យល់ដឹង៖ វាជាការពិតដ៏ក្រៀមក្រំបំផុត ប៉ុន្តែមនុស្សដែលកើតនៅក្រោមតារានិករទាំងអស់ តែងតែបោកប្រាស់មនុស្សដែលខ្លួនស្រលាញ់ជារៀងរាល់ថ្ងៃ។ ហើយខណៈពេលដែលអ្នកខ្លះចូលចិត្តផ្តោតលើតារានិករស្រីៗ ដែលមិនស្មោះត្រង់បំផុត ការពិតគឺថា បុរសនៃតារានិករនីមួយៗ ក៏មានសមត្ថភាពល្អឥតខ្ចោះក្នុងការបោកប្រាស់ផងដែរ។
ខាងក្រោមនេះនឹងបង្ហាញពី មកដឹងពីចំណាត់ថ្នាក់តារានិករដែល មិនអាចឈប់ក្នុងការបោកប្រាស់ស្នេហាបាន ៖
១. Pisces (Feb 19 - Mar 20)
នេះនឹងធ្វើឱ្យមានការភ្ញាក់ផ្អើល ប៉ុន្តែតារានិករដែលទំនងជាបោកប្រាស់បំផុត គឺ Pisces ។ ជាធម្មតាការឆាប់ប៉ះទង្គិចអារម្មណ៍ និងមនោសញ្ចេតនា មិនអាចជួយអ្វីបានឡើយ ដោយយោងទៅតាមអារម្មណ៍ ដែលផ្លាស់ប្ដូរប្រសិនបើពួកគេខឹងនឹងអ្នក ហើយទៅដើរលេងពេលយប់នោះ គ្មានអ្វីដែលថា ការក្បត់មិនអាចកើតឡើងទេ។
ក្នុងពេលជាមួយគ្នានេះ ពួកគេទំនងជាមិនចាកចេញពីទំនាក់ទំនងទេ ទោះបីជាមិនសប្បាយចិត្ត ដោយសារតែពួកគេខ្លាចថា ធ្វើបាបមនុស្សដែលគេនៅជាមួយ។
២. Gemini (May 21 - Jun 20)
Gemini ត្រូវការទំនាក់ទំនងខ្លាំងណាស់ ដូច្នេះប្រសិនបើអ្នកមិនអាចផ្តល់ការយកចិត្តទុកដាក់ ដល់ពួកគេគ្រប់ពេល នោះគេនឹងរកអ្នកដែលអាចធ្វើបាន ជំនួសអ្នកវិញ។ Gemini អាចមានភាពមិនច្បាស់លាស់ ដូច្នេះពួកគេចូលចិត្តមានជម្រើស ហើយប្រសិនបើអ្នកនៅតែមានអ្វី ដែលគេចង់បាន នោះគេនឹងនៅក្បែរអ្នកដើម្បីទទួលបាន។
បើនិយាយពីតារានិករដែលមិនស្មោះត្រង់ Gemini ទំនងជាអាចបោកប្រាស់ ឬក្បត់ចិត្តដៃគូ ប្រសិនបើពួកគេចង់បានអ្វីមួយ ហើយដៃគូមិនអាចផ្តល់ឱ្យពួកគេបាន។
៣. Libra (Sep 23 - Oct 22)
Libra គឺជាមនុស្សដែលពូកែខាងញ៉ែបំផុត ដែលជាហេតុធ្វើឲ្យមនុស្សជាច្រើនស្ទាក់ស្ទើរ ក្នុងការទាក់ទងជាមួយពួកគេដើម្បីចាប់ផ្តើម។
ខណៈពេលដែលអ្នកគិតថា ការចែចង់នឹងឈប់ នៅពេលដែល Libra មានទំនាក់ទំនងស្នេហា វាមិនមែនជាការពិតទេ។ ហើយទោះបីជាធម្មតាគ្មានគ្រោះថ្នាក់ក៏ដោយ ពេលខ្លះក៏គួរជៀសទៅឲ្យឆ្ងាយ។
៤. Leo (Jul 23 - Aug 22)
Leo មិនត្រឹមតែពូកែ Drama ប៉ុណ្ណោះទេ ប៉ុន្តែពួកគេពិតជាត្រូវការ ការយកចិត្តទុកដាក់គ្រប់ពេលវេលា។
