អក្សរដែលអ្នកឃើញក្នុងរូបនេះ បង្ហាញពីទម្លាប់អ្នក ដែលមិនចង់ឲ្យនរណាម្នាក់ដឹង - TrueID

អក្សរដែលអ្នកឃើញក្នុងរូបនេះ បង្ហាញពីទម្លាប់អ្នក ដែលមិនចង់ឲ្យនរណាម្នាក់ដឹង

February 11, 2023

កម្សាន្ត៖ ជីវិតរបស់មនុស្សយើងម្នាក់ៗមានទិដ្ឋភាពជាច្រើន។ មានទម្លាប់ខ្លះដែលយើងបង្ហាញ សម្រាប់តែមនុស្សជិតស្និទ្ធរបស់យើងប៉ុណ្ណោះ។ ហើយទម្លាប់មួយចំនួនទៀតដែលយើងចង់លាក់ មិនផ្តល់ឱកាសឲ្យនរណាម្នាក់យល់ វាជារឿងធម្មតាណាស់ ប៉ុន្តែពេលខ្លះអ្នកក៏អាចធ្លោយបង្ហាញទម្លាប់ដែលអ្នកមិនចង់ឲ្យនរណាម្នាក់ឃើញដោយចៃដន្យផងដែរ។

ដូច្នេះ ខាងក្រោមនេះ ជារូបភាពព្យាករណ៍អត្តចរិតមនុស្ស ដោយតម្រូវឲ្យអ្នកមើលហើយចាំខ្លួនឯងថា អក្សរអ្វីដែលអ្នកឃើញមុនគេ? បន្ទាប់មកអ្នកអាចទៅមើលការបកស្រាយ ថាតើទម្លាប់ដែលអ្នកកំពុងព្យាយាមលាក់មិនចង់ឲ្យនរណាម្នាក់ដឹង ជាអ្វី?

ចូរមើលរូបភាព តើអក្សរអង់គ្លេសដំបូងដែលអ្នកឃើញគឺជាអក្សរអ្វី?

រូបភាព
រូបភាព

១.បើអ្នកឃើញអក្សរ X

៣៥% នៃមនុស្សដែលបានមើលឃើញរូបអក្សរនេះ ឬអាចនិយាយបានថា អក្សរទីមួយដែលពួកគេឃើញគឺ X។ ប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមពួកគេ វាមានន័យថា អ្នកមានជំនាញភាពជាអ្នកដឹកនាំខ្ពស់ដែលអ្នកដឹង។ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​តែងតែ​គោរព​​តាម​អ្វី​ដែល​អ្នក​និយាយ។ អ្នកមានសិទ្ធិអំណាច នៅពេលអ្នកទៅជិតនរណាម្នាក់ អ្នកក៏អាចមានអារម្មណ៍ថាជាវាដែរ។ ហើយវាគឺដោយសារតែភាពជាអ្នកដឹកនាំនៅក្នុងខ្លួនអ្នក ទើបធ្វើឲ្យអ្នកចូលចិត្តយកបញ្ហារបស់អ្នកដទៃមកធ្វើជាបញ្ហាផ្ទាល់ខ្លួនរបស់អ្នក។ អ្នក​ចូល​ចិត្ត​ជួយ ហើយ​ត្រៀម​ខ្លួន​ជួយ ​អ្នក​ដែល​មាន​បញ្ហា។ រហូត​ដល់​ពេល​ខ្លះ​វា​ហាក់​ដូច​ជា​អ្នក​ ចូល​ទៅ​ជួយ​គេ​ខ្លាំង​ពេក ហើយ​ច្រើន​ដង​បញ្ហា​ទាំង​នោះ​ត្រលប់​មក​ធ្វើបាប​អ្នក​វិញរហូតដល់អ្នកមានអារម្មណ៍តានតឹង។ ប៉ុន្តែអត្ថប្រយោជន៍មួយទៀតរបស់អ្នក អ្នកដឹងពីរបៀបធ្វើឲ្យមានតុល្យភាពសុភមង្គល និងទុក្ខ ដូច្នេះ អ្នក​តែងតែ​អាច​រក​វិធី​បំបាត់​ភាព​តានតឹង​សម្រាប់​ខ្លួន​អ្នក​បាន។

