កម្សាន្ត ៖ មិនថានៅទីណាដែល Jungkook សមាជិកក្រុម BTS ទៅដល់ លោកតែងតែទទួលបានការចាប់អារម្មណ៍ ចំពោះរូបរាងដ៏ល្អឥតខ្ចោះ និងបុគ្គលិកលក្ខណៈពិតរបស់លោក ទោះបីជាវាជានោះជាប្រទេសថ្មីទាំងស្រុង ដែលតារាប្រុសរូបនេះមិនដែលទៅក៏ដោយ។
ដូចគ្នាដែរ មិនថា Jungkook នៅទីណាទេ ARMYs តែងតែចង់ដឹងថា តើសមាជិកក្មេងជាងគេរបស់ក្រុមរូបនេះ កំពុងធ្វើអ្វី? ហើយជាសំណាងល្អដែលតែងតែ មានអ្នកគាំទ្រត្រៀមខ្លួនជាមួយនឹងព័ត៌មានថ្មីៗ ក្រោយកាលពីថ្ងៃទី ២៤ ខែតុលា Jungkook បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល នៅពេលដែល ត្រូវបានគេប្រកាសថា idol រូបនេះ កំពុងធ្វើដំណើរទៅប្រទេសកាតា សម្រាប់ការផ្សព្វផ្សាយទោល។
ហើយដូចការរំពឹងទុក Jungkook មើលទៅមិនល្អឥតខ្ចោះ ជាមួយនឹងរូបរាងដ៏ទាក់ទាញ និងបុគ្គលិកលក្ខណៈគួរឲ្យស្រលាញ់ នៅពេលដែលលោកទៅដល់ប្រទេសកាតានោះទេ សូម្បីតែរូបភាពដែលមិនទាន់បានកាត់ត ក៏បង្ហាញពីរូបរាងដ៏សង្ហាអស្ចារ្យរបស់ Jungkook ដែរ។ លើសពីនេះ អ្នកនិយមលេងអ៊ីនធើណេតបានចែករំលែកថា ពួកគេបានប្រទះឃើញ Jungkook កំពុងថតអ្វីមួយ ដែល Jungkook ហាក់ដូចជាកំពុងរាំ ធ្វើឲ្យហ្វេនមានការទន្ទឹងរងចាំកាន់តែខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Koreaboo