តើអ្វីជាចំណុចវិជ្ជមាន និងអវិជ្ជមានរបស់តារានិករនីមួយៗ? - TrueID

តើអ្វីជាចំណុចវិជ្ជមាន និងអវិជ្ជមានរបស់តារានិករនីមួយៗ?

June 28, 2021

យល់ដឹង៖ តារានិករនីមួយៗ តែងមានអត្តចរិតវិជ្ជមាន និងអវិជ្ជមានដែលធ្វើឲ្យពួកគេ ពេលខ្លះគួរឲ្យស្រលាញ់ និងពេលខ្លះពិបាកចូលទៅក្បែរ។

ចង់ដឹងថាតារានិករមួយៗ មានអត្តចរិតបែបណាខ្លះ មកមើលទាំងអស់គ្នា ខាងក្រោមនេះ ៖

♈️ Aries (Mar 21 – Apr 19)

-លក្ខណៈវិជ្ជមាន៖ ជាមនុស្សដែលក្លាហានណាស់ តែងហ៊ានប្រឈមមុខគ្រប់ឧបសគ្គទាំងអស់។

-លក្ខណៈអវិជ្ជមាន៖ ជាមនុស្សមានចិត្តច្រណែន ចំពោះអ្វីដែលគេស្រលាញ់បំផុត តែមិនបានដល់ដៃ។ ពេលខ្លះតារានិករមួយនេះមិនសូវយល់ពីខ្លួនឯងប៉ុន្មានទេ។

♉️ Taurus (Apr 20 – May 20)

-លក្ខណៈវិជ្ជមាន៖ ជាមនុស្សអាចទុកចិត្តបាន។ បើអ្នកមានការអ្វីចង់ពឹងពាក់ឲ្យជួយ អាចរកតារានិករមួយនេះបាន គឺមិនដែលប្រកែក ថាមិនជួយឡើយ។ ចេះគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានល្អបំផុត។

-លក្ខណៈអវិជ្ជមាន៖ ជាមនុស្សរឹងរូស នៅពេលដែលប្រកាន់ជំហរថា គេត្រូវហើយ ទោះនិយាយយ៉ាងណាក៏មិនព្រមទទួលគំនិតអ្នកដទៃដាច់ខាត។

♊️ Gemini (May 21 – Jun 20)

-លក្ខណៈវិជ្ជមាន៖ មានជំនាញខាងទំនាក់ទំនង តែងចូលរួមបញ្ចេញមតិ និងចែករំលែកចំណេះដឹងរបស់ខ្លួន ជាមួយអ្នកដទៃ ដោយមិនលាក់លៀមឡើយ។ មានភាពឆ្លាតវៃ តែងបើកចំហរគំនិត ព្រោះគេចូលចិត្តស្វែងរកគំនិតថ្មីៗដែលផ្លាស់ប្តូរបទពិសោធជាមួយអ្នកដទៃ។

-លក្ខណៈអវិជ្ជមាន៖ តែងធុញទ្រាន់នឹងអ្វីដែលមើលទៅងាយស្រួលពេក។ ទោះបីតារានិករមួយនេះ ពូកែទំនាក់ទំនង ក៏ប៉ុន្តែចំពោះមិត្តភាពភាគច្រើន ប្រហែលជាមានរយៈពេលមិនយូរប៉ុន្មានទេ ព្រោះពួកគេតែងចង់ស្វែងរកអ្វីដែលថ្មីជានិច្ច។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

-លក្ខណៈវិជ្ជមាន៖ ជាមនុស្សដែលចេះខ្វាយខ្វល់ពីអ្នកដទៃ ជាមនុស្សដែលគួរឲ្យស្រលាញ់ និងចេះយល់ចិត្ត។ តារានិករមួយនេះតែងដឹង និងយល់ពីអារម្មណ៍អ្នកដទៃជានិច្ច។

-លក្ខណៈអវិជ្ជមាន៖ មិនសូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងប៉ុន្មានទេ និងតែងញញឹម លាក់បាំងភាពទុក្ខសោករបស់ខ្លួន។

♌️ Leo (Jul 23 – Aug 22)

-លក្ខណៈវិជ្ជមាន៖ មានភាពជាអ្នកដឹកនាំ ប្រសិនជាមានបញ្ហាអ្វីកើតឡើង គេតែងតែដឹងច្បាស់ពីដំណោះស្រាយជានិច្ច។ មានភាពក្លាហាន ព្រោះតារានិកររូបនេះមិនខ្លាចនឹងការពារគ្រួសារ និងមនុស្សជាទីស្រលាញ់របស់គេឡើយ។

