យល់ដឹង៖ ចំនុចពិសេសរបស់ Cancer គឺតម្លាភាពជាមួយនឹងអារម្មណ៍។ ពួកគេមិនចង់រក្សាអារម្មណ៍របស់ពួកគេ នៅក្នុងចិត្តតែឯងនោះទេ ហើយតែងចង់ចែករំលែកជាមួយមនុស្សជាទីស្រលាញ់ និងមនុស្សដែលជិតស្និទ្ធជានិច្ច។
Cancer តែងផ្តល់ជំនួយដល់មនុស្សគ្រប់គ្នា តាមតែអាចធ្វើទៅបាន។ តែងតែបន្ទាបខ្លួនទៅតាមអ្វីដែលនៅជុំវិញ សម្រាប់អ្វីដែលមនុស្សនៅជុំវិញត្រូវការ និងសម្របតាមជានិច្ច។ ពួកគេតែងដាក់បេះដូងរបស់ពួកគេ ចំពោះចិត្តខ្លួនឯង និងអ្នកដ៏ទៃជានិច្ច។ ពួកគេមើលដឹងចិត្តមនុស្សលឿន ថាអ្នកទាំងនោះកំពុងតែគិតអ្វី ហើយក៏តែងតែលើកទឹកចិត្តអ្នកដទៃជានិច្ចដែរ។
ខណៈពេលដែលពួកគេត្រូវបានគេស្គាល់ ដោយសារភាពរំជើបរំជួល និងមេត្តាភាព ភាពអត់ធ្មត់របស់ពួកគេ គឺជាថាមពលលាក់កំបាំងមួយ។
មនុស្សរំពឹងថាពួកគេនឹងងាយបែកបាក់ ឬងាយរងគ្រោះ ប៉ុន្តែពួកគេពិតជាមានការតាំងចិត្ត និងស្មោះខ្លាំងណាស់។
ភាពងាយរងគ្រោះរបស់ពួកគេ មិនធ្វើឲ្យពួកគេទន់ខ្សោយទេ។ វាធ្វើឲ្យពួកគេមានចិត្តល្អ ហើយតែងតែប្រកាន់ខ្ជាប់នូវជម្រើសរបស់ខ្លួនឯងជានិច្ច។
អ្វីដែលពិសេសគឺ អ្នកអាចពឹងពាក់ពួកគេ ព្រោះពួកគេនឹងមិនទុកឲ្យអ្នក នៅម្នាក់ឯងឡើយ។ តារានិករធាតុទឹកនេះ នឹងនៅក្បែរអ្នកដោយរីករាយ និងជួយអ្នកក្នុងការទប់ទល់នឹងបញ្ហាជាច្រើន ជាមួយនឹងដំបូន្មានដ៏ឈ្លាសវៃ និងស្ថេរភាពរបស់ពួកគេ៕
អត្ថបទដោយ ៖ Yukvey