កម្សាន្ត៖ មកដល់ពេលបច្ចុប្បន្ននេះ រូបភាពទស្សន៍ទាយទម្លាប់ ឬការបំភាន់បែបអុបទិក នៅតែជាវិធីមិនគួរឲ្យជឿមួយ ក្នុងការប្រាប់ពីបុគ្គលិកលក្ខណៈរបស់អ្នក និងបង្ហាញថាតើ អ្នកជានរណា មានចរិតពិត ឬទម្លាប់បែបណា។
ជាក់ស្ដែង រូបភាពពណ៌ខៀវលាយខ្មៅខាងក្រោមនេះ វាក៏អាចជួយបង្ហាញបានថា តើមនុស្សជុំវិញអ្នកមើលមកអ្នកជាមនុស្សបែបណា? ដោយគ្រាន់តែកំណត់ចំណាំខ្លួនឯងថា តើរូបភាពដំបូងដែលអ្នកឃើញ ជារូបអ្វី?
តោះ! ទៅមើលរូបភាពខាងក្រោម៖
១.បើអ្នកឃើញរូបឆ្មាមុនគេ
ប្រសិនបើអ្នកឃើញឆ្មាដំបូងគេ អ្នកដទៃមើលឃើញថា អ្នកមនុស្សឯករាជ្យ និងមានម្ចាស់ការលើខ្លួនឯង។ អ្នកជាមនុស្សម្នាក់ ដែលត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយអ្វីដែលមកដល់ក្នុងជីវិត ហើយសម្រេចបានគ្រប់យ៉ាងតាមគោលដៅរបស់អ្នក។ អ្នកខ្លះមើលឃើញថា អ្នកមានចិត្តអាក្រក់ គ្មានមេត្តា។ ដោយសារតែអ្នកចូលចិត្តរិះគន់រឿងដោយផ្ទាល់ គិតអ្វីនិយាយនោះ។ (ចូលចិត្តនិយាយត្រង់ៗ) ធ្វើឲ្យមនុស្សមានអារម្មណ៍មិនល្អ និងភ័យខ្លាចក្នុងការចូលទៅជិតអ្នក។ ប៉ុន្តែសរុបមក អ្នកអាចកម្ចាត់មនុស្សដែលចូលមកក្នុងជីវិតអ្នកដើម្បីតែផលប្រយោជន៍ ហើយទុកតែអ្នកដែលស្រលាញ់ និងយល់ពីអ្នកពិតប្រាកដប៉ុណ្ណោះ។
២.បើអ្នកឃើញរូបតំណាងតន្រ្តីមុនគេ
ក្នុងក្រសែភ្នែកអ្នកដទៃ មើលមកអ្នកថាជាមនុស្សមានសន្តិភាព។ អ្នកប្រៀបដូចជាសិល្បករម្នាក់ ដែលមានរសជាតិ និងបុគ្គលិកលក្ខណៈស្ងប់ស្ងាត់ ដែលមនុស្សជាច្រើនលួចច្រណែន។ អ្នកមានភាពទាក់ទាញលើអ្វីដែលអ្នកដឹង និងមិនដឹង ហើយវាជួយអ្នកឲ្យជោគជ័យបាន។ អ្នកផ្សេងទៀតក៏ពេញចិត្តចំពោះភាពច្នៃប្រឌិត និងអត្ថន័យជាក់លាក់របស់អ្នកផងដែរ។
៣.បើអ្នកឃើញបក្សីមួយខាងក្រោមមុនគេ
ចំពោះអ្នកដែលឃើញសត្វស្លាបដំបូងគេ អ្នកដទៃមើលមកឃើញថា អ្នកចូលចិត្តធ្វើអ្វីប្លែកៗ។ គ្រប់គ្នាគិតថា គ្មាននរណាអាចបង្ខំអ្នកឲ្យធ្វើអ្វីបានឡើយ បើអ្នកមិនចង់។ ជាការពិត អ្នកប្រាកដជាមិនអនុញ្ញាតឲ្យនរណាម្នាក់បង្ខំអ្នកទេ។ អ្នកក៏ចូលចិត្តធ្វើដំណើរកម្សាន្តផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនមើលឃើញថា អ្នកជាមនុស្សក្លាហាន គួរឲ្យខ្លាច និងមិនគួរទុកចិត្ត។ ដូច្នេះ អ្នកប្រហែលជាត្រូវប្រុងប្រយ័ត្នបន្តិចជាមួយនឹងអាកប្បកិរិយាផ្ទាល់ខ្លួនរបស់អ្នក។
ប្រភព៖ sanook