កូរ៉េខាងត្បូង ៖ ក្នុងនាមជាបុគ្គលដែលមានឥទ្ធិពលបំផុតនិងមានទេពកោសល្យប្រចាំវិស័យ Kpop តារាចម្រៀងប្រុស G-Dragonសមាជិកក្រុម BIGBANG ក៏បានរួមចំណែកគួរឲ្យកត់សម្គាល់ចំពោះពិភពFashion និងក៏ក្លាយជាតន្ត្រីករកូរ៉េម្នាក់ដែលមានទ្រព្យសម្បតិ្តរួមទាំងមានអចលទ្រព្យតម្លៃរាប់លានក្នុងដៃផងដែរ។
ជាក់ស្ដែងថ្មីនេះមានសេចក្ដីរាយថា កាលពីចុងខែមីនា ឆ្នាំនេះ G-Dragon សមាជិកក្រុម BIGBANGបានទិញផ្ទះជាប្រាក់សុទ្ធនៅ 'Nine One Hannam' ដែលស្ថិតនៅសង្កាត់ Hannam-dong ខណ្ឌ Yongsan-gu ទីក្រុងសេអ៊ូល ទំហំ ២៤៤ ម៉ែត្រការ៉េ ក្នុងតម្លៃលក់ ១៦.៤ ពាន់លានវ៉ុនប្រមាណ ១៣.១ លានដុល្លារ ហើយត្រូវបានគេកំណត់តម្លៃលក់ខ្ពស់ថ្មីនៃផ្ទះល្វែងមួយនៅឆ្នាំ២០២២។
គួរបញ្ជាក់ផងដែរថា តម្លៃលក់នៃបន្ទប់នៅ 'NineOne Hannam' ដែលប្រតិបត្តិការជាក់ស្តែងមិនត្រូវបានបង្ហាញនៅក្នុងប្រព័ន្ធសាធារណៈតែត្រូវបានគេរកឃើញថាមានតម្លៃខ្ពស់ជាងនេះ ១.៩ ពាន់លានវ៉ុន ហើយបានជាប់ឈ្មោះ ផ្ទះ ឬ Apartmentថ្លៃបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់ឆ្នាំ ២០២២ នេះ៕
ប្រភព ៖ Allkpop