កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង គឺជាប្រទេសដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនក្នុងមួយឆ្នាំៗ ព្រោះតែភាពគួរឲ្យចាប់អារម្មណ៍នៃវប្បធម៌ វិស័យសិល្បៈរួមមាន Kpop K-Drama ព្រមជាមួយនឹងសន្តិសុខសុវត្ថិភាព សម្រាប់អ្នកដំណើររបទេស។
ប្រសិនបើកូរ៉េខាងត្បូងជាប្រទេសមួយ ក្នុងគម្រោងដំណើរកម្សាន្តរបស់អ្នកនោះ ១០ ចំណុចខាងក្រោមនេះ ពិតជារឿងដែលអ្នកចង់ស្វែងយល់ ៖
១. វាមានភាពខុសគ្នា ទាំងវប្បធម៌ និងក្រមសីលធម៌នៅកូរ៉េខាងត្បូង
●ជីវិតនៅកូរ៉េខាងត្បូងគឺរវល់ណាស់! ពួកគេភាគច្រើនធ្វើការរហូតដល់ម៉ោង 10យប់ដូច្នេះកុំតក់ស្លុត ប្រសិនបើអ្នកឃើញមនុស្សប្រញាប់ប្រញាល់ នៅជុំវិញខ្លួនអ្នក។
●ដោះស្បែកជើងរបស់អ្នកមុនពេលចូលក្នុងផ្ទះ ឬភោជនីយដ្ឋានមួយចំនួន ព្រោះពួកគេនឹងចាត់ទុកវាជាការខ្វះសុជីវធម៌។
●បង្ហាញការគួរសមនិងគោរព ចំពោះអ្នកដែលមានអាយុច្រើនជាង
●លេខ4គឺជាលេខដែលគ្មានសំណាង ៖ កន្លែងជាច្រើននៅទីនោះជាពិសេសនៅក្នុងជណ្តើរយន្ត ភាគច្រើនគឺគ្មានលេខ 4 ទេដោយសារភាសាកូរ៉េ "លេខ 4" មានសូរសម្លេងដូចគ្នានឹងពាក្យថា "ស្លាប់"។
២. អាហារ និងភេសជ្ជៈនៅកូរ៉េខាងត្បូង
●ចង្កឹះនិងរបស់ប្រើប្រាស់ភាគច្រើន ធ្វើពីដែក! សម្ភារៈភាគច្រើននៅទីនោះគឺធ្វើពីដែកដូចជាស្លាបព្រា សម ចង្កឹះ និងសូម្បីតែពែង។
●Tipping មិនត្រូវបានអនុញ្ញាតទេ ប្រសិនបើអ្នកធ្វើដំណើរទៅប្រទេសកូរ៉េហើយរំពឹងចង់ឲ្យលុយធីប បន្ទាប់បន្សំទៅពួកគេនោះ ពួកគេនឹងមិនទទួលទេហើយពួកគេអាចនឹងព្យាយាមប្រគល់ប្រាក់នោះ ទៅអ្នកវិញ ទោះបីជាអ្នកទុកវានៅលើតុហើយបានចាកចេញពីភោជនីយដ្ឋានហើយក្តី។
●អាហារភាគច្រើនមានរសជាតិហិរ ប្រសិនបើអ្នកចូលចិត្តម្ហូបហិរ នោះប្រទេសកូរ៉េនឹងល្អបំផុតសម្រាប់អ្នក។
●អាហារតាមផ្លូវនៅកូរ៉េខាងត្បូង ជាកន្លែងដែលពេញនិយមបំផុត ពិសេសតាមដងផ្លូវនៅទីក្រុងសេអ៊ូល គឺ MyeongdongStreet Food ដែលមានទីតាំងស្ថិតនៅចំកណ្តាល តំបន់ផ្សារទំនើបរបស់ Myeongdong។
●ត្រៀមខ្លួនដើម្បីស្រែកនៅតាមភោជនីយដ្ឋានផង! នៅក្នុងភោជនីយដ្ឋានកូរ៉េ មានវិធី 2យ៉ាងដើម្បីបញ្ជារទិញអាហាររបស់អ្នក ទី 1 គឺត្រូវចុចប៊ូតុងនៅលើតុនិងទី 2 ប្រសិនបើអ្នករកប៊ូតុងមិនឃើញនោះ អ្នកនឹងត្រូវស្រែកហៅបុគ្គលិក។
●ញ៉ាំទឹកដោយឥតគិតថ្លៃស្ទើរតែគ្រប់ភោជនីយដ្ឋាន! នៅក្នុងប្រទេសកូរ៉េ នឹងផ្តល់ទឹកឲ្យអ្នកញ៉ាំដោយមិនគិតថ្លៃ ។
៣. បញ្ហាសុខភាព និងសុវត្ថិភាព ពេលធ្វើដំណើរទៅកូរ៉េខាងត្បូង
●ប្រទេសកូរ៉េមានសុវត្ថិភាព- ប៉ុន្តែត្រូវមានការយល់ដឹង! អ្នកទំនងជាមិនត្រូវបានគេប្លន់ទេ ខណៈដែលនៅប្រទេសកូរ៉េប៉ុន្តែព្យាយាមប្រុងប្រយ័ត្ន នៅពេលអ្នកធ្វើដំណើរ តាមដានទ្រព្យសម្បត្តិរបស់អ្នកហើយធ្វើដូចអ្នកនឹងធ្វើនៅក្នុងប្រទេសរបស់អ្នក។
●ការចាក់ថ្នាំបង្ការសម្រាប់ប្រទេសកូរ៉េខាងត្បូង!
