ជារៀមច្បងល្អ RM បង្ហាញទង្វើបែបនេះ ពេល TXT ចេញអាល់ប៊ុមថ្មី - TrueID

ជារៀមច្បងល្អ RM បង្ហាញទង្វើបែបនេះ ពេល TXT ចេញអាល់ប៊ុមថ្មី

January 28, 2023

កូរ៉េខាងត្បូង៖ តារាចម្រៀងរ៉េប RM របស់ក្រុម BTS ដែលជួនកាលគេហៅថា Kim Namjoon ត្រូវបានគេចាត់ទុកថា ជាអ្នកដឹកនាំដ៏ល្អបំផុតម្នាក់នៅក្នុង K-Pop ។ លោក​បាន​រក្សា​ក្រុម​របស់​ខ្លួន​ឲ្យមាន​មូលដ្ឋាន ​និង​ស្ថិរភាព​ពេញ​លេញរហូតមាន​ការ​ឡើង​ដល់​កំពូល​ពិភពលោក​មិន​ធ្លាប់​មាន​ពីមុន​មក។ ហើយ​សមាជិក​ក្រុម BTS តែងតែ​និយាយ​ថា ​ក្រុម​របស់​ពួកគេ​នឹង​មិន​ជោគជ័យ​ដូច​ពេលនេះឡើយ បើ​គ្មាន​​ RM

RM
RM

ជាការពិត តារារ៉េបរូបនេះ ក៏បានគាំទ្រក្រុមតូចៗផ្សេងៗជាច្រើន ក្រោមការដឹកនាំរបស់ HYBE ដែលបង្ហាញថាលោកនៅតែធ្វើជាគំរូដ៏ល្អមួយ សូម្បីតែក្រុមផ្សេងគ្នាក៏ដោយ។ ករណីថ្មីៗនេះ គឺនៅពេលដែល  RM បានបង្ហោះ Story ក្នុង Instagram ដែលបង្ហាញថាលោកបានចាក់បទចម្រៀងរបស់ក្រុមក្មេងៗដូចជា fromis_9 ,  ENHYPEN , TXT , SEVENTEEN , NewJeans , និង LE SSERAFIM ផងដែរ។

ការបង្ហោះ RM
ការបង្ហោះ RM

ជាមួយគ្នានេះ RM បានបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះក្រុម TXT ម្តងទៀតនៅក្នុង Story Instagram ចុងក្រោយរបស់លោក។ រូបថតទីមួយ បានបង្ហាញពីច្បាប់ចម្លងនៃអាល់ប៊ុមត្រលប់មកវិញចុងក្រោយបង្អស់របស់ TXT ដែលមានចំណងជើងថា The Name Chapter: Temptation ដែលត្រូវបានសរសេរថា «To. Namjoonie hyung» ( Hyung គឺជាពាក្យដែលបុរសកូរ៉េប្រើសម្រាប់បុរសវ័យចាស់ទុំ)។  

ការបង្ហោះ RM
ការបង្ហោះ RM

រូបថតទីពីរ បង្ហាញពីផ្នែកនៃសារពិសេសដែល RM ទទួលបានពីអ្នកដឹកនាំក្រុម TXT គឺ Soobin ដែលបាន និយាយថា RM គឺជាគំរូដ៏ធំមួយសម្រាប់ខ្លួនគេ។ ទោះបីជាអាចអានបានតែពីរបីប្រយោគក៏ដោយ ប៉ុន្តែការកោតសរសើរយ៉ាងជ្រាលជ្រៅរបស់ Soobin ចំពោះ RM គឺមានន័យ។ វាក៏បង្ហាញផងដែរថា Soobin បានស្តាប់អាល់ប៊ុមទោលរបស់ RM ដែលមានចំណងជើងថា Indigo

ការបង្ហោះ RM
ការបង្ហោះ RM

រឿងចុងក្រោយ បានបង្ហាញថា RM បានចាក់បទចម្រៀងមួយបទពីអាល់ប៊ុម  The Name Chapter: Temptation របស់ TXT ដែលមានចំណងជើងថា «Sugar Rush Ride» ជាភស្តុតាងដែលថា លោកបានស្តាប់អាល់ប៊ុមនេះយ៉ាងពិតប្រាកដ។ ហើយទង្វើបែបនេះ ពិតជាធ្វើឲ្យហ្វេនលួចសរសើរថា RM ជារៀមច្បងដ៏គំរូមួយរូបនៅក្នុងវិស័យមួយនេះ។

ការបង្ហោះ RM
ការបង្ហោះ RM

ប្រភព៖ koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...