ប្លែកភ្នែក! មកមើល គម្រោងរចនាអគារ គួរឲ្យចាប់អារម្មណ៍បំផុតលើពិភពលោក - TrueID

ប្លែកភ្នែក! មកមើល គម្រោងរចនាអគារ គួរឲ្យចាប់អារម្មណ៍បំផុតលើពិភពលោក

June 17, 2022

កម្សាន្ត៖ បច្ចុប្បន្ន មិនថានៅប្រទេសណាក៏ដោយ យើងឃើញមានការអភិវឌ្ឍជឿនលឿនណាស់ខាងការស្ថាបនាសំណង់អគាខ្ពស់ៗស្ទើរកប់ពពកដ៏គួរឲ្យចាប់អារម្មណ៍ មានកាន់តែច្រើនឡើងៗ។

ក្នុងនោះផងដែរ បើក្រឡេកមកមើលគម្រោងសំណង់អគារខ្ពស់ៗ ប្លែកៗ និងអស្ចារ្យ ដែលត្រូវបានរចនាដោយស្ថាបត្យករនៅប្រទេសមួយចំនួនខាងក្រោមនេះ ប្រិយមិត្តច្បាស់ជាលាន់មាត់សរសើរពីភាពអស្ចារ្យរបស់វា។ ពិសេស ថ្មីៗនេះ ទស្សនាវដ្ដី eVolo ក៏បានប្រកាសលទ្ធផលនៃការប្រកួតប្រជែងអគារខ្ពស់កប់ពពក ឆ្នាំ២០២២ ជាមួយនឹងរង្វាន់សំខាន់ៗចំនួន ៣ និងរង្វាន់លើកទឹកចិត្តចំនួន ២០ ពីគម្រោងចំនួន ៤២៧ ដែលទទួលបានផងដែរ៕

១.រង្វាន់ទីមួយបានទៅលើគម្រោង «Climate Control Skyscraper» ដែលរចនាដោយ Kim Gyeong Jeung, Min Yeong Gi និង Yu Sang Gu មកពីប្រទេសកូរ៉េ។ គម្រោងនេះ ត្រូវបានប្រើដើម្បីកែសម្រួលលក្ខខណ្ឌអាកាសធាតុ ដោយហេតុនេះអាចកាត់បន្ថយវិបត្តិអាកាសធាតុពិភពលោក រួមចំណែកក្នុងការទប់ស្កាត់ការបាក់ស្រុតដីខ្សាច់ ការកើនឡើងសីតុណ្ហភាព និងគ្រោះមហន្តរាយធម្មជាតិ។

រូបភាព
រូបភាព

២.គម្រោង «Tsunami Park Skyscraper» បានឈ្នះរង្វាន់ទី២ ដោយក្រុមស្ថាបត្យករមកពីប្រទេសចិន។ ស្នាដៃ​នេះ​ត្រូវ​បាន​រចនា​ជា​ព្រៃ​កោងកាង​សិប្បនិម្មិត​សម្រាប់​តំបន់​តុងហ្គា ដើម្បី​ការពារ​រលក​យក្ស​ស៊ូណាមិ ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​។

រូបភាព
រូបភាព

៣.គម្រោង «New Spring: Agro-ecological Skyscraper» រចនាដោយ Michal Spólnik មកពីប្រទេសអូទ្រីស និង Marcin Kitala មកពីប្រទេសប៉ូឡូញ។ ទទួលបានចំណាត់ថ្នាក់លេខ ៣។ គម្រោងនេះស្រមៃចេញជាសួនច្បារដែលមានរុក្ខជាតិ និងសត្វផ្សេងៗគ្នា ដែលអាចដឹកជញ្ជូនទៅកាន់តំបន់ជាក់លាក់ដើម្បីបណ្តុះជីវិត។

រូបភាព
រូបភាព

៤.គម្រោង «Regenerative Highrise» ត្រូវបានបំផុសគំនិតដោយអគារដែលសាងសង់ពីឈើ ដែលអាចកែប្រែបានយ៉ាងងាយស្រួលដើម្បីបំពេញតម្រូវការផ្សេងៗនាពេលអនាគត។

រូបភាព
រូបភាព

៥.គម្រោង «Urban Bypass Surgery» បានរចនាឡើងនូវប្រព័ន្ធដឹកជញ្ជូនតាមរថយន្តខ្សែកាបក្នុងទីក្រុង Changchun ប្រទេសចិន ដោយបន្សល់ទុកកន្លែងសម្រាប់ចតរថយន្ត និងផ្ទះចល័ត។

រូបភាព
រូបភាព

៦.«អគារខ្ពស់កប់ពពកដើមឈើនៅស៊ូដង់ខាងត្បូង» ត្រូវបានរចនាឡើងដើម្បីចាប់យក និងចម្រោះទឹកភ្លៀង ក្នុងគោលបំណងផ្តល់ប្រភពទឹកស្អាតសម្រាប់ប្រជាជនស៊ូដង់។

រូបភាព
រូបភាព

៧.គម្រោង «ការតភ្ជាប់អគារខ្ពស់នៅហុងកុងតាមរយៈហេដ្ឋារចនាសម្ព័ន្ធ» ត្រូវបានរចនាឡើងដោយស្ថាបត្យករ Zheng Xiangyuan (ប្រទេសចិន) ។ ជាពិសេស បំពង់ធំៗនឹងភ្ជាប់អគារជាមួយគ្នា ធ្វើឲ្យការប្រើប្រាស់លំហរជាកន្លែងរស់នៅ។

រូបភាព
រូបភាព

៨.សហគមន៍ជនអន្តោប្រវេសន៍នៅក្នុង «Urban Condenser» ត្រូវបានរៀបចំជាមួយនឹងផ្ទះដែលនៅជាប់នឹងដំបូល។ ទីធ្លា​នៅ​ចំ​កណ្តាល​ត្រូវ​បាន​គេ​ប្រើ​ជា​សួន​ច្បារ និង​កន្លែង​លេង។

រូបភាព
រូបភាព

៩.អគារនៅក្នុងគម្រោង «Residential Flying Unit Nest Skyscraper» ត្រូវបានរចនាឡើងជាចំណតសម្រាប់យានជំនិះហោះហើរ។ ទីនេះក៏ជាកន្លែងរស់នៅផងដែរ។

រូបភាព
រូបភាព

ប្រភព៖ zingnews.vn

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...