ប្រសិនបើអ្នកមិនចាត់ទុកពួកគេ ដូចជាព្រះអង្គ ឬម្ចាស់ក្សត្រីនោះទេ ហើយជាពិសេសប្រសិនបើពួកគេ មានអារម្មណ៍ថាអ្នកកំពុងចាប់ផ្តើម មិនអើពើនឹងពួកគេ នោះពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដែលកើតចេញពីក្នុងគំនិត ដើម្បីប្រាកដថាអ្នកចាប់ផ្តើមយកចិត្តទុកដាក់ ចំពោះពួកគេម្តងទៀត។
៥. Aquarius (Jan 20 - Feb 18)
Aquarius ប្រហែលជាមិនបោកប្រាស់ទេ ប៉ុន្តែអាចចាប់ផ្តើមផ្ញើសារចែចង់ ទៅមនុស្សដែលពួកគេស្គាល់ ឬហៅនរណាម្នាក់ចេញទៅក្រៅនៅពេលយប់ ដើម្បីមើលថាតើពួកគេអាចផឹកបានប៉ុន្មានកែវ។
ហើយខណៈពេលដែលវាមិនមែនជាការបោកប្រាស់ចំតែម្ដង តែមនុស្សមួយចំនួនចាត់ទុកថា នេះជាភាពមិនស្មោះត្រង់ខាងអារម្មណ៍ ដូច្នេះប្រាកដណាស់ថា ដៃគូរបស់ពួកគេ នឹងមិនសប្បាយចិត្តទេ ប្រសិនបើពួកគេដឹងថារឿងនេះកំពុងកើតឡើង។
៦. Scorpio (Oct 23 - Nov 21)
Scorpio អាចជាដៃគូដែលមានការស្រលាញ់ និងមានការប្តេជ្ញាចិត្តបំផុតដែលអ្នកធ្លាប់មាន និងរក្សារបៀបនោះជារៀងរហូត ដរាបណាអ្នកធ្វើដូចគ្នាចំពោះពួកគេ។
ខណៈពេលដែលពួកគេដឹងថា អ្នកមិនស្មោះត្រង់នឹងពួកគេ ទោះបីជារឿងនោះតូចតាចប៉ុណ្ណាក៏ដោយ ការជឿជាក់ទាំងអស់ត្រូវបានបញ្ចប់។ អ្នកបានបាត់បង់ភាពស្មោះត្រង់របស់ពួកគេ ហើយពួកគេមិនខ្លាចក្នុងការសងសឹកទេ។ ប្រយ័ត្ន!
៧. Capricorn (Dec 22 - Jan 19)
Capricorn ស្វែងរកអ្វីដែលជាក់លាក់ នៅក្នុងទំនាក់ទំនងរបស់ពួកគេ ដើម្បីទទួលបាននូវអ្វីដែលពួកគេអាចធ្វើបានដើម្បីដៃគូ។ នេះមានន័យថាពួកគេ កំពុងស្វែងរកសុភមង្គល ការគាំទ្រ និងស្ថានភាពល្អនៅក្នុងទំនាក់ទំនង។
៨. Sagittarius (Nov 22 - Dec 21)
Sagittarius មានស្តង់ដារ និងសីលធម៌ខ្ពស់គួរសម ហើយមិនចង់ធ្វើអ្វីដែលអាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់ពួកគេឡើយ។ កុំមានការភ្ញាក់ផ្អើលប្រសិនបើទំនាក់ទំនងដំបូង Sagittarius ណែនាំឱ្យមានទំនាក់ទំនងបែបបើកចំហ ហើយបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងមានគម្រោងជួបមនុស្សផ្សេងទៀត។
នៅពេលពួកគេបើកចំហ និងស្មោះត្រង់ចំពោះអ្វីដែលពួកគេកំពុងធ្វើ និងអ្វីដែលរំពឹងនៅក្នុងទំនាក់ទំនងរបស់អ្នក នៅចំណុចនេះវាមិនមែនជាការបោកប្រាស់ទេ។
៩. Virgo (Aug 23 - Sep 22)
Virgo មិនដែលគិតចង់បែកចិត្តពីមនុស្សដែលពួកគេនៅជាមួយនោះទេ។ ប្រហែលជាដោយសារតែពេលវេលាដែលរវល់ ហើយពួកគេមិនអាចគិត អំពីការលួចដើរលេងជាមួយអ្នកផ្សេងទៀតឡើយ។
