កូរ៉េខាងត្បូង ៖ នៅថ្ងៃទី១ ខែ កញ្ញា ឆ្នាំ ២០២១ម្សិលមិញនេះ Girls' Generation បានបង្ហាញខ្លួន នៅការផ្សាយកម្មវិធី YouQuiz on the Block របស់ស្ថានីយ៍ទូរទស្សន៍ tvN ដោយមានលើកឡើងពីប្រធានបទនានា ទាក់ទងនឹងការងារសិល្បៈរបស់ពួកគេ។
ស្របពេលកំពុងផ្ដល់បទសម្ភាសន៍ សមាជិកក្រុមម្នាក់គឺ Taeyeon បានលាតត្រដាងរឿងមួយ កាលពីអតីតកាលនៅក្នុងថ្ងៃហ្វឹកហាត់របស់នាង ខណៈពេលគេសួរថាតើនាងធ្លាប់គិតអំពីការបោះបង់ចោលមុនពេល Debut ជាតារាចម្រៀងទេ?
Taeyeon នាងបាននិយាយថា ៖
សមាជិកក្រុម Seohyun បានបន្ថែមទៀតថា ពេលចាប់ផ្តើមថ្ងៃដំបូងអ្នកគ្រប់គ្រងរបស់ពួកគេមិនអនុញ្ញាតឲ្យពួកគេញ៉ាំអាហារនោះទេ ព្រោះពួកគេត្រូវតមអាហារ តែក៏ធ្លាប់នាំគ្នាពួន ហើយលួចញ៉ាំសូកូឡាផងដែរ៕
ប្រភព ៖ Allkpop