កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ក្រុមចម្រៀង EXO បានធ្វើការ Come Back ជាមួយ Special Album ឈ្មោះ DON’T FIGHT THE FEELING ដោយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ព្រមជាកំណត់ត្រាសំខាន់ៗលើ YouTube និងសមិទ្ធផលកំពូលៗលើតារាងតន្ត្រីផងដែរ។
ជាក់ស្ដែង អាល់ប៊ុម DON’T FIGHT THE FEELINGរបស់ EXO បានបង្កើតកំណត់ត្រាខ្លាំងមិនធម្មតាជាមួយនឹងការ Debutនៅចំណាត់ថ្នាក់កំពូល Top 1 លើតារាង iTunesTop Albums Charts ជាង ៨៥ ប្រទេសនៅទូទាំងពិភពលោករួមមាន ៖ សហរដ្ឋអាមេរិកចក្រភពអង់គ្លេស បារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី អារ៉ាប់ ប្រេស៊ីល អូស្ត្រាលី ហុងកុងឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីស្រាអែល ជប៉ុន កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន រុស្ស៊ី សឹង្ហបុរី តៃវ៉ាន់ថៃ វៀតណាម និងប្រទេសជាច្រើនទៀត។
ជាមួយគ្នានេះដែរ អាលប៊ុមថ្មីរបស់ EXO ក៏បានបង្ហាញខ្លួននៅលំដាប់កំពូលលើតារាង Digital Album SalesCharts របស់ QQ Music នៅប្រទេសចិនផងដែរ៕
សូមអបអរសាទរ EXO ចំពោះកំណត់ត្រាកំពូលទាំងនេះ!
ប្រភព ៖ Soompi