កូរ៉េខាងត្បូង៖ កាលពីនៅឆ្នាំ ២០២១ អ្នកនិយមលេងអ៊ីនធើណែតបានរកឃើញប៉ុស្តិ៍ YouTube មួយដែលមានឈ្មោះថា "Trainee A" ហើយបន្ទាប់ពីមើលវីដេអូខ្លះ ហើយក៏ឃើញថា ក្មេងប្រុសទាំងនេះកំពុងហ្វឹកហាត់នៅអគារចាស់របស់BigHit Entertainmentអាចនឹងជាសិក្ខាកាមហ្វឹកហាត់ថ្មីរបស់ BIGHITMUSIC។
រហូតដល់ខែមករាឆ្នាំ ២០២២ ខាងក្រុមហ៊ុនក៏បានគេប្រកាសថា TraineeA នឹងត្រៀមរៀបចំជាផ្លូវការជាក្រុមចម្រៀងបេក្ខជន ដែលអាចបង្ហាញខ្លួនជាលើកដំបូង ក្នុងឆ្នាំ២០២២ នេះ។
ខាងក្រោមនេះជាប្រវត្តិខ្លះៗរបស់បេក្ខភាពសមាជិកTrainee A ៖
១. Yorch Yongsin
សមាជិកថ្មីបំផុតមួយ ដែលត្រូវបានប្រកាសគឺYorch Yongsin គឺជាសមាជិក Trainee A កើតក្នុង ខែមេសា ឆ្នាំ ២០០២ នៅប្រទេសថៃ ធ្លាប់ជាតារាសម្តែងដែលមានបទពិសោធន៍ក្នុងប្រទេសថៃ និងល្បីល្បាញយ៉ាងខ្លាំងសម្រាប់ការងាររបស់លោក។
២. Leo
Leo មានដើមកំណើតអូស្ត្រាលី បានផ្លាស់ទៅកូរ៉េខាងត្បូងនៅអាយុ១៧ឆ្នាំ ដើម្បីបន្តក្តីសុបិនរបស់ខ្លួនក្នុងការក្លាយជាតារា ហើយអាចនិយាយបានទាំង ភាសាអង់គ្លេសនិងកូរ៉េយ៉ាងស្ទាត់ជំនាញ ថែមទាំងអាចផលិត និងនិពន្ធបទភ្លេង ដែលធ្វើឲ្យលោកក្លាយជាផ្នែកដ៏សំខាន់ក្នុងក្រុម។
៣. Sangwon
Sangwon បានស្ថិតក្នុងវគ្គបណ្តុះបណ្តាលយូរបំផុត ក្នុងចំណោមសមាជិក ចាប់ផ្តើមនៅឆ្នាំ ២០១៦។ លោកជាសិស្សនៅសាលា HanlimMulti Arts ដ៏ល្បីល្បាញ និងត្រូវបានគេប្រទះឃើញ នៅជាមួយ Jay និង Heeseungសមាជិកក្រុម ENHYPEN ក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសប្រ៊ុយណេទៀតផង។
៤. Woochan
ក្នុងចំណោមសិក្ខាកាមទាំងអស់ Woochan អាចនឹងត្រូវបានអ្នកលេងអ៊ីនធើណែតស្គាល់ច្រើនបំផុតលោកកើតក្នុងខែមករា ឆ្នាំ ២០០២ នៅទីក្រុងសេអ៊ូល ថែមទាំងចាប់អារម្មណ៍ផ្នែកឧស្សាហកម្មKpop អស់រយៈពេលជាយូរមកហើយនិងជាអតីតសិក្ខាកាមរបស់ CUBEEntertainment អនាគតលោកអាចនឹងក្លាយជាអ្នករ៉េបដ៏សំខាន់ម្នាក់របស់ក្រុម។
៥. James
James កើតនៅឆ្នាំ២០០៥ ក្នុងទីក្រុងហុងកុង ហើយបានផ្លាស់ទៅប្រទេសកូរ៉េខាងត្បូងដើម្បីបន្តអាជីពជាតារា អាចនិយាយភាសាចិន ថៃ កូរ៉េ និងអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ និងមានសមត្ថភាពចម្រុះ គួរឲ្យសរសើរប្រចាំក្រុម Trainee A។
៦. JJ
JJ ត្រូវបានប្រកាសថា ជាផ្នែកមួយនៃក្រុម Trainee A ក្នុងខែសីហាឆ្នាំ ២០២១។ លោកកើត នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០០៦ នៅខេត្ត Hyōgo ក្នុងប្រទេសជប៉ុន ជាកូនកាត់អាមេរិកនិងជប៉ុន ហើយក៏ជាអ្នកជាអ្នកគាំទ្រ Kpopតាំងពីដើមមកហើយ។
៧. Jihoon
Jihoon ជាសមាជិកក្មេងជាងគេក្នុងក្រុម Trainee A កើតក្នុងឆ្នាំ ២០០៦ និងបានក្លាយជាសិក្ខាកាម នៅឆ្នាំ២០២០ មានទេពកោសល្យមិនធម្មតា ចេះលេងហ្គីតា ថែមទាំងជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រលងចម្រៀងCoverDancer Cover របស់ WINNER ទៀតផង៕
ប្រភព៖ Koreaboo