កម្សាន្ត ៖ បណ្តុំនៃដើមឈើដែលធន់នឹងពន្លឺថ្ងៃទាំងនេះអាចរីកពេញមួយឆ្នាំ សម្រាប់ការតុបតែងលម្អបន្ថែមពណ៌បែបធម្មជាតិស្រស់ស្រាយ ហើយទោះព្រះអាទិត្យក្តៅប៉ុណ្ណាក៏មិនក្រៀមស្វិតដែរបើព្រះអាទិត្យកាន់តែខ្លាំង ផ្កាកាន់តែចេញច្រើន។
ប្រសិនបើអ្នកណាម្នាក់កំពុងស្វែងរកដើមឈើឬរុក្ខជាតិដែលធន់នឹងពន្លឺព្រះអាទិត្យជាមួយនឹងផ្កាដ៏ស្រស់ស្អាតរីកពេញមួយឆ្នាំ តោះសាកជ្រើសរើសដើមឈើដែលយើងនាំមកជូននៅថ្ងៃនេះទុកជាគំនិតក្នុងការតុបតែងសួនច្បារធានាថាធន់នឹងកម្ដៅថ្ងៃ។
១.Plumbago Auriculata ឬ CapeLeadwort
PlumbagoAuriculata ឬ CapeLeadwort មានឈ្មោះវិទ្យាសាស្ត្រ Plumbagoauriculata Lam ជាពូជ Plumbaginaceae មានដើមកំណើតនៅអាហ្វ្រិកខាងត្បូង។រុក្ខជាតិនេះ វាចេញផ្កាពេញមួយឆ្នាំ គួរដាំនៅតំបន់ដែលមានពន្លឺថ្ងៃ មិនចូលចិត្តដីសើមអាចស្រោចទឹករៀងរាល់ ២-៣ ថ្ងៃម្តង សមរម្យសម្រាប់ដាំជាមួយដីធូរលុង។
២. Golden Trumpet
GoldenTrumpet មានឈ្មោះវិទ្យាសាស្ត្រ Allamandacathartica L. ជាពួជរបស់គ្រួសារ Apocynaceaeដែលមានប្រភពមកពីប្រទេសប្រេស៊ីល និងអាមេរិកត្រូពិច។ វាជាដើមរុក្ខជាតិដែលរីកពេញមួយឆ្នាំអាចដាំបានទាំងនៅខាងក្រៅ និងកន្លែងដែលមានពន្លឺថ្ងៃ។
៣. Silverleaf ឬ Ashbush
Silverleaf ឬ Ash bush មានឈ្មោះវិទ្យាសាស្ត្រ Leucophyllumfrutescens (Berl.) I.M. ជាពូជរបស់ Scrophulariaceae មានប្រភពមកពីអាមេរិក និងម៉ិកស៊ិក។វាជាដើមឈើរុក្ខជាតិអាចរីកពេញមួយឆ្នាំ វាគួរតែត្រូវបានដាំនៅកន្លែងដែលមានពន្លឺថ្ងៃ និងមានពន្លឺល្អជាពិសេស បើមានពន្លឺថ្ងៃពេញមួយថ្ងៃ រឹតតែល្អ ត្រូវការទឹកតិចតួច ស្រោចទឹកតែពេលព្រឹក និងពេលល្ងាចគឺគ្រប់គ្រាន់ហើយ។ប្រសិនបើវាទទួលបានទឹកច្រើនវានឹងមិនរីកទេ សមស្របសម្រាប់ដីស្ងួតមានជីវជាតិ។
៤. Gerdenia CrapeJasmine
Gerdenia Crape Jasmine មានឈ្មោះវិទ្យាសាស្ត្រថាGardenia Jasminoides ស្ថិតក្នុងពូជRubiaceae ដែលមានដើមកំណើតនៅស្រីលង្កា។វាជាផ្កាដែលគួរនាំនៅកន្លែងដែលមានពន្លឺថ្ងៃ ស្រោចទឹក ៥-៧ ថ្ងៃម្ដង សមរម្យសម្រាប់ដីដែលមានសំណើម។
