កូរ៉េខាងត្បូង ៖ កាលពីពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នៅប្រទេសកូរ៉េខាងត្បូង Big Hit Music បានចេញសេចក្តីរាយការណ៍លើWeverse ដោយបញ្ជាក់ឲ្យដឹងថា BTS នឹងចេញCD Single Butter ដោយមានរួមបញ្ចូលទាំងបទ Butter និងបទថ្មីបន្ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរខួបកំណើតរបស់ ARMY CD ថ្មីនេះនឹងចេញជាផ្លូវការនៅថ្ងៃទី៩ ខែ កក្កដាឆ្នាំ ២០២១ វេលាម៉ោង ១ រសៀល(ម៉ោងនៅប្រទេសកូរ៉េខាងត្បូង) ចំថ្ងៃកំណើត Fandom ARMY របស់ក្រុមចម្រៀង BTS តែម្ដង។
ជាមួយគ្នានេះដែរ Big Hit Music ក៏បានបន្ថែមថាសម្រាប់CD Single Butter នឹងធ្វើឲ្យបេះដូងរបស់ហ្វេនៗ លោតទៅតាមចង្វាក់នៃថាមពលវិជ្ជមានរបស់BTS។
ចំពោះការបញ្ជាទិញ Pre-Order សម្រាប់ CD Single Butter នឹងចាប់ផ្តើមនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២១ នេះ វេលាម៉ោង ១១ ព្រឹកម៉ោងនៅប្រទេសកូរ៉េខាងត្បូង៕
ប្រភព ៖ Soompi