BTS រកចំណូលបានជាង ៧១ លានដុល្លារ ពីការប្រគុំតន្រ្តី MUSTER Sowoozoo ២០២១! - TrueID

BTS រកចំណូលបានជាង ៧១ លានដុល្លារ ពីការប្រគុំតន្រ្តី MUSTER Sowoozoo ២០២១!

June 15, 2021

កូរ៉េខាងត្បូង ៖ BTS ត្រូវបានគេរាយការណ៍មកថា អាចរកប្រាក់ចំណូលបានជាង ៨០ ពាន់លានវ៉ុន (ប្រហែល ៧១,៦ លានដុល្លារ) ក្នុងអំឡុងពេលពីរថ្ងៃ នៃការប្រគុំតន្រ្តី MUSTER Sowoozoo ២០២១ របស់ពួកគេ។

យោងតាមរបាយការណ៍ផ្តាច់មុខ ពី Maeil Kyungjae បានឱ្យដឹងថា MUSTER រយៈពេល ២ថ្ងៃ របស់ក្រុមចម្រៀង BTS បាននាំមកនូវប្រាក់ចំណូលយ៉ាងតិច ៨០ ពាន់លានវ៉ុន (ប្រហែល ៧១,៦ លានដុល្លារ)។

BTS
BTS

ផ្អែកលើ សេចក្តីប្រកាសព័ត៌មានរបស់ Big Hit Music ដែលពួកគេបានប្រកាសថា មានមនុស្សជាង ១,៣៣ លាននាក់ មកពី ១៩៥ ប្រទេសផ្សេងៗគ្នា បានចូលទស្សនា “Sowoozoo”។ Maeil Kyungjae អាចប៉ាន់ស្មានប្រាក់ចំណូលដែលបានមក ចាប់តាំងពីការលក់សំបុត្រ MUSTER ធម្មតាមានតម្លៃ ៤៩.៥០០ វ៉ុន (ស្មើនឹង ៤៤,៣០ ដុល្លារ) និងសំបុត្រ 4K មានតម្លៃ ៥៩.៥០០ វ៉ុន (ស្មើនឹង ៥៣,៣០ ដុល្លារ)។

BTS
BTS

លើសពីនេះទៀត ការលក់ទំនិញផ្សេងៗ​ដូចជា ARMY Bomb ក៏បាននាំមកនូវប្រាក់ចំណូលដែលបានប៉ាន់ប្រមាណសរុប ដល់ទៅជាង ៨០.០ ពាន់លានវ៉ុន (ប្រហែល ៧១,៦ លានដុល្លារ) ។

គួរបញ្ជាក់ផងដែរថា ការប្រគុំតន្រ្តី BTS MUSTER Sowoozoo ២០២១ គឺជាការប្រគុំតន្រ្តី ដែលរួមបញ្ចូលទាំងការអបអរសាទរ ថ្ងៃដែលពួកគេ Debut ដំបូងដែរ ហើយវាពិតជានាំមកនូវ អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចជាច្រើនដល់ទាំង BTS និង ARMY

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...