ត្រូវប្រាកដថាអ្នកបានពិនិត្យសុខភាពមុនពេលអ្នកធ្វើដំណើរ! កូរ៉េខាងត្បូង មានការប្រុងប្រយ័ត្នណាស់
●បង្គន់អនាម័យ៖ ពួកគេមានកៅអីបង្គន់អគ្គិសនី គឺជាការច្នៃប្រឌិតដ៏អស្ចារ្យព្រមទាំងសញ្ញាសំគាល់គួរឲ្យអស់សំណើចជាច្រើន។
●ធុងសំរាមអាចនឹងពិបាករក!
ប្រជាជនកូរ៉េខាងត្បូងមានទំនួលខុសត្រូវខ្ពស់ចំពោះសំរាមរបស់ពួកគេ ហើយពួកគេអាចរកកន្លែងណាមួយ ដើម្បីបោះចោលវា ទោះបីជាពួកគេត្រូវយកវាទៅដល់ផ្ទះ ក៏ពួកគេធ្វើដែរ។
●ក្នុងករណីដែលអ្នកមានការព្រួយបារម្ភ អំពីការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង សូមណែនាំឱ្យអ្នកទទួលយក ការធានារ៉ាប់រងការធ្វើដំណើរមុន ពេលអ្នកធ្វើដំណើរ ទៅទីនោះ។
៤. ការធ្វើដំណើរ និងការដឹកជញ្ជូន នៅកូរ៉េខាងត្បូង
*ប្រព័ន្ធដឹកជញ្ជូននៅកូរ៉េខាងត្បូងគឺលឿន មានប្រសិទ្ធភាពហើយល្អបំផុត ព្រមទាំងមានតម្លៃថោក។ កាតសម្រាប់ការធ្វើដំណើររួមមានឡានក្រុង និងរថភ្លើងក្រោមថី ដូចជា T Money Card អាចអនុញ្ញាតឱ្យអ្នកធ្វើដំណើរមិនចាំបាច់ប្រើសាច់ប្រាក់។ គ្រាន់តែបញ្ចូលលុយ ហើយប៉ះកាត ជាមួយប៊ូតុង រាល់ពេលដែលអ្នកត្រូវជិះឡានក្រុងឬរថភ្លើងក្រោមដី អ្នកក៏អាចទិញអាហារមួយចំនួន ជាមួយនឹងកាតនោះផងដែរ។
*ប្រុងប្រយ័ត្នក្នុងការជ្រើសតាក់ស៊ី
អ្នកគួរតែយកតាក់ស៊ីពណ៌ទឹកក្រូចព្រោះតាក់ស៊ីខ្មៅ ត្រូវបានគេដាក់ស្លាកថា ជាតាក់ស៊ីល្អៗ ប៉ុន្តែពិតជាមិនមានអ្វីផ្សេងក្រៅពីតម្លៃថ្លៃនោះទេ។
៥. ការទិញទំនិញ និងទីផ្សារនៅប្រទេសកូរ៉េខាងត្បូង
*ហាងភាគច្រើនបើកយឺត និងបិទយឺត គឺបើកក្រោយម៉ោង 10 ព្រឹក ដោយសារតែពួកគេត្រូវបើកវារហូតដល់យប់ជ្រៅ និងខ្លះ ដល់រំលងអាធ្រាត្រផង។
*អ្នកអាចទាមទារពន្ធត្រឡប់មកវិញនៅលើការទិញទំនិញរបស់អ្នក ប្រសិនបើអ្នកចំណាយចន្លោះពី 30,000 វ៉ុនទៅ300,000 វ៉ុន។
មានហាងជាច្រើនមានលក់ទំនិញធំៗ ត្រូវបានរៀបចំឡើងដើម្បីបម្រើភ្ញៀវទេសចរបរទេសដោយមានការបញ្ចុះតម្លៃច្រើនៗ និងការផ្តល់ជូនពិសេស នេះគឺជាមធ្យោបាយដ៏ល្អបំផុតមួយដើម្បីសន្សំប្រាក់ នៅពេលអ្នកធ្វើដំណើរ ក្នុងទីក្រុង Seoul។
*ការតថ្លៃនៅក្នុងផ្សារ
ប្រសិនបើអ្នកមិនទទួលបានតម្លៃល្អទេសូមចំណាយពេលដើរជុំវិញតូប 2,3 ផ្សេងទៀតព្រោះអ្នកអាចទទួលបានតម្លៃល្អជាងមុន ។
៦. ការទស្សនា កម្សាន្ត នៅប្រទេសកូរ៉េខាងត្បូង
