កម្សាន្ត ៖ សម្រាប់ការថតរូបរដូវរងា ដ៏គួរឲ្យស្រលាញ់នេះJisoo បានបង្ហាញពីភាពទាក់ទាញរបស់នាង ក្នុងការតុបតែងខ្លួនពណ៌ផ្កាឈូកទាំងការស្លៀកពាក់ ក៏ដូចជាការផាត់មុខជាដើម។
ហើយដោយកាន់ផ្កាកុលាបពណ៌ផ្កាឈូកទៀតរឹតតែធ្វើឲ្យនាងមានភាពរ៉ូមែនទិក។ ជាពិសេសរូបភាពជាច្រើនទៀត នៃ Marie Claire របស់ Jisoo ក៏ដូចជាបទសម្ភាសន៍ពេញលេញរបស់តារាស្រីរូបនេះ នឹងចេញផ្សាយតាមរយៈគេហទំព័រផ្លូវការ របស់ទស្សនាវដ្តីនាពេលឆាប់ៗនេះ។
ទន្ទឹងនឹងការរង់ចាំ សកម្មភាពរបស់ Jisoo ក្នុងនាមជាឯកអគ្គរដ្ឋទូតសកល សម្រាប់ Dior នៅឆ្នាំ ២០២៣ នេះ ក៏នឹងចេញផ្សាយឆាប់ៗនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Allkpop