យល់ដឹង៖ តើអ្នកឆ្ងល់ទេថា តើតារានិករណាដែលទំនងជាងាយនឹងក្បត់អ្នក? ប្រហែលជាអ្នកក៏ចង់ដឹងថា តើតារានិករនីមួយៗ មានការក្បត់យ៉ាងដូចម្ដេចខ្លះ អំពីទំនាក់ទំនងរបស់ពួកគេ?
បើដូច្នេះអ្នកនៅកន្លែងដែលត្រឹមត្រូវហើយ។ ថ្ងៃនេះយើងនឹងបង្ហាញអ្នក ពីចំណាត់ថ្នាក់តារានិករ ដែលពូកែក្បត់ជាងគេ ក្នុងចំនោមតារានិករទាំង ១២ ខាងក្រោមនេះ ៖
១. Leo ♌️
Leo មានមន្តស្នេហ៍ងាយស្រួលទាក់ទង និងចូលចិត្តស្វែងរកការយកចិត្តទុកដាក់ពីអ្នកដទៃ។ ពួកគេមានទំនុកចិត្តលើបុគ្គលិកលក្ខណៈរបស់ពួកគេខ្លាំង ចំនុចនេះហើយដែលធ្វើឱ្យពួកគេមានអារម្មណ៍ថា អ្វីៗពិតជាងាយស្រួលក្នុងការទាក់ទង។
ពួកគេមានទំនាក់ទំនងយ៉ាងល្អ ដូច្នេះវាងាយស្រួលសម្រាប់អ្នកគ្រប់គ្នា ក្នុងការធ្លាក់ក្នុងល្បិចរបស់ពួកគេ។
២. Scorpio ♏️
Scorpio គឺជាអ្នកជំនាញក្នុងការចែចង់ហើយ។ ពួកគេមានភាពទាក់ទាញយ៉ាងអាថ៌កំបាំង។ ពួកគេប្រាស្រ័យទាក់ទងជាមួយមនុស្សស្ទើរតែគ្រប់គ្នា ដោយភាគច្រើន បង្ហាញអំពីខ្លួនពួកគេតិចតួច ធ្វើឱ្យភាគីម្ខាងទៀតចង់ដឹង ចង់ស្គាល់ពួកគេ កាន់តែច្រើនជាងនេះ។
ពួកគេស្គាល់ពីរបៀបចែចង់ ខុសៗគ្នា ដូច្នេះពួកគេមិនពិបាក ក្នុងការបញ្ចុះបញ្ចូលនរណាម្នាក់ទេ បើពួកគេចង់។
៣. Aries ♈️
Aries គឺចូលចិត្តការផ្សងព្រេង និងរឹងចចេស។ ពួកគេនឹងទទួលបានអ្វីដែលពួកគេមានបំណងចង់បាន មិនថាមានបញ្ហាអ្វីកើតឡើងក៏ដោយ។
ភាពក្លាហានរបស់ពួកគេ ធ្វើឲ្យពួកគេគ្មានការស្ទាក់ស្ទើរ ក្នុងការធ្វើឲ្យភាគីម្ខាងធ្លាក់ក្នុងអន្លង់ស្នេហ៍ តាំងពីបានឃើញដំបូង។ ពួកគេមិនជឿលើការបរាជ័យ ក្នុងជីវិតឡើយ។
៤. Gemini ♊️
Gemini ជាមនុស្សកំប្លុកកំប្លែង និងងាយចុះសម្រុង។ ពួកគេមានជំនាញញ៉ែ ដោយធម្មជាតិ ហើយចូលចិត្តការកម្សាន្ត និងលេងសើចច្រើន។
ទោះយ៉ាងណាក៏ដោយ ពួកគេមិនទាក់ទងមនុស្សគ្រប់គ្នាទេ។ ពួកគេចំណាយពេលពិនិត្យមើល ចរិតរបស់មនុស្សម្នាក់ៗសិន ហើយប្រសិនបើពួកគេចូលចិត្តអ្នកហើយ ពួកគេនឹងមិនស្ទាក់ស្ទើរ ក្នុងការសរសើរអ្នកឡើយ។