*រៀបចំផែនការដំណើរកម្សាន្តជាមុនដូចជាការដើរទិញឥវ៉ាន់ និងទស្សនាការប្រគុំតន្រ្តី
*ស្វែងរកមធ្យោបាយដែលចំណាយអស់ប្រាក់តិចបំផុត
មានកន្លែងសាធារណៈស្រស់ស្អាតជាច្រើនដែលអ្នកអាចចូលដោយសេរី និងដើរជុំវិញ ដោយមិនចំណាយប្រាក់សូម្បីមួយកាក់។
ទីក្រុងសេអ៊ូលមានកន្លែងទាក់ទាញឥតគិតថ្លៃជាច្រើន ដែលអាចទស្សនា។
៧. បញ្ហាភាសានៅពេលធ្វើដំណើរ ទៅកូរ៉េខាងត្បូង
*រៀនភាសាកូរ៉េខ្លះមុនពេលអ្នកទៅលេង គ្រាន់តែឃ្លាខ្លះ ដែលមានប្រយោជន៍ដូចជា ការសួររកទីតាំងជាដើម។
*ប្រើប្រាស់Google Translate ទោះបីជា វាមិនល្អឥតខ្ចោះក៏ដោយតែវាក៏អាចជួយឱ្យឆ្លងកាត់ ស្ថានភាពលំបាកបាន។
*អ្នកក៏អាចសាកល្បងប្រើប្រាស់ភាសាអង់គ្លេសបានដែរ ប្រសិនបើអ្នកកំពុងពិបាក ក្នុងការបកប្រែ គ្រាន់តែឆ្លៀតឱកាសនិយាយពាក្យយឺតៗ ជាភាសាអង់គ្លេស ហើយវាអាចនឹងដំណើរការបានខ្លះដែរ ។
៨. លុយនៅប្រទេសកូរ៉េខាងត្បូង
*កុំប្តូរប្រាក់ នៅអាកាសយានដ្ឋាន ពួកគេនឹងគិតឲ្យអ្នកនូវអត្រាដែលមិនល្អសូមព្យាយាមទៅប្តូរប្រាក់ នៅតាមធនាគាធំៗក្នុងក្រុង ឬកន្លែងទេសចរណ៍ដ៏ល្បីមួយដូចជា Myeongdong។
*រៀបចំលុយខ្លះមុនពេលអ្នកធ្វើដំណើរ យកល្អគួរតែព្យាយាមយកលុយវ៉ុនកូរ៉េ មុនពេលធ្វើដំណើរ។
*កាតឥណទានត្រូវបានប្រើនៅកន្លែងភាគច្រើន ព្រោះរដ្ឋាភិបាលកូរ៉េខាងត្បូង លើកទឹកចិត្តឱ្យអ្នកលក់រាយធំ និងតូចទទួលយកប័ណ្ណឥណទាន ដើម្បីពន្លឿនការផ្លាស់ប្តូរ ទៅរកសង្គមដែលមិនសូវមានសាច់ប្រាក់ ហើយអ្នកក៏អាចទទួលបានការបញ្ចុះតម្លៃសម្រាប់ការបង់តាមវិធីនេះ។
៩. អ៊ីនធើណែត និងទូរស័ព្ទចល័ត នៅប្រទេសកូរ៉េខាងត្បូង
*ប្រើWiFi ឥតគិតថ្លៃ នៅទូទាំងប្រទេសកូរ៉េខាងត្បូងរួមទាំងនៅព្រលានយន្តហោះ ស្ថានីយ៍រថភ្លើង និងស្ថានីយ៍រថភ្លើងក្រោមដី។
*ទាញយកកម្មវិធីល្អៗមួយចំនួនដែលនឹងជួយអ្នក ពេលធ្វើដំណើរកម្សាន្តនៅកូរ៉េខាងត្បូង ដូចជាកម្មវិធីសម្រាប់ហៅតាក់ស៊ីការបញ្ជាទិញម្ហូប ស្វែងរកផ្លូវ និងសម្រាប់ការបកប្រែភាសាកូរ៉េ ទៅជាភាសាអង់គ្លេស។
១០. អាកាសធាតុពេលធ្វើដំណើរ ទៅកូរ៉េខាងត្បូង
*ជ្រើសរើសរដូវដែលអ្នកចង់ទៅ
និទាយរដូវ: មានលក្ខណៈត្រជាក់ ជាមួយនឹងផ្កាស្រស់ៗ
រដូវក្តៅ: ក្តៅ និងសើម ប៉ុន្តែក៏មានពណ៌ស្រស់ ជាមួយនឹងពេលរាត្រីដ៏អស្ចារ្យ
រដូវស្លឹកឈើជ្រុះ: ពិតជាស្រស់ស្អាត គួរឱ្យភ្ញាក់ផ្អើល ចំណែករដូវរងា : គឺត្រជាក់ប៉ុន្តែស្រស់ស្អាតនៅពេលដែលព្រិលធ្លាក់!