កម្សាន្ត៖ កាលពីថ្ងៃទី ១ ខែកញ្ញា កន្លងទៅនេះមានព្រឹត្តិការណ៍សិល្បៈមួយគឺ «Chanel' x 'Frieze» បានធ្វើឡើងនៅហាងប្រ៊េនទំនើប Chanel ក្នុងទីក្រុងCheongdam ហើយ G-Dragon បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ តាមស្ទីលជាតារាដ៏ល្បីម្នាក់នៃកម្មវិធីផងដែរ។
ដូចសព្វដង G-Dragonបានទាក់ទាញចំណាប់អារម្មណ៍ គ្រប់គ្នាឲ្យងាកមកមើលអំពីរូបរាងដ៏ស្រស់សង្ហារបស់លោក ក្នុងឈុតស និងខ្មៅ បញ្ចេញពន្លឺនៃកំពូលតារាចម្រៀងជំនាន់ទី២ របស់ខ្លួន ហើយអ្នកគាំទ្រជាច្រើនសប្បាយចិត្តជាខ្លាំង ពេលឃើញតារាជើងចាស់រូបនេះមើលទៅមានភាពភាពរីករាយ និងសុខភាពល្អ។
ជាពិសេសអ្នកនិយមលេងអ៊ីនធើណែតជាច្រើន ក៏បានចង្អុលបង្ហាញថា G-Dragon ហាក់ដូចជាឡើងទម្ងន់បន្តិចហើយមើលទៅមានសុខភាពល្អ និងប្រសើរជាងមុនច្រើន តាំងពីមានព័ត៌មាននៃការចែកផ្លូវគ្នាជាមួយនឹងJennie ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព : Allkpop