អ្នកមិនអាចគេចផុតពីមន្តស្នេហ៍របស់ពួកគេបានទេ នៅពេលដែលពួកគេចាប់អារម្មណ៍អ្នកហើយនោះ។
៥. Libra ♎️
Libra គឺជាមនុស្សដែលរួសរាយ និងមានមន្តស្នេហ៍ណាស់។ ពួកគេមិនសូវនិយាយច្រើនទេ ប៉ុន្តែពាក្យសម្ដីតិចតួចរបស់ពួកគេ នឹងប្រាប់អ្នកឱ្យដឹងថា ពួកគេចាប់អារម្មណ៍អ្នក។
ពួកគេយកចិត្តទុកដាក់ចំពោះការចូលចិត្ត និងការមិនចូលចិត្តរបស់ពួកគេ ដូច្នេះវាកម្រនឹងខកខានលើគោលដៅណាមួយ ដែលពួកគេចង់បានណាស់។
ស្នាមញញឹមដ៏ទាក់ទាញពីធម្មជាតិ និងការលេងសើចដ៏គួរឱ្យចង់សើចរបស់ Libra នឹងធ្វើឲ្យអ្នកមិនអាចទ្រាំបាន។
៦. Virgo ♍️
Virgo គឺអាចផ្លាស់ប្តូរបានងាយ ហើយក៏អាចនឹងឆាប់អស់ចិត្តបានដែរ។ ទោះបីជាពួកគេ មានអារម្មណ៍ស្នេហាជាមួយនរណាម្នាក់ហើយក៏ដោយ ក៏ Virgo អាចផ្លាស់ប្តូរបានដែរ។
ប្រសិនបើពួកគេត្រូវបានជំទាស់ ឬមានអារម្មណ៍ថា ទំនាក់ទំនងស្នេហា កំពុងខ្វះខាតអ្វីម៉្យាងនោះ ពួកគេអាចចាប់ផ្តើមមើលទៅឆ្ងាយ ទៅកាន់ស្នេហាថ្មី។
ប្រសិនបើពួកគេមានអារម្មណ៍ ដូចជាជីវិតរបស់ពួកគេ និងដៃគូមិនត្រូវគ្នា និងមិនផ្តល់ភាពសប្បាយរីករាយ រំភើបឲ្យពួកគេបានទេ ពួកគេអាចចាប់ផ្តើម លួចញ៉ែអ្នកផ្សេងបន្ត។
៧. Sagittarius ♐️
បុគ្គលនៅក្នុងតារានិករ នេះចូលចិត្តភាពសប្បាយរីករាយ និងការធ្វើដំណើរ។ ពួកគេចូលចិត្តការចែចង់ ទោះបីជាពួកគេត្រូវចំណាយពេលខ្លះក៏ដោយ។
ពួកគេនឹងអមដំណើរអ្នកទៅផ្ទះ ទៅញ៉ាំអី ទៅដើរទិញឥវ៉ាន់ និងសកម្មភាពផ្សេងទៀត ដែលអ្នកចង់ធ្វើ។
ពួកគេមិនខ្វល់ពីប្រតិកម្មរបស់អ្នកឡើយ នៅពេលធ្វើអ្វីៗទាំងអស់។ អ្វីដែលពួកគេចង់បាន គឺអ្នក។
៨. Aquarius ♒️
ទោះបី Aquarius ជាមនុស្សដែលស្មោះត្រង់ក៏ដោយ វាគឺជារឿងគួរឱ្យភ្ញាក់ផ្អើល ដែលតារានិករនេះ អាចនឹងមានការក្បត់ ដើម្បីជាការសងសឹក ប្រសិនបើអ្នកធ្វើឲ្យគេឈឺចាប់។
បទពិសោធន៍ស្នេហានឹងធ្លាក់ចុះ ហើយតម្រូវការនូវសេរីភាពរបស់ពួកគេ ក៏អាចបោកប្រាស់អ្នកបានដែរ ប្រសិនបើពួកគេមិនមានអារម្មណ៍ថា ទំនាក់ទំនងអាចដំនើរការបានល្អសម្រាប់ពួកគេទេនោះ។
