កូរ៉េខាងត្បូង ៖ ចាប់តាំងពី V សមាជិកក្រុម BTS បានចេញចម្រៀង OST បទ Sweet Night ក្នុងរឿង Itaewon Class រួចមក បទនេះបានបំបែកឯតទគ្គកម្មជាហូរហែ និងរកបានកំណត់ត្រាថ្មីៗ គួរឲ្យកត់សម្គាល់ លើកម្មវិធីតន្រ្តីនានាផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃទី១ ខែ មេសាឆ្នាំ ២០២១ ម្សិលមិញនេះ បទ Sweet Nightបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយរកបានចំណាត់ថ្នាក់លេខ១ ចំនួន ១១៨ដង លើតន្ត្រីiTunes ជាមួយនឹងចំណាត់ថ្នាក់លេខ១ នៅប្រទេសនេប៉ាល់។
គួរបញ្ជាក់ផងដែរថាតាមរយៈសមិទ្ធផលនេះធ្វើឲ្យ V ក្លាយជាសិល្បករដំបូងនិងតែមួយគត់នៅលើពិភពលោក ក៏ដូចជាសិល្បករវ័យក្មេងបំផុតដែលទទួលបានចំណាត់ថ្នាក់លេខ១ចំនួន ១១៨លើក ទើបធ្វើឲ្យតារាប្រុសរូបនេះជាប់ងារជា King of iTunes៕
សូមអបអរ V ចំពោះកំណត់ត្រានេះ!