បែកគ្នាពីរខែ ពេលនេះ DAWN និង HyunA ត្រូវគ្នាវិញហើយ? - TrueID

បែកគ្នាពីរខែ ពេលនេះ DAWN និង HyunA ត្រូវគ្នាវិញហើយ?

January 27, 2023

កូរ៉េខាងត្បូង៖ បើបកទៅរំឮក និងមើលគូស្នេហ៍​សាធារណៈតារាចម្រៀង HyunA និង DAWN ពួកគេធ្លាប់បាន​ប្រកាស​ពីការ​បែក​គ្នា​នៅ​ខែ ​វិច្ឆិកា ឆ្នាំ ២០២២ ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមានការសោកស្ដាយចំពោះការសម្រេចចិត្តរបស់ពួកគេជាខ្លាំង។  

ជាមួយគ្នានេះ គិតត្រឹមថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ នេះ ពួកគេមានស្ថានភាពទំនាក់ទំនងថ្មី ដោយយោងតាម ​​News1 បានឲ្យដឹង ថា HyunA និង DAWN បានត្រលប់មកត្រូវរ៉ូវគ្នាវិញហើយ។ ព្រោះមាន​គេ​រាយការណ៍​ថា ​គេ​ប្រទះ​ឃើញពួកគេ​ចូល​រួម​កម្មវិធី​ក្នុង​ស្រុក ​និង​បរទេស​ជាមួយ​គ្នា ​កាល​ពី​ពេល​ថ្មីៗ​នេះ។ គេ​បាន​និយាយ​ថា​ ពួក​គេ​ហាក់​មាន​ភាព​រួសរាយ​រាក់​ទាក់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ខ្លាំង​ណាស់។

មិនតែប៉ុណ្ណោះ តាមប្រភពពីខាងក្នុងបានឲ្យដឹងថា អ្នកទាំងពីរបានទៅចូលរួមកម្មវិធីនៅក្រៅប្រទេស និងថតរឿងជាមួយគ្នា ហើយមិនបានលាក់បាំងពីស្នេហាជាមួយគ្នាឡើយ។

យ៉ាងណាមិញ ព័ត៌មាននេះ សម្រាប់ភាគីទាំងពីរ នៅតែមិនទាន់បានផ្តល់សេចក្តីថ្លែងការណ៍ជាផ្លូវការដូចអត្ថបទនេះនៅឡើយទេ។ តែយ៉ាងណា យើងមានតែចាំតាមដានបន្ត!

DAWN និង HyunA
DAWN និង HyunA
DAWN និង HyunA
DAWN និង HyunA

ប្រភព៖ koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...