៩. Pisces ♓️
មនុស្សទាំងនេះ មានមនោសញ្ចេតនាខ្ពស់ ហើយពួកគេនឹងស្រក់ទឹកភ្នែក នៅពេលដែលមានកំហឹងខ្លាំង មិនអាចទប់ជាប់។
ពួកគេនឹងត្អូញត្អែរអំពីអ្វីៗ ស្ទើរតែទាំងអស់។ ឱសថដ៏ពូកែតែមួយគត់របស់ពួកគេ គឺស្នេហា ការយកចិត្តទុកដាក់ និងភាពស្ងប់ស្ងាត់ ដើម្បីធ្វើឱ្យចិត្តពួកគេបានស្ងប់។
១០. Taurus ♉️
Taurus គឺជាមនុស្សម្នាក់ដែលស្មោះត្រង់ខ្លាំងណាស់។ ប្រសិនបើដៃគូរបស់អ្នក គឺម្នាក់នៅក្នុងចំណោមតារានិករ Taurus នេះ អ្នកនឹងមានសំណាង។
ពួកគេមានភាពស្មោះត្រង់បំផុត នៃរាសីចក្រទាំងអស់ ហើយពួកគេមានគុណសម្បត្តិខ្ពស់ នៃការយកចិត្តទុកដាក់ និងផ្ដល់ការស្រលាញ់ដល់នរណាម្នាក់ ដែលពួកគេមានអារម្មណ៍ថាសក្ដិសមនឹងទទួលបានពេលវេលា និងស្នេហារបស់ពួកគេ។
១១. Capricorn ♑️
តារានិករនេះ គឺតែងតែមានភាពស្មោះត្រង់ ទាំងស្រុងនៅក្នុងទំនាក់ទំនងស្នេហា។
សត្វពពែដែលនៅពីក្រោយតារានិករនេះ មានន័យថាពួកគេស្រលាញ់ស្ថេរភាព ជាពិសេសគឺ នៅក្នុងទំនាក់ទំនងស្នេហាតែម្ដង។
Capricorns ភាគច្រើន ខិតខំខ្លាំងណាស់ ដែលពួកគេបានដឹងជាយូរមកហើយថា ភាពជោគជ័យក្នុងទម្រង់ណា ក៏តម្រូវឱ្យមានការខិតខំ និងការប្តេជ្ញាចិត្តដែរ។
វាអាចជា គួរឲ្យធុញទ្រាន់សម្រាប់ពួកគេ ប៉ុន្តែពួកគេនឹងបន្តដំណើរទៅមុខ ទោះបីជានៅក្នុងទំនាក់ទំនងស្នេហា ដែលមិនល្អណាស់ណាក៏ដោយ។
១២. Cancer ♋️
មនុស្សដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ ជាមួយតារានិករនេះ គឺជាមនុស្សដែលមនោសញ្ចេតនា ជាងតារានិករដទៃទៀត។
ពួកគេចូលចិត្តបង្កើត និងរក្សាទំនាក់ទំនងស្នេហា អារម្មណ៍ដ៏ជ្រាលជ្រៅរបស់ពួកគេជានិច្ច។
ពួកគេមិនត្រឹមតែប្រកាន់ខ្ជាប់ នូវរាល់បញ្ហារបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ផ្ទុកបន្ទុកបញ្ហា របស់អ្នកដទៃបន្ថែមផងដែរ។
ពួកគេពិបាកដើរចេញពីការខូចចិត្តណាស់ ដូច្នេះប្រសិនបើអ្នកចង់ឱ្យពួកគេភ្លេច បញ្ហារបស់ពួកគេ សូមផ្ដល់ក្ដីស្រលាញ់ឲ្យបានច្រើនដល់ពួកគេ។
ប្រភព: pandagossips