មើលទៅដូចធ្មឹងៗហីៗ តែតារានិករទាំងនេះ ស្មោះស្នេហ៍សាហាវ - TrueID

មើលទៅដូចធ្មឹងៗហីៗ តែតារានិករទាំងនេះ ស្មោះស្នេហ៍សាហាវ

August 30, 2022

យល់ដឹង៖ តារានិករនីមួយៗ អាចមិនស្មោះត្រង់ទាំងអស់ទេ ហើយតារានិករ គឺពិតជាអាចបង្ហាញពីលក្ខណៈរបស់មនុស្សបានយ៉ាងច្បាស់។ ដូច្នេះ វា​នឹង​ផ្តល់​ឱ្យ​យើង​នូវ​គំនិត​ផង​ដែរ​ថា មនុស្ស​ណា​ជា​គូស្នេហ៍​ដ៏​អស្ចារ្យ អ្នក​ណា​ជា​មនុស្សដែលពូកែ​ចែចង់ និង​មិន​ស្មោះត្រង់។ 

រូបតំនាង
រូបតំនាង

ថ្ងៃនេះមកស្គាល់កំពូលតារានិករទាំង  ដែលធ្មឹងៗ តែស្មោះស្នេហ៍សាហាវ ៖

១. Cancer ♋️ នៅពេលដែល Cancer លង់ស្នេហ៍លើអ្នក អ្នកនឹងស្ថិតនៅក្នុងបេះដូង របស់ពួកគេជារៀងរហូត។ បើមានបញ្ហានឹងគ្នា ពួកគេនឹងចង់តែដោះស្រាយជាមួយអ្នក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ពួកគេគិតទាំងរឿងរៀបការ មានកូនទៀតផង។ 

២. Leo ♌️ ពួកគេតែងតែចង់ ក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់ ប៉ុន្តែពួកគេចូលចិត្តទទួលបាន ការយកចិត្តទុកដាក់ទាំងអស់ ពីមនុស្សម្នាក់។ ពួកគេចង់បង្កើតគ្រួសារដែលមានសុភមង្គលផ្ទាល់ខ្លួន។ 

៣. Capricorn ♑️ ប្រសិនបើពួកគេសម្រេចចិត្តថា ពួកគេចង់នៅជាមួយអ្នកជាជាងនៅលីវ ពួកគេនឹងនៅជាមួយអ្នកជារៀងរហូត។ ពេលពួកគេធ្វើអ្វី ក៏មិនធ្វើឲ្យរញ៉េរញ៉ៃដែរ។ 

៤. Aquarius ♒️ និយាយតាមត្រង់ទៅ ដល់ពេលមែនទែនទៅ តារានិករនេះខ្ជិលបោកប្រាស់ណាស់។ ពួកគេខ្ជិលនឹងការឆ្លងកាត់បញ្ហា ហើយក៏ខ្ជិលរៀបគម្រោងក្បត់។

៥. Taurus ♉️ ជាតារានិករមួយ នៃតារានិករដែលស្មោះត្រង់បំផុត និងតែងតែស្វែងរកភាពស្មោះត្រង់ នៅក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ។ ពួកគេបើកចិត្ត និងបង្កើតភាពស្មោះត្រង់ជាមួយដៃគូជានិច្ច។

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...