កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៣០ ខែមករា Song Joong Ki ស្រាប់តែប្រកាសរៀបការជាមួយ Katy Louise Saunders ដោយសារគូស្នេហ៌ថ្មីនេះ កំពុងមានផ្ទៃពោះកូនដំបូង។ ក្រៅពីពាក្យជូនពរពីបណ្ដាហ្វេនៗជាច្រើន ក្នុងនោះក៏មានអ្នករំលឹកដល់អតីតកាល ពីឈ្មោះអតីតភរិយា គឺតារាសម្ដែង Song Hye Kyo ផងដែរ។ រហូតមកដល់ពេលនេះ មូលហេតុនៃការលែងលះរបស់អតីតប្ដីប្រពន្ធត្រកូល Song រូបនេះ នៅតែជាអាថ៌កំបាំង។ ពាក្យចចាមអារ៉ាមអំពីការលែងលះរបស់ Song Joong Ki គឺដោយសារតែ Song Hye Kyo មិនយល់ព្រមមានកូន ហើយវាក៏ត្រូវបាន គេជីកកកាយមកម្តងទៀត។
បន្ទាប់ពីប្ដីប្រពន្ធត្រកូល Song បានដើរដល់ផ្លូវបែកគ្នា មិត្តភក្តិរបស់ Song Hye Kyo បានបង្ហើបថា តារាស្រីរូបនេះធ្លាប់មានគម្រោងមានផ្ទៃពោះបន្ទាប់ពី បញ្ចប់រឿង Encounter។ ទោះយ៉ាងណាក៏ដោយ បន្ទាប់មកនាងបានរកឃើញគម្រោងរឿងថ្មី។ នេះជាការលើកឡើងថាជា ទឹកចុងក្រោយ ព្រោះបើទទួលបានគម្រោងថ្មី Song Hye Kyo នឹងមិនអាចមានផ្ទៃពោះ ចន្លោះពី ២-៣ ឆ្នាំខាងមុខ។ នៅប្រទេសកូរ៉េ ការសង្ស័យនៃជម្លោះរវាងប្ដីប្រពន្ធមួយគូនេះ បានផ្ទុះឡើង ហើយ Song Hye Kyo បានលុបរូបថតអាពាហ៍ពិពាហ៍ រីឯ Song Joong Ki បានចាកចេញទៅស្នាក់នៅផ្ទះមិត្តភក្តិ។ ពួកគេ មិនបានជួបគ្នាអស់រយៈពេល ៤ ខែ ដោយទុកផ្ទះដែលទើបរៀបការថ្មីថ្មោងនៅតំបន់ Hannam នោះនៅទំនេរចោល ហើយពីពេលនោះមក តារាសម្ដែងត្រកូល Song បានដាក់ពាក្យប្តឹងលែងលះទៅតុលាការ។
ទោះបីជាមានពាក្យចចាមអារ៉ាម ពីអ្នកនិយមលេងអ៊ីនធើណេតក៏ដោយ ក៏ Song Hye Kyo មិនដែលបញ្ជាក់ពីគម្រោងមានផ្ទៃពោះរបស់នាងជាមួយ Song Joong Ki ឡើយ។ មហាជនគិតថា វាអាចទៅរួចដែរ ដែលលទ្ធផលអាពាហ៍ពិពាហ៍ពួកគេនឹងមិនបញ្ចប់ទេ ប្រសិនបើ Song Hye Kyo មានផ្ទៃពោះ នៅថ្ងៃនោះ។ យ៉ាងណាមិញ ក៏មានមតិសង្ស័យជាច្រើនផងដែរ ព្រោះគេគិតថា នេះគ្រាន់តែជាពាក្យចចាមអារ៉ាមដែលមិនទាន់បានផ្ទៀងផ្ទាត់ ឬមិនពិតប្រាកដ។
បន្ទាប់ពីជិត ៤ ឆ្នាំនៃការចែកផ្លូវរបស់កំពូលតារាមួយគូនេះ ទាំងជីវិតនិងអាជីពរបស់ប្ដីប្រពន្ធត្រកូល Song Song មានការផ្លាស់ប្តូរជាច្រើន។ អ្នកទាំងពីររីកចម្រើនក្នុងអាជីពការងារ មានទ្រព្យសម្បត្តិច្រើន ប៉ុន្តែជីវិតស្នេហា ហាក់ផ្ទុយគ្នាទៅវិញ។ ប្រសិនបើ Song Joong Ki បានរៀបការម្តងទៀត ហើយហៀបនឹងក្លាយជាឪពុកគេ នោះពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់ Song Hye Kyo បានធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយតារាស្រីរូបនេះមិនបានណាត់ជួបជាសាធារណៈជាមួយនរណាម្នាក់ឡើយ។
ប្រភព៖ kenh14