យល់ដឹង៖ យើងសង្កេតឃើញថា មនុស្សម្នាក់ៗមានវិធីផ្សេងៗគ្នា ក្នុងការធ្វើឲ្យសង្សារចាស់ត្រលប់មករកខ្លួនវិញ។ មនុស្សមួយចំនួនអាចនឹងពិបាកនឹងធ្វើឲ្យវិលត្រលប់ ប៉ុន្តែមានមនុស្សមួយចំនួនទៀត ដែលងាយស្រួលបញ្ចុះបញ្ចូលទេ ពេលដែលចិត្តគេនៅស្រលាញ់។
តោះមកស្គាល់តារានិករទាំងនោះ ខាងក្រោមនេះ ៖
១. Pisces ♓️ ចង់ឲ្យគេត្រលប់ គឺត្រូវបង្ហាញពីភាពស្មោះត្រង់របស់អ្នក។ អនុញ្ញាតឲ្យពួកគេ ដឹងពីរឿងតូចតាចដែលអ្នកកំពុងគិតរាល់អារម្មណ៍តូចតាច ដែលអ្នកកំពុងមាន និងអ្វីគ្រប់យ៉ាងដែលមាននៅក្នុងគំនិតរបស់អ្នក។
២. Gemini ♊️ មធ្យោបាយដ៏ល្អបំផុតក្នុងការបញ្ចុះបញ្ចូល Gemini គឺធ្វើឲ្យពួកគេញញឹមតាមរបៀបណា ដែលអ្នកបានធ្វើនៅពេលអ្នកណាត់ជួបពួកគេ។
៣. Taurus ♉️ ចង់បញ្ចុះបញ្ចូលពួកគេ ឲ្យត្រលប់មកជាមួយអ្នកវិញ គឺការសុំទោស និងប្រាប់ពួកគេថា ពួកគេត្រឹមត្រូវជានិច្ច។
៤. Aquarius ♒️ ត្រូវបង្កើតអនុស្សាវរីយ៍ជាទីស្រលាញ់ រំលឹកអំពីកន្លែងណាមួយ ដែលអ្នកធ្លាប់ទៅកាលពីអតីតកាល និងជាកន្លែងដែលអ្នកទាំងពីរស្រលាញ់។
អត្ថបទដោយ ៖ Yukvey