RM ក្លាយជាសិល្បករកូរ៉េវ័យក្មេងបំផុត ជាប់ក្នុងបញ្ជី Most Credited Korean Artist របស់ KOMCA! - TrueID

RM ក្លាយជាសិល្បករកូរ៉េវ័យក្មេងបំផុត ជាប់ក្នុងបញ្ជី Most Credited Korean Artist របស់ KOMCA!

July 16, 2021

កូរ៉េខាងត្បូង ៖ យោងតាមសមាគមរក្សាសិទ្ធិតន្រ្តីកូរ៉េ Korea MusicCopyright Association (KOMCA) បានឲ្យដឹងថា បច្ចុប្បន្នតារាប្រុសRM មេដឹកនាំក្រុម BTS បានក្លាយជាអ្នកសិល្បករកូរ៉េវ័យក្មេងជាគេ ដែលបានសាងកេរ្តិ៍ឈ្មោះមានមុខនិពន្ធចម្រៀងបាន ១៧៦បទ ដោយជាប់ចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជី Most Credited Korean Artistរបស់ខ្លួន។

RM
RM

គួរបញ្ជាក់ផងដែរថា ដោយគិតត្រឹមថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០២១សិល្បករដែលជាប់ក្នុងបញ្ជី Top Most Credited Artist រួមមាន ៖ Top 1បានទៅលើ VIXX‘s Ravi ជាមួយស្នាដៃ ១៩៧ Credits ចំណាត់ថ្នាក់ Top 2 បានទៅលើ PSY និង RM ជាមួយស្នាដៃ ១៧៦ Credits និង Top 3 បានទៅលើ  BIGBANG‘sG-Dragon ជាមួយស្នាដៃ ១៧៤ Credits

RM
RM

កាលពីមុន RM ត្រូវបានគេចាត់ទុកថាជាសិល្បករជាប់ទី៣ ហើយឥឡូវនេះ បន្ទាប់ពីចេញបទចម្រៀងថ្មីរបស់ BTS រួមមានបទ Butter ត្រូវបានគេរាប់បន្ថែម ព្រមជាមួយស្នាដៃរួមសរសេរបទ 0X1=LOVESONG (IKnow I Love You) របស់សិស្សប្អូន TXT ផងដែរ។

RM
RM

ដើម្បីជាការអបអរសារ ចំពោះសមិទ្ធផលនេះ ARMY កំពុងនាំគ្នា Trend លើ Twitter ដោយប្រើ Hashtag #RM176KOMCA ហើយបច្ចប្បន្នកើនលើសពី ១២៦,០០០ Tweets ហើយ៕

សូមអបអរ RM ចំពោះសមិទ្ធផលថ្មីនេះ!

RM
RM

ប្រភព ៖ Koreaboo     

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...