យល់ដឹង៖ អ្នកនឹងមានតម្លៃជានិច្ច នៅពេលពេលដែលសាងកំហុសអ្វីមួយហើយ ចេះសុំទោសវិញ ហើយអ្នកក៏នឹងទទួលបានការគោរពពីអ្នកដទៃផងដែរ។ ក្នុងរឿងស្នេហាក៏បែបនេះដែរ បើមិនអ៊ីចឹងអ្នកអាចឈានទៅរកការបែកបាក់ក៏ថាបាន។
ខាងក្រោមនេះនឹងបង្ហាញអ្នកអំពី របៀបដែលតារានិករនីមួយៗសុំទោស ទៅកាន់សង្សាររបស់ខ្លួន ៖
១. Aries ♈️
ពួកគេនឹងពន្យល់ពីហេតុផល នៅពីក្រោយសកម្មភាពរបស់ពួកគេ ដូច្នេះទើបអ្នកយល់ថាពួកគេ បានធ្វើអ្វី។
២. Taurus ♉️
ពួកគេនឹងខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ ដើម្បីធ្វើការផ្លាស់ប្តូរ និងដើម្បីកុំឲ្យពួកគេធ្វើបាបអ្នក ជាលើកទីពីរ។
៣. Gemini ♊️
ពួកគេនឹងចាប់ផ្តើមយកចិត្តទុកដាក់ ថ្នាក់ថ្នម និងថើបអ្នកដោយយ៉ាងជ្រាលជ្រៅ។
៤. Cancer ♋️
គេនឹងស្រក់ទឹកភ្នែក ហើយអង្វរអ្នកឲ្យអត់ទោសឲ្យពួកគេ។
៥. Leo ♌️
ពួកគេនឹងព្យាយាមបង្កើត ភាពរ៉ូមែនទិកជូនអ្នកដោយផ្តល់ផ្កាសូកូឡា ឬគ្រឿងអលង្ការជាដើម។
៦. Virgo ♍️
ពួកគេនឹងទទួលខុសត្រូវ ធ្វើជាម្ចាស់លើអ្វីដែលពួកគេបានធ្វើ ហើយសន្យាថា នឹងមិនធ្វើវាទៀតទេ។
៧. Libra ♎️
ពួកគេនឹងលុបលាងកំហុស របស់ពួកគេ ដោយហៅអ្នកចេញ ទៅណាត់ជួបខាងក្រៅ នៅកន្លែងដែលរ៉ូមែនទិក។
៨. Scorpio ♏️
ពួកគេនឹងលុបជម្រះកាលវិភាគរបស់ពួកគេ ដូច្នេះពួកគេអាចធ្វើការ លើទំនាក់ទំនងរបស់ពួកគេជាមួយអ្នក។
៩. Sagittarius ♐️
ពួកគេនឹងបន្ទោសខ្លួនឯង និងមានអារម្មណ៍អាក្រក់យ៉ាងខ្លាំង ហើយសង្ឃឹមថាអ្នកនឹងអត់ទោសឲ្យពួកគេ។
១០. Capricorn ♑️
ពួកគេនឹងអង្គុយជាមួយអ្នក ហើយជជែកគ្នាយ៉ាងស៊ីជម្រៅ រហូតដល់អ្នកទាំងពីរ ដោះស្រាយបញ្ហានោះចប់។
១១. Aquarius ♒️
គេនឹងមើលអ្នកចំក្រសែភ្នែក ហើយសុំទោសដោយមិនមានលេសអ្វីច្រើនឡើយ។
១២. Pisces ♓️
ពួកគេនឹង Order អាហារដែលអ្នកចូលចិត្ត (ឬបង្អែម) ជានិមិត្តសញ្ញានៃការអភ័យទោស។
ប្រភព: thoughtcatalog