ដំបូន្មានកាងារដ៏ល្អបំផុត សម្រាប់តារានិករនីមួយៗ ក្នុងឆ្នាំ ២០២៣ - TrueID

ដំបូន្មានកាងារដ៏ល្អបំផុត សម្រាប់តារានិករនីមួយៗ ក្នុងឆ្នាំ ២០២៣

December 30, 2022

យល់ដឹង៖ ការធ្វើការជាប្រចាំក្នុងរយៈពេលយូរ អាចធ្វើឲ្យពិបាកទាំងផ្លូវកាយ និងចិត្ត។ យ៉ាងណាមិញ ភាពតានតឹងទាំងនោះនៅតែមិនអាចគ្រប់គ្រងមនុស្សម្នាក់បានទេ ដោយសារតែពួកគេមានភាពខ្លាំង និងជំនាញរៀងខ្លួនខុសៗគ្នា ដែលអាចបង្រ្កាបវាបាន។

មកដឹងពីដំបូន្មានការងាររបស់អ្នក ក្នុងឆ្នាំ ២០២៣ នេះ ៖

១. Aries ♈️ 

អ្នក​មាន​គំនិត​រឹងរូស ហើយ​មាន​ឆន្ទៈ​ខ្លាំង​ ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ មិនថាអ្នកយល់ថាពីខ្លួនឯងខ្លាំង និងពូកែរអ៊ូរទាំ  និងសង្កេតច្រើនជាងនេះទេ ចំណង់ចំណូលចិត្តនោះនៅតែមាននៅក្នុងខ្លួនអ្នក។ ឆ្នាំនេះ ចូរស្វែងរកអ្វីដែលជំរុញឱ្យអ្នកធ្វើការងារឲ្យអស់ពីសមត្ថភាព ហើយកុំឲ្យនរណាម្នាក់រារាំងអ្នក។ ភ្លើងនៅក្នុងចិត្តរបស់អ្នក នឹងនាំមកនូវភាពជោគជ័យមករកអ្នក។

២. Taurus ♉️ 

ផ្អែកលើមូលដ្ឋាន និងអាចទំនុកចិត្តបាន ទំនួលខុសត្រូវជាច្រើនមានទំនោរទៅរកអ្នក នៅពេលអ្នកនៅកន្លែងធ្វើការ។ អ្នក​នឹង​ឃើញ​ថា​ការ​សុំ​ជំនួយ​ ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​នឹង​ទទួលបាន​ល្អ​ ជាង​អាក្រក់។ វាក៏នឹងផ្តល់ឲ្យអ្នកនូវពេលវេលាបន្ថែមទៀត ដើម្បីស្វែងរកផ្នែកខ្លះនៃខ្លួនឯងផងដែរ។ អ្នក​មាន​ជម្រៅ​ចិត្ត ជ្រៅ​ជាង​មនុស្សដែលអ្នក​ទន្ទឹង​រង់ចាំ​។

៣. Gemini ♊️ 

Gemini ភាពស្និទ្ធស្នាលរបស់អ្នក ធ្វើឲ្យអ្នកក្លាយជាមិត្តរួមការងារដ៏គួរឲ្យស្រលាញ់ម្នាក់។ ទោះយ៉ាងណាក៏ដោយ ចូរប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីផ្តោតលើគោលដៅផ្ទាល់ខ្លួនរបស់អ្នកនៅឆ្នាំនេះ។ ភាពរួសរាយរបស់អ្នកគឺល្អសម្រាប់អ្នកដទៃ ប៉ុន្តែពេលខ្លះវាអាចចូលទៅក្នុងផ្លូវ នៃការរារាំងបំណងប្រាថ្នារបស់អ្នកបាន។ ការបែងចែកពេលវេលារបស់អ្នក ឲ្យបានត្រឹមត្រូវនៅឆ្នាំនេះ នឹងជួយអ្នកឲ្យទទួលបានអ្វីដែលអ្នកចង់បាន។