២.បើអ្នកឃើញអក្សរ T

វាមិនមានមនុស្សច្រើនទេ ដែលឃើញអក្សរ T ដំបូងគេ។ ហើយប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមពួកគេ វាមានន័យថាអ្នកឆ្លាត អ្នកពូកែរៀនតាំងពីក្មេង ហើយតែងតែត្រូវបានគេមើលឃើញថា ជាកុមារដែលមានភាពចាស់ទុំខ្ពស់។ ហើយអ្នកនៅតែទទួលបានការសរសើរបែបនេះរហូតមកដល់ពេលនេះ។ អ្នក​ចូល​ចិត្ត​ការ​គិត​បែប​សម​ហេតុ​ផល​ខ្លាំង​ណាស់។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ជា​មនុស្ស​ដែល​ឲ្យ​តម្លៃ​ភាព​ស្មោះ​ត្រង់​ខ្លាំង​។ បើអ្នកចាប់បាននរណាម្នាក់កុហកអ្នកនៅពេលណា អ្នកជ្រើសរើសកាត់មនុស្សទាំងនោះចេញពីជីវិតរបស់អ្នកភ្លាមៗ។ ហើយអ្នកនៅតែជាមនុស្សនិយាយត្រង់ៗ រហូតដល់ពេលខ្លះត្រង់ពេក ហើយចៃដន្យធ្វើឲ្យអ្នកស្តាប់ដោយមិនដឹងខ្លួន។ ប៉ុន្តែសម្រាប់អ្នក និយាយការពិតដ៏ឈឺចាប់ គឺប្រសើរជាងការកុហកដ៏ផ្អែមល្ហែម។ ទោះបីជាពេលខ្លះអ្នកដឹងថាធ្វើបែបនេះក៏ដោយ វានឹងធ្វើឲ្យមនុស្សជាច្រើន មិនចង់ធ្វើជាមិត្តជាមួយអ្នកទេ។

៣.បើអ្នកឃើញអក្សរ Y

មនុស្ស ៤ នាក់ក្នុងចំណោម ១០ នាក់ ដែលបានមើលរូបថតនេះ។ អាចនិយាយបានថាអក្សរ Y គឺជាអ្វីដែលពួកគេបានឃើញដំបូងគេ។ ប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមពួកគេ វាមានន័យថា អ្នកមានភាពរស់រវើក។ ពេលចេញក្រៅ មនុស្សជាច្រើនចូលចិត្តអ្នកណាស់ ដោយសារតែអ្នកតែងតែផ្តល់ថាមពលវិជ្ជមានដល់មនុស្សទាំងនោះ។ ស្នាមញញឹមរបស់អ្នក អាចផ្លាស់ប្តូរពេលវេលាដ៏លំបាករបស់មនុស្សជាច្រើន ដើម្បីក្លាយជាថ្ងៃល្អសម្រាប់ពួកគេ។ ប៉ុន្តែទម្លាប់ដែលអ្នកមិនចង់ដឹង អ្នកប្រើអារម្មណ៍មុនហេតុផល។ លើសពីនេះ អ្នកជាមនុស្សដែលគិតច្រើន នៅពេលមានមតិមួយចំនួន ធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្ត។ បែបនេះ វាមិនសូវល្អទេ ព្រោះ​នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព អ្វីគ្រប់យ៉ាងដែលនៅជុំវិញអ្នក នឹងមើលទៅគួរឲ្យខ្លាចសម្រាប់អ្នក។

ប្រភព៖ sanook

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...