មហាជន និយាយថា Song Hye Kyo ចាប់ផ្តើមមើលទៅចាស់? - TrueID

មហាជន និយាយថា Song Hye Kyo ចាប់ផ្តើមមើលទៅចាស់?

December 22, 2022

កម្សាន្ត ៖ កាលពីថ្ងៃទី ២០ ខែធ្នូ កន្លងទៅ សន្និសីទសារព័ត៌មានសម្រាប់ស៊េរី Netflix ថ្មី «The Glory» ត្រូវបានធ្វើឡើងនៅទីក្រុងសេអ៊ូល ដោយមានការចូលរួមពីតារាសម្តែង រួមមាន Song Hye Kyo Lee Do Hyun Park Sung Hoon Lim Ji Yeon និងមនុស្សជាច្រើនទៀត ដើម្បីពិភាក្សាអំពីតួនាទីរបស់ពួកគេ នៅក្នុងរឿងភាគសងសឹកនាពេលខាងមុខនេះ ដែលនិពន្ធដោយ Kim Eun Sook

ខណៈដែលអ្នកគាំទ្រ បានកត់សម្គាល់ពីសម្រស់ដ៏ពិសេស របស់ Song Hye Kyo នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនឹងសម្រស់ឆើតឆាយរបស់នាង សម្រាប់ការទន្ទឹងរង់ចាំសម្រាប់រឿងភាគសងសឹកថ្មីរបស់នាង ក៏មានអ្នកនិយមលេងអ៊ីនធើណេតមួយចំនួន ក៏បានចង្អុលបង្ហាញថា តារាស្រីរូបនេះចាប់ផ្តើមមានវ័យកាន់តែចាស់។

ទន្ទឹមនឹងនេះ ក៏មានការពិភាក្សាយ៉ាងក្តៅគគុក នៅលើវេទិកាផ្សេងៗ ដែលអ្នកនិយមលេងអ៊ីនធើណេតបានចែករំលែកមតិរបស់ពួកគេ លើបញ្ហានេះ ដោយមួយចំនួនបានបញ្ចេញមតិថា នាងអាយុច្រើនហើយ ទើបធ្វើឲ្យនាងមើលទៅកាន់តែចាស់បែបនេះ តែក៏មានអ្នកខ្លះចេញមុខមកការពារ តារាស្រីរូបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម ៖

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...