៤. Cancer ♋️ 

ក្នុងនាមជាមនុស្សដែលយកចិត្តទុកដាក់ម្នាក់ អ្នកតែងតែឃើញខ្លួនឯងជាអ្នកសម្រុះសម្រួល ក្នុងបញ្ហានៅកន្លែងធ្វើការ។ ព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីបង្វែរថាមពលនៃសេចក្តីស្រលាញ់នោះ ទៅរកបញ្ហាទាក់ទងនឹងការងារ ជាជាងរឿង Drama ទាំងឡាយ។ ចូរខំអស់ឲ្យពីសមត្ថភាព ដើម្បីបង្ហាញពួកគេដោយសប្បុរសថា អ្នកមានថាមពល អាចធ្វើអ្វីៗបានដោយខ្លួនឯង។

៥. Leo ♌️ 

Leo អ្នកគឺជាអ្នកដឹកនាំ ដែលមានទំនុកចិត្តគ្រប់ទីកន្លែងដែលអ្នកទៅ។ ទោះបីជាអ្នកមិនមានអំណាចដោយផ្ទាល់ក៏ដោយ អ្នកតែងតែស្វែងរកមនុស្សមករកអ្នក ដោយមិនគិតច្រើន។ នៅឆ្នាំនេះ ចូរសង្កត់ធ្ងន់បន្ថែមទៀត លើកម្រិតពិតនៃការទទួលខុសត្រូវរបស់អ្នក។

៦. Virgo ♍️ 

បញ្ញា និងជំនាញដោះស្រាយបញ្ហារបស់អ្នក ធ្វើឲ្យអ្នកមានប្រសិទ្ធភាពជាងអ្នកដទៃ។ ឆ្នាំនេះ ឆ្លៀតពេលធ្វើការសម្រេចចិត្តខ្លះសម្រាប់ខ្លួនឯង។ អ្នក​មាន​តម្លៃ ហើយ​គួរ​តែ​ដឹងពីតម្លៃនេះ។ អ្នកអាចឈានទៅរកភាពជោគជ័យបាន ប្រសិនបើអ្នកអនុញ្ញាតឲ្យខ្លួនអ្នកចូលទៅក្នុងបរិយាកាសថ្មីដែលតម្លៃរបស់អ្នក ត្រូវបានគេមើលឃើញ។

៧. Libra ♎️ 

ដើម្បីទទួលបានជោគជ័យ អ្នកត្រូវតែរក្សាសន្តិភាព នៅក្នុងខ្លួនអ្នកផងដែរ។ ចំណាយពេលដើម្បីសម្រេចថា តើអ្វីដែលអ្នកកំពុងធ្វើនៅពេលនេះ នាំមកជូនអ្នកនូវគោលបំណង និងភាពសុខដុមខាងក្នុងចិត្ត។ ប្រសិនបើវាមិនមែនទេ កុំខ្លាចក្នុងការផ្លាស់ប្តូរ។ សមត្ថភាពរបស់អ្នកក្នុងការសម្របខ្លួន អាចជាអំណោយមួយ ប្រសិនបើអ្នកប្រើវាឲ្យមានប្រយោជន៍។

៨. Scorpio ♏️ 

ចូរឆ្លៀតពេលមួយវិនាទី ហើយសង្កេតឲ្យបានច្បាស់ មុនពេលអ្នកចូលទៅក្នុងរឿងថ្មីក្នុងឆ្នាំនេះ។ អ្នក​ប្រហែល​ជា​ឃើញ​ថា​ ការ​អនុវត្ត​ការ​អត់ធ្មត់​ នឹង​ធ្វើឲ្យ​អ្វីៗ​កាន់តែ​ងាយស្រួល​សម្រាប់អ្នក។ មនុស្ស​ម្នា​តែងគិតថា ​អ្នក​ជា​មនុស្សអាថ៌កំបាំង​នៅ​ពេល​ខ្លះ ប៉ុន្តែ​ការពិត​គឺ​អ្នក​មាន​អារម្មណ៍ក្នុងចិត្ត​ច្រើន​ ជាង​ការ​បង្ហាញ​ទៅទៀត។ អនុញ្ញាតឲ្យមនុស្សជាច្រើនបានដឹង ហើយអ្នកនឹងទួលបានការពេញចិត្តកាន់តែច្រើននៅក្នុងការងាររបស់អ្នក។

