យល់ដឹង៖ មនុស្សម្នាក់ៗត្រូវបានគេជឿថា ជាទូទៅដើម្បីអភ័យទោស និងបំភ្លេចចោលអ្វីមួយ គឺចាំបាច់ ត្រូវលុបបំបាត់អតីតកាល។ ប៉ុន្តែមានបញ្ហាមួយចំនួន ដែលដល់ដំណាក់កាលលើសហើយ មិនអាចធ្វើឲ្យមនុស្សលើកលែងទោសឲ្យបានឡើយ។
ខាងក្រោមនេះនឹងបង្ហាញអំពី តារានិករទាំង ៥ ដែលមិនងាយលើកលែងឡើយ ៖
១. Aries ♈️ ពេលខ្លះ Aries ក្លាយជាសត្រូវនឹងមនុស្សជុំវិញខ្លួន។ ភាពមិនអាចលើកលែងទាំងនោះ ជាធម្មតាត្រូវបានជំរុញដោយការច្រណែន។
២. Cancer ♋️ នៅពេលដែលភាគីម្ខាងទៀត មិនអាចយល់ស្របនឹងពួកគេ ទាស់សម្ដី ឬឈ្លោះជាមួយពួកគេនោះ Cancer នឹងធ្វើឲ្យបុគ្គលនោះ ក្លាយជាសត្រូវរបស់ពួកគេភ្លាម។
៣. Leo ♌️ Leo មិនគិតអ្វីស្រាលៗ ចំពោះអ្នកដែលក្បត់ពួកគេទេ។ Leos គឺជាប្រភេទដែលមិនអាចទ្រាំទ្រ នឹងការក្បត់បាន ហើយអាចបង្ហាញថា គេជាមនុស្សអាក្រក់ ចំពោះអ្នកដែលបានក្បត់ពួកគេ។
៤. Sagittarius ♐️ Sagittarius មានការស្អប់ខ្ពើមយ៉ាងឆាប់រហ័ស ចំពោះមនុស្សដែលមានចេតនាទុច្ចរិត មានទំនោរនិយាយកុហក ឬព្យាយាមចងពួកគេ មិនឲ្យដើរបាន។
៥. Capricorn ♑️ ជារឿយៗពួកគេស្អប់ការនៅក្រោមគេ ដែលអាចបង្កើនការស្អប់របស់ពួកគេ ចំពោះមនុស្សដែលពួកគេមិនចូលចិត្តបានយ៉ាងងាយ។
អត្ថបទដោយ ៖ Yukvey