យល់ដឹង៖ ពេលដែលមនុស្សជាទីស្រលាញ់ ឬមនុស្សដែលនៅជុំវិញខ្លួនពិបាកចិត្ត យើងពិតជាមានការលំបាកណាស់ ក្នុងការឈរមើលដោយមិនធ្វើអ្វីសោះ។
ដូច្នេះខាងក្រោមនេះ យើងនឹងបង្ហាញពីវិធី ដែលអ្នកអាចលួមលោមតារានិករនីមួយៗ ឲ្យសប្បាយចិត្តបាន ៖
♈️ Aries (Mar 21 – Apr 19)
Aries ដែលជាតារានិករដ៏សកម្មបំផុតនៃរាសីចក្រ គឺកម្រមានអារម្មណ៍មិនល្អណាស់។ យ៉ាងហោចណាស់ វាប្រហែលជាមិនមានរយៈពេលយូរសម្រាប់ពួកគេទេ ក្នុងការសោកសៅ។
តារានិករនេះ មិនពិបាកលួងអីទេ គ្រាន់តែពេលពិបាកចិត្តម្ដងៗ បបួលទៅហាត់ប្រាណទៅ គឺបាត់សោកសៅហើយ។
♉️ Taurus (Apr 20 – May 20)
Taurus ជាតារានិករដែលចូលចិត្តញាំច្រើន ហើយក្នុងករណីនេះ អាហារដែលរៀបចំដោយខ្លួនឯង ឬដោយចុងភៅនៃភោជនីយដ្ឋានដែលពួកគេចូលចិត្ត ពិតជាអាចជួយផ្លាស់ប្តូរស្ថានភាពយ៉ាប់ៗរបស់ពួកគេបាន។
ដូច្នេះពេលដែលពួកគេកើតទុក្ខម្ដងៗ គ្រាន់តែនាំពួកគេទៅញ៉ាំអី ឬទិញនំឲ្យញាំ ទិញតែគុជឲ្យ ទៅដឹងតែសប្បាយចិត្តវិញភ្លាមហើយ។
♊️ Gemini (May 21 – Jun 20)
Gemini គឺជាតារានិករ ដែលមិនអាចទាយទុកជាមុនបាននៃរាសីចក្រ ដូច្នេះអារម្មណ៍របស់ពួកគេ អាចផ្លាស់ប្តូរដូចថ្ងៃអញ្ចឹង។
វិធីដែលអាចលួងលោមតារានិករនេះ បានឆាប់បំផុតគឺ បបួលពួកគេនិយាយឲ្យបានច្រើន និយាយពីនេះពីនោះ ដឹងតែបាត់ sad ឈឹងហ្មង។
♋️ Cancer (Jun 21 – Jul 22)
Cancer ដែលជាតារានិករដ៏ sensitive និងមានប្រតិកម្មយ៉ាងខ្លាំង ចំពោះការបរាជ័យ ឬស្ថានភាពជម្លោះ។
ដើម្បីឱ្យមានភាពសុខដុមជាមួយខ្លួនពួកគេ អ្នកតំណាងនៃតារានិករនេះ ចាំបាច់ត្រូវស្វែងរកចំណង់ចំណូលចិត្ត។
Cancer មានចរិតចាស់ទុំ ចូលចិត្តស្ងប់ស្ងាត់ បើចង់លួងលោមពេលគេ ពេលកើតទុក្ខនោះ គឺគ្រាន់តែបបួលទៅសមាធិ ឬហាត់ប្រាណជាដើម។
♌️ Leo (Jul 23 – Aug 22)
សត្វតោព្យាយាមមិនយកចិត្តទុកដាក់ ទៅលើផ្នែកមួយដែលខុសប្រក្រតី នៅក្នុងស្ថានភាពលំបាក។ ពួកគេកំពុងរីករាយ និងបន្តរីករាយ ចំពោះជីវិតដែលពួកគេមាន។
តារានិករនេះ បើចង់ឲ្យគេសប្បាយចិត្តវិញ គឺបបួលគេទៅកន្លែងបែប ស៊ីវីល័យ ទំនើបៗ និងមានភាពអ៊ូអរ ដូចជា club ជាដើម។
♍️ Virgo (Aug 23 – Sep 22)
Virgo ងាយនឹងប្រឈមជាមួយបញ្ហាច្រើន ហើយពួកគេក៏អាស្រ័យលើអារម្មណ៍របស់ មនុស្សដែលជុំវិញខ្លួនដែរ។ ហើយដើម្បីបន្ធូរអារម្មណ៍ និងរីករាយជាងមុន មនុស្សទាំងនេះគួរតែចំណាយពេលដោយខ្លួនឯង ទៅហាងកែសម្ផស្ស ឬរៀបចំទិញទំនិញ។
