មោទនភាពលើខ្លួនឯងជ្រុល ជាមនុស្សក្នុងតារានិករទាំងនេះ - TrueID

មោទនភាពលើខ្លួនឯងជ្រុល ជាមនុស្សក្នុងតារានិករទាំងនេះ

December 13, 2022

យល់ដឹង៖ អំនួត គឺជាភាពក្រអឺតក្រទមមួយដែលតែងតែកើតឡើងចំពោះមនុស្ស នៅពេលដែលពួកគេមានមោទនភាព លើខ្លួនឯងជ្រុល និងចង់ឈ្នះអ្នកដទៃ នូវគ្រប់ទង្វើដែលពួកគេធ្វើ។ ហើយវាក៏អាចឆ្លុះបញ្ជាំងឲ្យឃើញបានថា មនុស្សនោះជាមនុស្សបែបណា។

រូបតំនាង
រូបតំនាង

តោះមកស្គាល់មនុស្សទាំងនេះ ខាងក្រោម ៖

១. CAPRICORN ♑️ ពួកគេ​គិត​ថា​ពួកគេ​ល្អ​ឥត​ខ្ចោះ​ទៅហើយ។ ពួកគេគិតថាពិភពលោក គឺជាពិភពរបស់ពួកគេ ហើយពួកគេអាចយករបស់ទាំងនោះបាន ទោះបីជាវាមិនមែនជារបស់ពួកគេក៏ដោយ។

២. VIRGO ♍️ ពួកគេមានភាពស៊ីជម្រៅណាស់ ចំពោះអាកប្បកិរិយា និងគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកណាដែលធ្លាប់ស្គាល់ពួកគេ ច្បាស់ជាយល់ព្រមនឹងគំនិតនេះ។ ពួកគេគិតថាអ្វីៗទាំងអស់ គឺគិតអំពីពួកគេមុនជានិច្ច។ 

៣. LEO ♌️ ពួកគេរំពឹងថានឹងមានការសរសើរ ការយកចិត្តទុកដាក់ ការគោរពពីមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ ហើយពួកគេជឿជាក់យ៉ាងមុតមាំថា ពួកគេមានសិទ្ធិទទួលបានជីវិតដ៏សម្បូរបែប និងការគោរពទាំងនោះ។

៤. ARIES ♈️ អ្នកមិនអាចប្រកែកជាមួយមនុស្សនៃតារានិករនេះបានទេ ព្រោះពួកគេមិនអាចធ្វើឲ្យអាកប្បកិរិយារបស់ពួកគេធ្លាក់ចុះបានឡើយ។ ពួកគេតែងគិតថាខ្លួនត្រូវ ហើយវាតែងតែជាអ្នក ដែលខុស។

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...