កូរ៉េខាងត្បូង៖ ថ្មីៗនេះស្រីស្អាត Krystal បានបង្ហោះរូបថតជាបន្តបន្ទាប់ជាមួយនឹងរថយន្តស្ព័រ Sports Car នៅលើគណនី Instagram ផ្លូវរបស់នាងដោយរថយន្តនេះត្រូវបានគេស្គាល់ម៉ាក់ទំនើប E-Tron GT របស់ Audi ហើយតាមការបញ្ជាក់ត្រូវបានបង្ហាញថារថយន្តនីមួយៗត្រូវបានលក់ក្នុងតម្លៃ ១៦០លានវ៉ុន ប្រហែល ១២៦,០០០ ដុល្លារ ឯណោះ។
ក្រោយឃើញការបង្ហោះនោះហ្វេនៗអ្នកនិយមលេងអ៊ីនធើណែតមានការភ្ញាក់ផ្អើលចំពោះការដែល Krystal ដែលមានអាយុត្រឹមតែ ២៧ ឆ្នាំសោះ (គិតតាមអន្តរជាតិ) តែអាចរកចំណូលកាក់កបខ្លាំងរហូតអាចទិញរថយន្តតម្លៃថ្លៃបែបនេះ អ្នកណាៗឃើញហើយក៏លាន់មាត់ស្ងើចសរសើរដែរ។
គួរបញ្ជាក់ផងដែរថាKrystal បានប្រែក្លាយមុខមាត់ជា Idol ប្រចាំវិស័យកម្សាន្តរបស់កូរ៉េជាមួយការចាប់ផ្ដើមអាជីពនៅឆ្នាំ២០០៩ ដែលកាលនោះនាងមានអាយុ ១៤ ឆ្នាំប៉ុណ្ណោះ និងបានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមចម្រៀងស្រីf(x) បន្ទាប់មកតារាស្រីរូបនេះក៏ចាប់ផ្តើមអាជីពសម្តែងរបស់នាងក្នុងឆ្នាំ ២០១០ តាមរយៈរឿងភាគដែលមានចំណងជើងថា 'More Charming By the Day'។
គិតមកដល់បច្ចុប្បន្នស្រីស្អាតរូបនេះអាចចាត់ជាសេដ្ឋីវ័យក្មេង កាន់ទ្រព្យសម្បត្តិរាបសិបលានដុល្លារក្នុងដៃ៕
ប្រភព ៖ Gstarlive