៩. Sagittarius ♐️ 

អ្នក​មាន​សមត្ថភាព​ពី​កំណើត​ ​ក្នុង​ការ​និយាយ​អំពី​អ្វី​ៗ​ទាំង​អស់។ អ្នកគឺជាអ្នកស្តាប់ដ៏ល្អ និងជាអ្នកសន្ទនាដ៏អស្ចារ្យ។ សូម​ឲ្យ​ចរិត​ល្អ​ទាំង​នោះ​ភ្លឺ​ឡើង ហើយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​តូច​ចិត្ត​ឡើយ។ ការក្លាយជាមនុស្សក្លាហានបន្តិច និងកាន់តែប្រាកដក្នុងចិត្តអ្នកបន្តិច ស្ទើរតែធានាបានថានឹងនាំអ្នក ទៅរកភាពជោគជ័យ ដែលមិនអាចចៀសបាននៅឆ្នាំថ្មីនេះ។ អនុញ្ញាតឲ្យខ្លួនអ្នកស្វែងរក និងទទួលបានជោគជ័យនោះ។

១០. Capricorn ♑️ 

នៅកន្លែងធ្វើការ អ្នកជាអ្នកវិភាគដ៏អស្ចារ្យ។ ​អ្នកអាចនឹងសន្មតថា សភាវគតិ និងអារម្មណ៍របស់អ្នក គឺដូចគ្នាបេះបិទ។ នេះមិនមែនជាការពិតទេ ហើយការអនុញ្ញាតឲ្យខ្លួនអ្នកធ្វើតាមសភាវគតិទាំងនេះ  នឹងធ្វើឲ្យអ្នកកាន់តែរឹងមាំក្នុងនាមជាបុគ្គលិក និងជាមនុស្សម្នាក់។ នេះគឺជាផ្លូវទៅកាន់ភាពជោគជ័យរបស់អ្នក។

១១. Aquarius ♒️ 

Aquarius អ្នកគឺជាមនុស្ស ដែលពូកែច្នៃប្រឌិត។ បំណងប្រាថ្នារបស់អ្នក ក្នុងការមើលឃើញគ្រប់បញ្ហា ហើយស្វែងរកផ្លូវដ៏ល្អបំផុតឆ្ពោះទៅមុខ ធ្វើឲ្យអ្នកក្លាយជាមនុស្សល្អបំផុត សម្រាប់ការងារ។ ប្រសិនបើអ្នកអាចរីកចម្រើន អ្នកនឹងឃើញថាការច្នៃប្រឌិតរបស់អ្នកនាំទៅរកភាពជោគជ័យតាមរយៈការរចនា។ អ្នកនឹងរកឃើញភាពជោគជ័យ នៅកន្លែងដែលអ្នករកឃើញសេរីភាព។

១២. Pisces ♓️ 

អ្នកទទួលយកថាមពលរបស់អ្នកដទៃ គំនិតរបស់អ្នកដទៃ ហើយអ្នកព្យាយាម ធ្វើឲ្យល្អបំផុតចេញពីវាដល់អ្នកដទៃផងដែរ។ អ្នក​តែងផ្ដល់​ការ​ស្រលាញ់​ និង​ការ​ទុក​ចិត្ត​ឥត​ឈប់​ឈរ​ដែល​ពេល​ខ្លះ​ វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​។ សរុបមក ទាំងជីវិតការងារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នក នឹងទទួលបានអត្ថប្រយោជន៍ពីការ ស្គាល់ខ្លួនឯងជាមុន ហើយធ្វើអ្វីដែលអ្នកចង់ធ្វើ។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...