លក្ខណៈនិស្ស័យរបស់មនុស្សកើតថ្ងៃទី ១០ - TrueID

លក្ខណៈនិស្ស័យរបស់មនុស្សកើតថ្ងៃទី ១០

August 26, 2022

កម្សាន្ត ៖ អ្នក​កើត​ថ្ងៃ​ទី​១០ អ្នកមាន​ទេព​កោសល្យ និង​ពូកែ​ក្នុង​ការងារ​។បើ​ជា​ស្ត្រី នោះ​ជា​ស្ត្រី​ដ៏​អស្ចារ្យ​ដែល​ល្បី​ ឬ​បើ​ជា​បុរស​ នឹង​បោះ​ជំហាន​លឿនសាងកិត្តិនាមនិងកិត្តិយស ក៏ដូចជាមុខតំណែងលេចធ្លោក្នុងសង្គម ព្រោះពួកគេអ្នកមិនអាចទ្រាំធ្វើជាអ្នកដើរតាមបានទេ។

អ្នកជាមនុស្សដែលងាយនឹងការផ្លាស់ប្តូរ ហើយក៏មានគំនិតច្នៃប្រឌិតផងដែរដូច្នេះហើយអ្នកអាចបង្កើតអ្វីថ្មីៗ តែក៏រឹងរូសខ្លាំងដែរ និងច្រើន​តែ​បាត់​ឱកាស​ក្នុង​រឿង​ស្នេហាឬ​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់​ជា​ញឹក​ញាប់។ មនុស្សដែលកើតនៅថ្ងៃទី១០ កើតមកជាអ្នកដឹកនាំ មិនមែនអ្នកដើរតាមទេ។

រូបតំណាង
រូបតំណាង

ពួកគេឯករាជ ឆ្លាតវៃ មានអត្តសញ្ញាណផ្ទាល់ខ្លួន ហើយ​មិន​ដើរ​តាម​នរណា​ម្នាក់ ហើយក៏ជាមូលហេតុដែលធ្វើឲ្យអ្នកជោគជ័យដោយមិនពិបាក។ជាងនេះទៅទៀត ពេលធ្វើអ្វីៗត្រូវមានការខិតខំប្រឹងប្រែងខ្ពស់ដើម្បីឈានទៅដល់គោលដៅ។

អ្នកចូលចិត្តការប្រកួតប្រជែង ហើយ​មិន​ចេះ​បត់បែន​តាម​អ្វី​ទាំងអស់ប៉ុន្តែ​អ្នក​ជា​ទី​ស្រលាញ់​របស់​មិត្តភក្តិ​របស់​អ្នក ព្រោះដោយភាពស្មោះត្រង់ និងការលះបង់។មានភាពក្លៀវក្លា និងហ៊ានសម្រេចចិត្ត បុគ្គល​រឹង​ខាងក្រៅ ទន់​ខាងក្នុង ជារឿយៗរក្សាអារម្មណ៍ដើម្បីដោះស្រាយបញ្ហាដោយខ្លួនឯងកម្រសុំជំនួយ៕

អត្ថបទដោយ ៖ Yukvey      

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...