៥. Golden Dewdrop ឬ PigeonBerry
GoldenDewdrop ឬ PigeonBerry មានឈ្មោះវិទ្យាសាស្ត្រ Durantaerecta L. ស្ថិតនៅក្នុងគ្រួសារ Verbenaceaeដែលមានដើមកំណើតនៅអាមេរិកត្រូពិច។ គួរតែដាំនៅខាងក្រៅដែលមានពន្លឺថ្ងៃពេញស្រោយទឹកតែពេលព្រឹកល្មមឲ្យមានសំណើម សាកសមសម្រាប់ដីគ្រប់ប្រភេទ។
៦. Snowrose ឬ ChinesePrivet
Snowroseឬ Chinese Privet មានឈ្មោះវិទ្យាសាស្ត្រថាSerissa japonica (Thunb.) Thunb ស្ថិតក្នុងគ្រួសារRubiaceae មានប្រភពមកពីប្រទេសចិននិងវៀតណាម។ គួរតែដាំនៅក្នុងដីមានសំណើម ត្រូវការទឹកច្រើន ត្រូវការពន្លឺព្រះអាទិត្យគ្រប់គ្រាន់។
៧. Mexican Heather ឬ False Heather
MexicanHeather ឬ FalseHeather មានឈ្មោះវិទ្យាសាស្ត្រ Cupheahyssopifolia Humb., Bonpl.& Kunth ស្ថិតក្នុងគ្រួសារ Lythraceae ដែលមានដើមកំណើតពីម៉ិកស៊ិក និងហ្គាតេម៉ាឡា។វាជារុក្ខជាតិរីកពេញមួយឆ្នាំ គួរដាំនៅតំបន់ដែលមានពន្លឺថ្ងៃ ស្រោចទឹកនៅពេលព្រឹកនិងពេលល្ងាចប៉ុន្តែកុំឲ្យទឹកនៅដក់ជាប់ សមស្របសម្រាប់ដីខ្សាច់។
៨. Little TurtleFlower
Little Turtle Flower មានឈ្មោះវិទ្យាសាស្ត្រថា Angelonia goyazensis Benth វាស្ថិតនៅក្នុងគ្រួសារPlantaginaceae។ មានប្រភពមកពីអាមេរិកខាងត្បូងម៉ិកស៊ិក និងប្រេស៊ីល គួរដាំនៅកន្លែងដែលមានពន្លឺថ្ងៃ ឬម្លប់ផ្នែកខ្លះ ធន់នឹងទឹក សមរម្យសម្រាប់ដីដែលមានដីសើម។
៩. Dwarf UmbrellaTree
DwarfUmbrella Tree មានឈ្មោះវិទ្យាសាស្ត្រ Scheffleraarboricola (Hayata) Merr ជាកម្មសិទ្ធិរបស់គ្រួសារ Araliaceae ដែលមានប្រភពមកពីតៃវ៉ាន់។ យកល្អគួរយកវាទៅដាក់ឲ្យត្រូវព្រះអាទិត្យពេលព្រឹកស្រោចទឹកឲ្យដីមានសំណើមគ្រប់គ្រាន់ អាចដាំដុះបានលើដីគ្រប់ប្រភេទ។
១០. SingaporeHolly
Singapore Holly មានឈ្មោះវិទ្យាសាស្ត្រMalpighia coccigera L. ជាកម្មសិទ្ធិរបស់គ្រួសារ Malpighiaceae។ មានដើមកំណើតនៅការាបៀន វាមានក្លិនក្រអូប រីកពេញមួយឆ្នាំ មានផ្លែពណ៌ក្រហមគួរដាំនៅកន្លែងដែលមានពន្លឺថ្ងៃពេញមួយថ្ងៃ សមសម្រាប់ដីមានជីជាតិ៕
ប្រភព ៖ Kapook