ជោគជ័យមកច្រើនហើយ! Jessi ថាលែងចង់បានអ្វី ក្រៅពីគ្រួសារ ពិសេសកូនៗ! - TrueID

ជោគជ័យមកច្រើនហើយ! Jessi ថាលែងចង់បានអ្វី ក្រៅពីគ្រួសារ ពិសេសកូនៗ!

September 6, 2021

កូរ៉េខាងត្បូង ៖ នៅវគ្គមួយរបស់កម្មវិធី Sixth Sense ចេញផ្សាយកាលពីពេលថ្មីៗនេះ តារាចម្រៀងទោល Jessi បាននិយាយពីអារម្មណ៍របស់ខ្លួនក្នុងកំឡុងពេលពិភាក្សាគ្នាដោយនិយាយរៀបរាប់អំពីជីវិតរបស់នាងស្ដាប់ទៅធ្វើឲ្យទស្សនិកជនរំជួលចិត្តមិនស្ទើរទេ។

Jessi
Jessi

ជាក់ស្ដែង ស្របពេលប្រធានបទបានលើកឡើងពីគោលបំណងនាពេលអនាគតចង់ក្លាយជាអ្វី ភ្លាមនោះ Jessi ក៏បាននិយាយអំពីបំណងប្រាថ្នា ដោយនាងបានបង្ហើបឲ្យដឹងពីក្តីសុបិន ចង់រស់នៅមានគ្រួសារដ៏កក់ក្ដៅមួយ និងចង់ក្លាយជាម្តាយរបស់កូនដូចគេឯងដែរ។ 

Jessi ក្នុងកម្មវិធី
Jessi ក្នុងកម្មវិធី
Jessi ក្នុងកម្មវិធី
Jessi ក្នុងកម្មវិធី

ខណៈទទួលបានកេរ្តិ៍ឈ្មោះ និងរកចំណូលបានច្រើនពីអាជីពក៏ដូចជាជោគជ័យមកច្រើនគួរសមដែរ តារាស្រីរូបនេះថែមទាំងបានសារភាពថា រឿងទាំងនោះមិនធ្វើឲ្យនាងសប្បាយចិត្តទេព្រោះអ្វីដែលនាងត្រូវការ គឺចង់បានគ្រួសារមួយ។

Jessi 
Jessi 

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...