ដូចមនុស្សពីរផ្សេងគ្នា! RM ប្រាប់ពីរបៀបដោះស្រាយ ពេលនៅលើឆាក និងក្រៅឆាក - TrueID

ដូចមនុស្សពីរផ្សេងគ្នា! RM ប្រាប់ពីរបៀបដោះស្រាយ ពេលនៅលើឆាក និងក្រៅឆាក

November 2, 2022

កម្សាន្ត ៖ ជាការបង្ហាញខ្លួនដ៏ល្អឥតខ្ចោះ នៃវត្តមាននៅលើឆាកគឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ដែល BTS ត្រូវបានគេចាត់ទុកថាជាអ្នកសម្ដែងផ្ទាល់លំដាប់កំពូលនៅក្នុងឧស្សាហកម្មតន្ត្រី នាពេលបច្ចុប្បន្ននេះ។

RM
RM

ទោះបីជាសមាជិកអាចមានបុគ្គលិកលក្ខណៈខុសគ្នាខ្លាំង នៅក្នុងជីវិតពិតក៏ដោយតែនៅពេលដែលពួកគេឡើងលើឆាក ពួកគេសុទ្ធតែបង្កប់នូវអ្វីម៉្យាងដែលជាអត្ថន័យ នៃបទចម្រៀងដូចជាវាជាធម្មជាតិទីពីររបស់ពួកគេ។ ហើយភាពផ្ទុយគ្នារវាងបុគ្គលិកលក្ខណៈនៅលើឆាក និងក្រៅឆាក ក៏បានឆ្លុះបញ្ចាំងយ៉ាងខ្លាំងនៅលើ RM ដែលត្រូវបានគេស្គាល់ថា ជាមនុស្សស្ងប់ស្ងាត់ជាងធម្មតាប៉ុន្តែធ្វើឲ្យឆាកតន្រ្តីក្តៅគគុករាល់ពេល។

RM
RM

ដូច្នេះ នៅក្នុងការសន្ទនាថ្មីៗនេះរបស់លោក ជាមួយ PharrellWilliams សម្រាប់ Rolling Stone RM បានបង្ហាញថាការផ្លាស់ប្តូរនេះមិនកើតឡើងយ៉ាងងាយស្រួលដូចដែលវាមើលទៅនោះទេ។ RM បញ្ជាក់​ថាទោះ​រង​សម្ពាធ​យ៉ាងណា​ក៏លោក ​អាច​ដោះស្រាយ​បាន​ដែរ ព្រោះខ្លួន​ដឹងពី​អារម្មណ៍​ស្រលាញ់​ពិត​ពី​អ្នក​គាំទ្រហើយ​ចង់​ប្រគល់​វា​មក​វិញ​ដោយ​ស្មោះ ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

RM និង Pharrell Williams
RM និង Pharrell Williams

សូម្បីតែមុនពេលសម្ភាសន៍នេះ RM បាននិយាយអំពីការតស៊ូរបស់ខ្លួន ក្នុងការស្វែងរកកន្លែងដោះស្រាយរវាងអត្តសញ្ញាណពីរ របស់លោកគឺ Kim Namjoon និង RM ហើយហេតុផលដែលលោកអាចសម្រេចបាន នូវការសំយោគអត្តសញ្ញាណនេះ គឺដោយសារតែលោកមានមនុស្សដែលនៅក្បែរ ទាំង ARMYs និង BTS។ ដូច្នេះបើទោះបីជារងសម្ពាធ សម្រាប់ការបំពេញតាមការរំពឹងទុក បង្កើតការបំបែករវាងបុគ្គលក្រៅឆាក និងនៅលើឆាកក៏ដោយ វាគឺជាការគាំទ្រ និងសេចក្តីស្រលាញ់ពិតប្រាកដ របស់អ្នកគាំទ្រ និងសម្រាប់អ្នកគាំទ្រដែលធ្វើឲ្យ RM រក្សាវាជាមួយគ្នា៕

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...