កូរ៉េខាងត្បូង៖ ថ្មីៗនេះ ក្រុមចម្រៀងស្រីកូរ៉េ IVE បានចេញវីដេអូផ្សាយការផ្សាយពាណិជ្ជកម្មរបស់ពួកគេ សម្រាប់ឲ្យខាងក្រុមហ៊ុនភីហ្សា Papa John's ដ៏គួរឲ្យចាប់អារម្មណ៍មួយ។
ទន្ទឹមនឹងការផ្សាយពាណិជ្ជកម្មនោះ វីដេអូនៅពីក្រោយឆាក ក៏ត្រូវបានចែករំលែកនៅលើបណ្តាញ YouTube ផ្លូវការរបស់យីហោភីហ្សានេះផងដែរ ដោយបង្ហាញឲ្យឃើញតារាស្រីទាំងនោះ បង្ហាញភាពពិតៗ និងរីករាយពេលកំពុងថតពាណិជ្ជកម្ម។
ទោះជាយ៉ាងណាក៏ដោយ មានពេលមួយនៃវីដេអូ ជាពិសេសនោះ ដែលទាក់ទាញការចាប់អារម្មណ៍ពីមនុស្សនៅលើអ៊ីនធើណេត ហើយបានបញ្ចប់ដោយការវិនិច្ឆ័យ និងស្អប់ចំពោះសមាជិក Jang Wonyoung។
ជារឿយៗ វាហាក់ដូចជា Wonyoung មិនអាចធ្វើអ្វីបានស្រួលដូចគេដូចឯងទាល់តែសោះ ដោយមនុស្សមួយចំនួននៅតែរិះគន់នាងស្ទើរគ្រប់រឿង គ្រប់សកម្មភាព។ ហើយរូបភាពខាងក្រោម គ្រាន់តែការញ៉ាំភីហ្សារបស់នាងសម្រាប់វីដេអូផ្សាយពាណិជ្ជកម្មនោះ ក៏ពួកគេមិនលើកលែងនោះដែរ។
អ្នកនិយមលេងអ៊ីនធើណេតមួយចំនួនកំពុងហៅវិធីដែលនាងខាំភីហ្សាថា «ស្រេកឃ្លានជ្រុល» ហើយចោទជាសំណួរថា ហេតុអ្វីបានជានាងញ៉ាំវាបែបនោះ បើទោះបីជានាងកំពុងសម្តែងសម្រាប់ការផ្សាយពាណិជ្ជកម្មក៏ដោយ។
គួរបន្ថែមផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែល Wonyoung រងការរិះគន់ និងមិនចូលចិត្តពីមហាជនបែបនេះ ព្រោះជារឿយៗនាងតែងតែជួបវាជាច្រើនដង មិនថាការធ្វើសកម្មភាពលើឆាក ចូលកម្មវិធី កាយវិការ ការញ៉ាំ ការដើរ ហើយសូម្បីតែរឿងចោទថាមានការកែសម្ផស្សក៏មានផងដែរ។
ប្រភព៖ koreaboo