យល់ដឹង៖ មកស្វែងយល់ពីចំណុចៗខ្លះរបស់តារានិករ ដែលតំណាងឲ្យខ្លួនរបស់អ្នក ថាតើអ្នកគួរតែផ្លាស់ប្ដូរយ៉ាង ដូចម្ដេចខ្លះ ដើម្បីធ្វើឲ្យខ្លួនកាន់តែប្រសើរឡើងជាមួយអ្នក និងធ្វើឲ្យមនុស្សជុំវិញខ្លួនស្រឡាញ់រាប់អានអ្នក និងចូលចិត្តនៅក្បែរៗអ្នកនោះ។
មកអានខាងក្រោមនេះទាំងអស់គ្នា ៖
♈️ Aries (Mar 21 – Apr 19)
Aries អ្វីដែលអ្នកត្រូវកែគឺ គួរតែមានពេលវេលាខ្លះសម្រាប់ខ្លួនឯង កុំធ្វើការងារគ្រប់ពេលវេលាពេក ព្រោះគ្មានអ្នកណា ហ៊ានលេងជាមួយអ្នកទេ។ រៀនធ្វើឲ្យមានពេលវេលាឲ្យខ្លួនឯងខ្លះ ទើបមានក្ដីសុខ។
♉️ Taurus (Apr 20 – May 20)
Taurus មានមនុស្សជាច្រើន ដែលចូលចិត្តភាពពិត និងភាពស្មោះត្រង់របស់អ្នក ដូចនេះអ្វីដែលអ្នកត្រូវកែគឺ កុំព្យាយាមលាក់បាំងខ្លួនឯងគ្រប់ពេលវេលា ព្យាយាមបើកចិត្ត និងជឿជាក់អ្នកដទៃដូចគ្នា។
♊️ Gemini (May 21 – Jun 20)
Gemini អ្វីដែលអ្នកត្រូវកែគឺ កុំព្យាយាមញញឹម ទាំងក្នុងខ្លួនអ្នកកំពុងតែគ្រាំគ្រាប្រេះស្រាំ ព្រោះគ្មានអ្នកណាគិតថា អ្នកជាមនុស្សទន់ជ្រាយ ពេលដែលអ្នកយំឡើយ។ អ្នកត្រូវបង្ហាញអារម្មណ៍ពិតៗ ទើបអ្នកដទៃអាចជួយអ្នកបាន។
♋️ Cancer (Jun 21 – Jul 22)
Cancer ខ្ញុំមិនដឹងថាអ្នកមានបញ្ហាអ្វីខ្លះនោះឡើយ ប៉ុន្តែអ្វីដែលអ្នកត្រូវកែគឺ កុំព្យាយាមបិទបាំងអារម្មណ៍ខ្លួនឯង រហូតចង់ដាច់ខ្យល់ស្លាប់នោះ ព្រោះមានមនុស្សជាច្រើនដែលនៅជុំវិញ និងចាំស្ដាប់ពីបញ្ហារបស់អ្នកជានិច្ច។
♌️ Leo (Jul 23 – Aug 22)
Leo អ្វីដែលអ្នកត្រូវកែគឺ អ្នកត្រូវធ្វើឲ្យមនុស្សគ្រប់គ្នា ឈប់គិតថាអ្នកជាមនុស្សគ្មានបេះដូង ទាំងដែលការពិតអ្នកស្រលាញ់ និងបារម្ភពីពួកគេខ្លាំង ដូចនេះអ្នកគួរតែបង្ហាញពីអារម្មណ៍របស់ខ្លះទើបល្អ។
♍️ Virgo (Aug 23 – Sep 22)
Virgo អ្វីដែលអ្នកត្រូវកែគឺ កុំបារម្ភខ្វល់ខ្វាយពីអ្នកដទៃខ្លាំងពេក អ្នកក៏ជាមនុស្សដែលមានជីវិតជីវ៉ាដែរ ត្រូវចេះស្រលាញ់ខ្លួនឯងឲ្យបានច្រើនៗ ទើបជីវិតយើងកាន់តែមានន័យ និងមានអ្នកដទៃស្រលាញ់រាប់អាន។
♎️ Libra (Sep 23 – Oct 22)
Libra ពេលខ្លះវាគ្មានបញ្ហាអ្វីឡើយបើសិនជាអ្នកយំ ព្រោះអ្នកតែងតែអោបនូវការឈឺចាប់ និងប្រាប់ខ្លួនឯងថា ខ្លួនមិនអីទេ អ្នកគួរតែបញ្ចេញអារម្មណ៍ឈឺចាប់ខ្លះ ដើម្បីអាចឲ្យអ្នកដទៃយល់ពីអ្នកកាន់តែច្រើន។
♏️ Scorpio (Oct 23 – Nov 21)
Scorpio អ្វីដែលអ្នកត្រូវកែគឺ ភាពអាត្មានិយម និងការនិយាយស្ដីមិនចេះគិតជាមុន វានឹងធ្វើឲ្យអ្នកបាត់បង់មនុស្សជាទីស្រឡាញ់ ដូចនេះគួរតែកែប្រែខ្លះទៅ និងរៀនស្រលាញ់មនុស្សជុំវិញខ្លួនឲ្យបានច្រើន។
♐️ Sagittarius (Nov 22 – Dec 21)
Sagittarius អ្វីដែលអ្នកត្រូវកែគឺ អ្នកមិនគួរកើតទុក្ខចំពោះពាក្យសម្ដីរបស់អ្នកដទៃច្រើនពេកនោះទេ ព្រោះយើងមិនអាចផ្ញើក្ដីសុខរបស់ខ្លួន នៅលើបបូរមាត់នរណាម្នាក់ឡើយ ហើយមនុស្សទាំងនោះបានត្រឹមធ្វើឲ្យជីវិតយើងវិនាសទេ។
♑️ Capricorn (Dec 22 – Jan 19)
Capricorn អ្វីដែលអ្នកត្រូវកែគឺ អ្នកគួរទទួលយកនូវអ្វីដែលជាខ្លួនអ្នក កុំព្យាយាមផ្លាស់ប្ដូរខ្លួនឯងព្រោះតែសម្ដីអ្នកដទៃ ព្រោះគ្មាននរណាមកផ្គាន់ចិត្តយើងវិញឡើយ។ ត្រូវរស់ជាអ្វីដែលជាខ្លួនឯង។
♒️ Aquarius (Jan 20 – Feb 18)
Aquarius អ្វីដែលអ្នកត្រូវកែគឺ កុំទុកចិត្តមនុស្សគ្រប់គ្នាពេក ព្រោះមិនមែនគ្រប់គ្នាស្រលាញ់អ្នកទាំងអស់ឡើយ បើសិនជាពួកគេធ្វើឲ្យអ្នកឈឺចាប់ គួរតែចាកចេញពីពួកគេទៅ និងបើកចិត្តប្រាស្រ័យទាក់ទងជាមួយមនុស្សដែលល្អៗជាងនោះ។
♓️ Pisces (Feb 19 – Mar 20)
Pisces អ្វីដែលអ្នកត្រូវកែគឺ កុំខឹងនរណាម្នាក់ ពេលដែលគេបោកប្រាស់អ្នក ព្រោះអ្នកក៏ធ្លាប់បោកប្រាស់គេដូចគ្នា។ ដូច្នេះត្រូវរៀនសម្របខ្លួនតាមស្ថានភាព និងយល់ដឹងពីមូលហេតុឲ្យបានច្បាស់សិន។
ប្រភព: zodiacidea