-លក្ខណៈអវិជ្ជមាន៖ ជាមនុស្សឆាប់ខឹង និយាយល្មមៗប្រាកដជាខឹងជាមិនខាន។

♍️ Virgo (Aug 23 – Sep 22)

-លក្ខណៈវិជ្ជមាន៖ ជាមនុស្សដែលអាចទុកចិត្តបាន។ ពួកគេមានទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្លាំងបំផុត សម្រាប់មនុស្សដែលគេស្រលាញ់។ ជាមនុស្សដែលគិតបានល្អិតល្អន់និងធ្វើអ្វីតែងមានសណ្តាប់ធ្នាប់ជានិច្ច។

-លក្ខណៈអវិជ្ជមាន៖ តែងរំពឹងអ្វីដែលខ្ពស់ ហួសប្រមាណ និងតែងប្រកាន់ពីសមត្ថភាពរបស់អ្នកដទៃ ថាមិនស្មើរខ្លួន។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

-លក្ខណៈវិជ្ជមាន៖ ជាមនុស្សដែលមានមនោសញ្ចេតនានិងពោរពេញដោយក្តីស្រលាញ់។

-លក្ខណៈអវិជ្ជមាន៖ ធ្វើការសម្រេចចិត្តមិនច្បាស់លាស់ តែងមានបញ្ហាជានិច្ច និងជាមនុស្សមានភាពខ្ជិលច្រអូស។

♏️ Scorpio (Oct 23 – Nov 21)

-លក្ខណៈវិជ្ជមាន៖ ជាមនុស្សមានមន្តស្នេហ៍ ដូចមានមេដែកឆក់ក្នុងខ្លួន។ នៅពេលដែលតារានិកររូបនេះ បង្ហាញភាពទាក់ទាញហើយ អ្នកពិបាកនឹងបដិសេធណាស់។

-លក្ខណៈអវិជ្ជមាន៖ ជាមនុស្សមានអាថ៌កំបាំងច្រើន តែងចង់ដឹងរឿងអ្នកដទៃ តែមិនចង់ឲ្យអ្នកដទៃមកដឹងរឿងរបស់ខ្លួនឡើយ។

♐️ Sagittarius (Nov 22 – Dec 21)

-លក្ខណៈវិជ្ជមាន៖ ជាមនុស្សដែលចូលចិត្តស្វែងរកសេចក្តីពិតត្រឹមត្រូវ និងជាមនុស្សមើលទៅមានភាពរីករាយ គួរឲ្យចង់រាប់អាន។

-លក្ខណៈអវិជ្ជមាន៖ ជាមនុស្សដែលមិនសូវចេះអត់ធ្មត់ និងមិនសូវចេះទទួលខុសត្រូវប៉ុន្មានទេ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

-លក្ខណៈវិជ្ជមាន៖ ជាមនុស្សប្រឹងប្រែងធ្វើការ នៅពេលដែលតារានិករមួយនេះ ដាក់គោលដៅហើយ គេនឹងមិនរួញរា ប្រឹងប្រែងឲ្យដល់គោលដៅ។ ជាមនុស្សគួរឲ្យគោរព។

-លក្ខណៈអវិជ្ជមាន៖ គឺមិនសូវចេះអត់អោនទោសឲ្យអ្នកណាដែលធ្វើខុសចំពោះខ្លួនឡើយ។ ជាមនុស្សមានភាពអត្មានិយមបន្តិច។

♒️ Aquarius (Jan 20 – Feb 18)

-លក្ខណៈវិជ្ជមាន៖ ជាមនុស្សងាយស្រួលចុះសម្រុងជាមួយ ចូលចិត្តនៅជុំវិញមនុស្សទូទៅ ចូលចិត្តស្តាប់ និងជួយអ្នកដទៃផងដែរ។

-លក្ខណៈអវិជ្ជមាន៖ ពេលមានបញ្ហា ចូលចិត្តសំងំបៀមទុក្ខម្នាក់ឯង មិនប្រាប់អ្នកណាឲ្យដឹង។ ជាមនុស្សដែលរឹងរូសបំផុត។

♓️ Pisces (Feb 19 – Mar 20)

-លក្ខណៈវិជ្ជមាន៖ ជាមនុស្សគួរឲ្យស្រលាញ់ មានសន្តានចិត្តល្អ និងងាយស្រួលចុះសម្រុងជាមួយអ្នកដទៃ។ ហើយចាត់ទុកអ្នកដទៃដូចជាបងប្អូន។

-លក្ខណៈអវិជ្ជមាន៖ ជាមនុស្សដែលងាយនឹងបន្ទោសខ្លួនឯង និងជាមនុស្សដែលងាយនឹងញៀននឹងអ្វីមួយ។

ប្រភព: newlovetimes

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...