កម្សាន្ត៖ ទោះបីជាមានមនុស្សជាង ៧ ពាន់លាននាក់ នៅលើពិភពលោកនេះក៏ដោយ ហើយមនុស្សម្នាក់ៗមានបុគ្គលិកលក្ខណៈខុសៗគ្នាមែន ប៉ុន្តែតាមរយៈការសាកល្បងខាងក្រោមនេះ វាអាចប្រាប់ពីបុគ្គលិកលក្ខណៈមួយណាដែលអ្នកពូកែ ឬចំណុចពិសេសរបស់អ្នកបាន ដោយគ្រាន់តែជ្រើសរើសស្លាបរោមសត្វណាមួយ ដែលអ្នកចូលចិត្តបំផុត ហើយចាំទៅមើលថា តើវាត្រូវនឹងអត្តសញ្ញាណរបស់អ្នកឬអត់?
-បើអ្នករើសយកប្រភេទលេខ ១
អ្នកស្ងប់ស្ងាត់ និងត្រៀមខ្លួនជាស្រេច ដើម្បីជួយនរណាម្នាក់ដែលសុំជំនួយពីអ្នក។ ខណៈពេលដែលវាអាចធ្វើឱ្យអ្នកមើលទៅទន់ខ្សោយ ប៉ុន្តែពួកគេពិតជាគិតខុស។ ហើយការធ្វើជាមនុស្សមានចិត្តល្អ មានន័យថា មានមិត្តពិតជាច្រើនដែលឱ្យតម្លៃអ្នកនិងរីករាយនឹងការចំណាយគ្រប់ពេលជាមួយអ្នក។
-បើអ្នករើសយកប្រភេទលេខ ២
អ្នកជាមនុស្សដែលស្រលាញ់ភាពល្អឥតខ្ចោះ ហើយចូលចិត្តអ្វីគ្រប់យ៉ាងដែលអ្នកមាន។ ដូច្នេះអ្នកសង្ឃឹមថាអ្នកដទៃក៏ដូចអ្នកដែរ។ ឃើញអ្វីដែលមិនល្អឥតខ្ចោះ មិនថាខ្លួនអ្នកផ្ទាល់ ឬអ្នកជិតស្និទ្ធ ជាលទ្ធផលវាធ្វើឱ្យអ្នកមានអារម្មណ៍ធុញថប់ រំខានដល់បុគ្គលិកលក្ខណៈដ៏ឆ្នើមរបស់អ្នក។
-បើអ្នករើសយកប្រភេទលេខ ៣
អ្នកជាមនុស្សរឹងរូស និងឯករាជ្យខ្ពស់ ដូច្នេះពេលដេញតាមក្តីសុបិនរបស់អ្នក អ្នកនឹងទៅដល់វាយ៉ាងលឿន។ ដោយសារអ្នកមិនបានយកចិត្តទុកដាក់នឹងអ្នកដទៃ ហើយពេលណាអ្នកមានបញ្ហា អ្នកក៏អាចក្រោកឈរបានយ៉ាងឆាប់រហ័ស។ ខណៈពេលដែលមនុស្សមួយចំនួនអាចមើលឃើញថាអ្នកជាមនុស្សត្រជាក់ និងឯកោ ប៉ុន្តែអ្នកពិតជាបើកចំហចំពោះតែអ្នកដែលជិតស្និទ្ធនឹងអ្នកប៉ុណ្ណោះ។
-បើអ្នករើសយកប្រភេទលេខ ៤
អ្នកជាមនុស្សដែលឈរលើសមត្ថភាពរបស់អ្នក ក្នុងការមានហេតុផលក្នុងរឿងដែលធ្វើឱ្យអ្នកមានប្រាជ្ញាឈ្លាសវៃមិនងាយចាញ់បោកបញ្ឆោតអ្នកណា និងមានគុណភាពជាអ្នកដឹកនាំល្អ។ ធ្វើឱ្យអ្នកចង់ឱ្យមនុស្សជុំវិញអ្នក មានគុណសម្បត្តិដូចគ្នា។ ប៉ុន្តែដូចដែលអ្នកបានដឹងរួចមកហើយ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ ដូច្នេះហើយ វាអាចនឹងបង្កជម្លោះខ្លះក្នុងខ្លួនឯង។
-បើអ្នករើសយកប្រភេទលេខ ៥
អ្នកគឺជាអ្នកច្នៃប្រឌិត និងជាអ្នកសិល្បៈ។ អ្នកក៏រំជួលចិត្តខ្លាំង ហើយពោរពេញទៅដោយភាពមិនច្បាស់លាស់។ ដូច្នេះជាញឹកញាប់ អ្នកជ្រើសរើសមិនបង្ហាញគំនិតណាមួយរបស់អ្នក។ ព្រោះខ្លាចជួបបរាជ័យ ដែលអ្នកត្រូវតែជំនះការភ័យខ្លាចនេះ។ ដើម្បីបង្ហាញសមត្ថភាពរបស់ពួកគេដល់អ្នកដទៃ។
ប្រភព៖ sanook