មិនខ្វល់ពាក្យចចាមអារ៉ាម Min Hyo Rin បង្ហោះរូបថ្មី ស្អាតភ្លឹងៗ! - TrueID

មិនខ្វល់ពាក្យចចាមអារ៉ាម Min Hyo Rin បង្ហោះរូបថ្មី ស្អាតភ្លឹងៗ!

November 14, 2022

កម្សាន្ត ៖ នៅថ្ងៃទី ១១ ខែវិច្ឆិកា Min Hyo Rin បានបង្ហោះរូបជាច្រើន នៅលើ Instagram របស់នាង ជាលើកដំបូងក្នុងរយៈពេល ៧ សប្តាហ៍ ក្រោយពេលដែល ​ពាក្យ​ចចាមអារ៉ាម​បែកបាក់​របស់​នាង ​ជាមួយ​ស្វាមី ដែល​ត្រូវ​បាន​លើក​ឡើង​ដំបូង​នៅ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា។

គួររំលឹកផងដែរថា នៅថ្ងៃទី ៨ ខែវិច្ឆិកា YouTuber ម្នាក់បានចង្អុលបង្ហាញថា G-Dragon បានឈប់ Folow Min Hyo Rin នៅលើ Instagram។ ទោះបីជាអ្នកទាំងបី មានភាពស្និទ្ធស្នាលជាមួយគ្នាក៏ដោយ គួបផ្សំនឹង Taeyang លុបការបង្ហោះទាំងអស់នៅលើ Instagram របស់លោក កាលពីថ្ងៃទី ២៦ ខែតុលា ម្ចាស់ YouTuber រូបនេះ ក៏បានលើកឡើងពាក្យចចាមអារ៉ាមនេះ។

យ៉ាងណាក៏ដោយ ក៏មានអ្នកផ្សេងទៀតនិយាយថា G-Dragon នៅតែ follow Min Hyo Rin ជាមួយនឹងគណនីឯកជនរបស់លោក ដោយបានបដិសេធពាក្យចចាមអារ៉ាម អំពីការបែកបាក់របស់គូស្នេហ៍មួយគូនេះ។

ទន្ទឹមនឹងនោះ Min Hyo Rin ក៏បានបង្អួតសម្រស់មិនចេះចប់ នៅក្នុងការអាប់ដេត Instagram ចុងក្រោយរបស់នាងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម ៖

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...