Rolling Stone ចាត់ទុកបទ "Butter" របស់ BTS ជាការសម្តែងដ៏អស្ចារ្យបំផុត! - TrueID

Rolling Stone ចាត់ទុកបទ "Butter" របស់ BTS ជាការសម្តែងដ៏អស្ចារ្យបំផុត!

April 5, 2022

កូរ៉េខាងត្បូង ៖ ពិធីប្រគល់ពានរង្វាន់ Grammy Awards លើកទី ៦៤ ត្រូវបានប្រារព្ធឡើងនៅទីក្រុង Las Vegas កាលពីថ្ងៃទី៣ខែមេសា ឆ្នាំ ២០២២ ក្នុងនោះ BTS ត្រូវបានបង្ហាញការសម្តែងដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ដ៏សំខាន់លើកនេះផងដែរ។

BTS
BTS

ហើយទោះបីជា "Butter" មិនមែនជាការសម្តែងរបស់Grammy លើកដំបូងរបស់ពួកគេក៏ដោយ តែវាគឺជាឆាកទោលដំបូងរបស់ក្រុមហើយគ្មានការសង្ស័យ មានការខិតខំប្រឹងប្រែង និងភាពច្នៃប្រឌិតជាច្រើនដែលបានដាក់ចូលទៅក្នុងការសម្តែងហើយបើមើលទៅការខិតខំប្រឹងប្រែងរបស់ BTS បានទទួលជោគជ័យ។

BTS
BTS

ដោយសារតែភាពអស្ចារ្យនេះ Rolling Stone ដែលជាទស្សនាវដ្តីតន្ត្រីដ៏ធំបំផុតមួយបានដាក់ចំណាត់ថ្នាក់ "Butter" របស់ BTS ជាមួយសម្តែងដ៏អស្ចារ្យបំផុតនៅលេខរៀងទី១៣ លើបញ្ជី "The 25Greatest Grammy Performances of All Time" របស់ពួកគេ។

BTS
BTS

អបអរសាទរ BTS!

ប្រភព ៖ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...