អ្នកត្រូវចំណាយលុយបន្តិច បើចង់លួងលោមពួកគេ ដូចជាបបួលគេទៅសាឡន ឬដើរផ្សារទិញអីវ៉ាន់ជាដើម។
♎️ Libra (Sep 23 – Oct 22)
Libras អាចផ្លាស់ប្តូរអារម្មណ៍បានរហ័ស។ ពួកគេអាចរក្សាភាពវិជ្ជមាន ក្នុងរយៈពេលមួយនាទី ហើយបន្ទាប់មកប្រែទៅជាអារម្មណ៍ផ្សេង នៅពេលពួកគេនិយាយអំពីរឿងខ្លះៗ។
តារានិករនេះ ចង់ឲ្យគេបាត់កើតទុក្ខ នាំគេទៅច្រៀងខារ៉ាអូខេទៅ ប៉ុន្តែត្រៀមចិត្តស្ដាប់ផង ដឹងតែស្រែកឥតប្រណីហើយ ដើម្បីបញ្ចេញទុក្ខចេញមកក្រៅឲ្យអស់។
♏️ Scorpio (Oct 23 – Nov 21)
Scorpios គឺជាតារានិករដែលគួរឱ្យទុកចិត្តបំផុត នៅក្នុងហោរាសាស្ត្រ។ ប៉ុន្តែពួកគេក៏អាចមានស្ថានភាព ដែលពួកគេទំនងជាមិនអាចទទួលយកបាន និងដោះលែងទុក្ខកង្វល់បានភ្លាមៗដែរ។
Scorpio កើតទុក្ខពិបាកលួងណាស់ ហើយវិធីដែលអាចលួងលោមគាត់ គឺរកសង្សារឲ្យគាត់មួយទៅ។
♐️ Sagittarius (Nov 22 – Dec 21)
Sagittarius តែងតែបង្ហាញពីអារម្មណ៍របស់ពួកគេ ដោយបើកចំហ។ ជាការពិតណាស់ ពួកគេទំនងជាមិនងាកទៅរកអ្នកដទៃ ដោយសារតែអារម្មណ៍មិនល្អនោះទេ ប៉ុន្តែពួកគេនឹងបញ្ចេញមតិរបស់ពួកគេ យ៉ាងត្រឹមត្រូវ លើបញ្ហានោះ ឬស្ថានភាពនោះ។ ដូច្នេះពេលពិបាកចិត្ត នាំពួកគេដើរលេង ទៅកន្លែងដែលពួកគេចង់ទៅ ដឹងតែសប្បាយចិត្តវិញហើយ។
♑️ Capricorn (Dec 22 – Jan 19)
Capricorns មើលទៅហាក់ដូចជាសុទិដ្ឋិនិយម ប៉ុន្តែធាតុពិតខាងក្នុង ពួកគេពិតជាអ្នក ដែលមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះពួកគេមិនបានទទួលនូវអ្វី ដែលពួកគេចង់បាននាពេលបច្ចុប្បន្ននេះទេ។
តារានិករនេះ ស្រួលលួងណាស់ ឲ្យតែនិយាយពីរឿងការងារ ឬការរកលុយទៅ ដឹងតែបាត់សោកសៅហើយ។
♒️ Aquarius (Jan 20 – Feb 18)
Aquarians កម្រផ្តោតលើការបរាជ័យណាស់ ជាពិសេសលើខ្លួនឯង ប៉ុន្តែពួកគេមានទំនោរកើនឡើង ក្នុងការព្រួយបារម្ភអំពីអ្នកដទៃ។
ដើម្បីលួងលោម Aquarius គ្រាន់តែបបួលពួកគេ ទៅមើលកុនទៅបានហើយ តែជាប្រភេទកុនកាប់ចាក់។
♓️ Pisces (Feb 19 – Mar 20)
Pisces ហាក់ដូចជាងាយប្រតិកម្ម និង sensitive ខ្លាំងដែរ។ទោះជាយ៉ាងណាក៏ដោយ មនុស្សជាទីស្រលាញ់របស់ពួកគេដឹងថាតាមពិត ពួកគេអាចយកឈ្នះលើការលំបាកណាមួយបាន ប៉ុន្តែបញ្ហាតូចតាច វាអាចនាំពួកគេពិបាកចិត្តបានយ៉ាងងាយ។
Pisces ចូលចិត្តការលួងលោម ដោយពាក្យសម្ដី ដូចនេះពេលគាត់ពិបាកចិត្ត គ្រាន់តែបបួលគាត់ឲ្យនិយាយរឿងក្នុងចិត្ត ហើយលើកទឹកចិត្តគាត់ កុំឲ្យគិតរឿងអវិជ្ជមាន ប៉ុណ្ណឹងទៅបានហើយ។
ប្រភព: withladies