ពួកគេគឺជាមនុស្សដែលស្មោះត្រង់ ដែលអ្នកអាចជឿជាក់បាន ហើយនៅទីបញ្ចប់ប្រសិនបើពួកគេមិនសប្បាយចិត្ត ពួកគេនឹងប្រាប់អ្នកហើយបញ្ចប់ទំនាក់ទំនង ជាជាងការបោកប្រាស់អ្នក។ ពួកគេមិនមែនជាមនុស្សដែល Drama ហើយក៏មិនមែនជាមនុស្សដែលមានភាពរញ៉េរញ៉ៃ នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេដែរ។
១០. Taurus (Apr 20 - May 20)
មូលហេតុដែល Taurus នឹងមិនបោកប្រាស់នោះ គឺថាការរក្សាភាពស្មោះត្រង់ចំពោះដៃគូរបស់ពួកគេ នឹងផ្តល់ផលប្រយោជន៍ច្រើនបំផុតដល់ពួកគេ។ ការមានទំនាក់ទំនងតែមួយមានន័យថា មានការខំប្រឹងប្រែងសម្រាប់មនុស្សម្នាក់ប៉ុណ្ណោះ ហើយគ្មានថាមពលអ្វីបន្ថែមដែលត្រូវចំណាយ ដើម្បីលួចមើលអ្នកផ្សេងឡើយ។
ម៉្យាងទៀតនៅពេលដែលពួកគេ ដាក់ចិត្តស្រលាញ់នរណាម្នាក់ គឺពួកគេពិតជាស្រលាញ់ខ្លាំង និងច្បាស់លាស់ណាស់។ ត្រូវហើយ Taurus និយាយដោយស្មោះត្រង់គឺថាខ្ជិល សូម្បីតែគិតអំពីការបោកប្រាស់ក៏ខ្ជិលដែរ។ ប៉ុន្តែមិនគិតថានោះជារឿង ដែលល្អទេមែនទេ?
១១. Cancer (Jun 21 - Jul 22)
Cancer គឺជាតារានិករមួយ ក្នុងចំណោមតារានិករដែលស្មោះត្រង់បំផុត ហើយស្ថិតនៅចំណាត់ថ្នាក់ទី ២ ក្នុងចំណោមតារានិករដែលមិនបោកប្រាស់។
គ្រួសារគឺជាអ្វីដែលសំខាន់បំផុតសម្រាប់ពួកគេ ហើយពួកគេតែងតែស្វែងរកការគាំទ្រ និងយល់ពីអារម្មណ៍ដៃគូ។ ពួកគេចូលចិត្តមានអារម្មណ៍សុខស្រួល និងមានសុវត្ថិភាព ហើយការបោកប្រាស់ នឹងធ្វើឱ្យពួកគេមានអារម្មណ៍ មិនស្រួលនៅក្បែរខ្លួនគ្រប់ពេលវេលា។
ដោយសារតែហេតុផលមួយចំនួននេះ ក៏ផ្តល់ផលប្រយោជន៍ដល់ពួកគេផង ដែរគេមិនទទួលបានចំណាត់ថ្នាក់ចុងក្រោយនៅក្នុងបញ្ជីនេះទេ ប៉ុន្តែពួកគេនឹងមិនបោកប្រាស់ ហើយអ្នកអាចពឹងផ្អែកលើពួកគេបាន។
១២. Aries (Mar 21- Apr 19)
Aries មានការប្តេជ្ញាខ្ពស់ចំពោះដៃគូរបស់ពួកគេ ដោយគ្មានការសង្ស័យ។ ពេលខ្លះពួកគេអាចចេញមក ដូចជាឃោរឃៅ និងឆាប់ខឹង ហើយទោះបីជាពួកគេមិនល្អបំផុត នៅពេលដែលនិយាយពីក្តីស្រលាញ់ និងការប្តេជ្ញាចិត្តចំពោះដៃគូរបស់ពួកគេក៏ដោយ ប៉ុន្តែនេះមិនមានន័យថាពួកគេនឹងក្បត់ពីទំនាក់ទំនងស្នេហានោះទេ។
ពួកគេស្មោះត្រង់ និងច្បាស់លាស់ណាស់។ លើសពីនេះទៅទៀត ពួកគេដឹងថាគេនឹងទទួលបានអារម្មណ៍អាក្រក់ ប៉ុណ្ណាប្រសិនបើត្រូវបានគេបោកប្រាស់ ហើយមិនអាចរារាំងមនុស្សម្នាក់ទៀតបានឡើយ។
ប្រភព: yourtango