មើលងាយតារានិករទាំងនេះ ប្រយ័ត្នស៊យធំ - TrueID

មើលងាយតារានិករទាំងនេះ ប្រយ័ត្នស៊យធំ

November 4, 2022

យល់ដឹង៖ តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ ប្រសិន​បើ​អ្នក​ណា​ម្នាក់​គ្រាន់​តែ​ដើរ​កាត់​អ្នក ហើយ​និយាយ​ពាក្យ​ប្រមាថ​មើល​ងាយ? ឬ​បើ​គាត់​បាន​សរសេរ​អ្វី​ ដែល​គួរ​ឲ្យ​អាម៉ាស់​ ជា​ការ​បញ្ចេញ​មតិ​លើ​ការ​បង្ហោះ​របស់​អ្នក? តើអ្នកនឹងខឹងទេ? 

រូបតំនាង
រូបតំនាង

មនុស្សក្នុងតារានិករទាំងនេះ នឹងមានប្រតិកម្មសាហាវ ជាងអ្វីដែលអ្នកគិតទៅទៀត ៖

១. Aries ♈️ ពួកគេ​នឹងត្រឡប់មកវិញបែប​អាក្រក់ ហើយ​អ្នក​នឹង​សោកស្ដាយ​ ដែល​បាន​ប្រើ​ពាក្យ​ទាំងនោះ​ដាក់​ពួកគេ។ Aries មានការអត់ធ្មត់ខ្លី ពួកគេនឹងវាយប្រហារ បកមកវិញដោយពាក្យសំដី ដ៏ឃោឃៅចំពោះអ្នក។

២. Leo ♌️ កាលណាអ្នកព្យាយាមបង្ករឿង ឲ្យពួកគេកាន់តែច្រើន ពួកគេនឹងកាន់តែសើចចំអកឲ្យអ្នកវិញ។ ហើយវាមិនចប់ត្រឹមហ្នឹងទេ ពួកគេនឹងវាយបកវិញគ្រប់ពេល ដែលគេមានឱកាសប្រមាថអ្នកវិញ។ 

៣. Taurus ♉️ ការខឹងសម្បារ នឹងកើតឡើង នៅពេលដែល Taurean មានអារម្មណ៍ថាលើស។ ហើយ​អ្នក​មិន​ដឹង​ថា​ពេលណា​ ដែល​ការ​សងសឹក ​អាច​នឹង​ត្រូវ​បាន​កើតឡើងទេ។

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...