កូរ៉េខាងត្បូង ៖ កាលពីសប្តាហ៍មុន បណ្ដាញសង្គមបានផ្ទុះឡើងភ្លាមៗបន្ទាប់ពីBTS បានទម្លាក់បទ «Butter» Remix ដែលរួមសហការជាមួយ Megan Thee Stallionដោយទទួលបានការគាំទ្រខ្លាំង និងការសរសើរជាហូរហែផងដែរ។
ស្របនឹងនេះដែរ BTS បានចែករំលែកលើ TikTokដោយថតចេញពីជណ្តើរយន្ត រួមបញ្ចូលផ្នែករ៉េបរបស់តារាស្រីជនជាតិអាមេរិករូបនេះហើយ Megan Thee Stallion ក៏បានយកទៅបង្ហោះបន្តលើ Twitterហើយប្រាប់ថាចង់ថត TikTok ដូចជា BTS ទៀតផង។
@bts_official_bighit ➡️ Side step right left to my 💓
♬ Butter (feat. Megan Thee Stallion) - BTS
ជាក់ស្ដែង ថ្មីៗនេះ Jimin បានចូលទៅចែករំលែកបន្តពី Megan Thee Stallion ដោយបានអរគុណដែលនាងបានផ្តល់សម្លេងដ៏ល្អមកដល់ក្រុមរបស់ពួកគេហើយនេះក៏បង្ហាញឲ្យឃើញថាមិត្តភាពរបស់តារាបរទេសរូបនេះ និង BTS ពិតជាសាកសមជាដៃគូសហការគ្នាដ៏ល្អពិតៗ៕
Thank you for giving us a good voice.😊#JIMIN#BUTTER https://t.co/cp5J1kHJpb
— 방탄소년단 (@BTS_twt) September 3, 2021
ប្រភព ៖ Soompi