កម្សាន្ត ៖ ប្រទេសស្វីស គឺជាប្រទេសដែលមានតំបន់ទេសចរណ៍ទាក់ទាញច្រើនសន្ធឹក ដែលអាចទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុក មកទស្សនាកម្សាន្តជាហូរហែ មិនចាញ់ប្រទេសនានានៅទូទាំងពិភពលោកឡើយ។
ជាក់ស្ដែង កន្លែងទេសចរណ៍ទាំង ១០កន្លែងនេះ គឺជាតំបន់ទេសចរណ៍ដែលមានប្រជាប្រិយភាព រួមទាំងមានទេសភាពស្រស់ស្អាត មើលទៅស្រស់ស្រាយ បែបធម្មជាតិ និងគួរឲ្យទាក់ទាញបំផុតប្រចាំនៅប្រទេសស្វីស។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះតំបន់ទេសចរណ៍ល្បីៗប្រចាំនៅប្រទេសស្វីស៖
១. Lucerne
Lucerne គឺជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយ នៅក្នុងប្រទេសស្វីស។ដំណើរទៅកាន់ទីកន្លែងនេះ នឹងធ្វើឲ្យអ្នកត្រលប់មកវិញទទួលបាននូវអារម្មណ៍ប្លែក ស្រស់ថ្លាជាប់ចិត្តជាមួយនឹងទេសភាពភ្នំ ផ្ទៃទឹកធំល្វីងល្វើយ សំណង់អាគារ និងអ្វីៗជាច្រើនទៀត។
២. Gruyeres
Gruyeres មានភាពល្បីល្បាញបំផុត សម្រាប់ឈីសដែលមានឈ្មោះដូចគ្នា(Gruyeres) ជាពិសេសការទៅទស្សនាទីក្រុងប្រវត្តិសាស្ត្រនេះជាមួយនឹងប្រាសាទដែលស្ថិតនៅលើកំពូលភ្នំ ដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ។ ក្រៅពីនេះ អ្នកទេសចរអាចដើរកម្សាន្តភ្លក់រសជាតិឈីស និងម្ហូបឆ្ងាញ់ៗរបស់អ្នកស្រុក នៅទីនោះទៀតផង។
៣. Interlaken Switzerland
ប្រសិនបើអ្នកចង់ទទួលបាននូវភាពស្រស់ស្អាត ហើយល្អបំផុតសូមធ្វើដំណើរទៅកាន់Interlaken Switzerland។ទីនោះជាពិភពធម្មជាតិដ៏គួរឲ្យចាប់អារម្មណ៍បំផុត របស់ប្រទេសស្វីស ជាមួយនឹងទីក្រុង រមណីយដ្ឋានដ៏ពេញនិយមដែលមានទីតាំងស្ថិតនៅចន្លោះបឹងពីរ។
សូមឡើងទៅលើវា ដើម្បីមើលទេសភាពដ៏ទាក់ទាញនៃជម្រាលភ្នំខ្ពស់ៗនិងភូមិអ្នកស្រុក។
៤. Aare Gorge Canyon Walk
ដំណើរផ្សងព្រេងទៅ Aare Gorge Canyon Walk គឺជាផ្នែកមួយនៃប្រទេសស្វីសដែលគួរឲ្យចាប់អារម្មណ៍បំផុត និងមានប្រជាប្រិយភាពហាក់មិនគួរឲ្យជឿ។
នៅទីនេះមានទន្លេ Aare River ពណ៌ខៀវដែលហូរកាត់តាមរយៈជ្រលងភ្នំ ហើយអ្នកនឹងរីករាយពេលបានដើរលើស្ពាននៃ Aare Gorge Canyon Walk គយគន់ធម្មជាតិនៃផ្ទៃទឹកនិងថ្មភ្នំ។
៥. Valle Verzasca
ពេលទៅដល់ Valle Verzasca អ្នកទេសចរនឹងប្រទះភាពភ្ញាក់ផ្អើល ជាមួយផ្ទៃទឹកថ្លាយង់ដែលអាចមើលឃើញថ្មនៅក្រោមផ្ទៃទឹក និងជាពិសេសទេសភាព ក៏ដូចជាសម្រស់ព្រៃភ្នំបែបធម្មជាតិពិតៗដែលកំពុងតែសម្ងំលាក់ខ្លួននៅទីនោះ ដើម្បីរង់ចាំអ្នក មកផ្តិតយករូបភាពដ៏ស្រស់បំព្រងរបស់វា។
៦. Zermatt City and Matterhorn
Zermatt City ជាទីក្រុងដែលមានប្រជាប្រិយភាពមួយ ប្រចាំនៅប្រទេសស្វីស។ ប្រសិនបើអ្នកតែងតែស្រមៃ ចង់សម្លឹងមើលរូបភាពស្អាតៗរបស់ Matterhorn សូមទៅទីនោះចុះ វានឹងមិនធ្វើឲ្យអ្នកខកបំណងឡើយ ជាពិសេស Zermatt City ក៏មានម្ហូបអាហារដ៏សម្បូរបែប មានទាំងវប្បធម៌ប្លែកៗរបស់អ្នកស្រុកហើយអ្នកក៏អាចជិះស្គី ជិះកង់ និងឡើងភ្នំនៅទីនោះយ៉ាងរីករាយទៀតផង។
៧. Lauterbrunnen
នៅ Lauterbrunnen នេះជាគឺទីកន្លែងមួយ ដែលមានភូមិគួរឲ្យចាប់អារម្មណ៍ជាតំបន់មួយនៃតំបន់ស្អាតបំផុតផ្សេងទៀតប្រចាំនៅ Swiss Alps ប្រទេសស្វីស។ វាផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុង រួមទាំងទេសភាពភ្នំ និងទឹកជ្រោះដែលចុះពីលើភ្នំ នៅកន្លែងនោះផងដែរ។
៨. Neuchâtel, Switzerland
ប្រសិនបើអ្នកទៅដល់ Neuchâtel ប្រទេសស្វីសសូមចំណាយពេលដ៏រីករាយរបស់អ្នកដើម្បីសម្លឹងមើលសិល្បៈស្ថាបត្យកម្មដ៏រឹងមាំរបស់ Neuchâtel។ កន្លែងនេះនឹងផ្ដល់អារម្មណ៍ស្រស់ថ្លានិងភាពអស្ចារ្យដល់អ្នកទេសចរ នូវអ្វីៗជាច្រើនដែលគ្រប់គ្នាបានមើលឃើញនិងបានធ្វើដំណើរឆ្លងកាត់វា។
៩. Gurtnellen
Gurtnellenជាតំបន់ទេសចរណ៍មួយ ដែលសម្ងំលាក់ខ្លួននៅក្នុងជ្រលងភ្នំនៅ Canton Uri។ នៅទីនោះ អ្នកនឹងបានឃើញផ្ទះអ្នកស្រុកអ្នកភូមិ ដែលស្ថិតនៅតាមបណ្ដោយផ្លូវនៃជម្រាលភ្នំជាពិសេសអ្នកនឹងទទួលបាន ផ្ទាំងទស្សនីយភាពរបស់ធម្មជាតិព្រៃភ្នំ ដែលកំពុងឈរបង្អួតសម្រសដ៏ស្រស់បំព្រងរបស់វា។
១០. BerggasthausAescher-Wildkirchli, Weissbad
ការធ្វើដំណើរទៅកាន់ BerggasthausAescher-Wildkirchli, Weissbad គឺការចង់ចាំដែលមិនអាចបំភ្លេចរបស់អ្នកទេសចរជាមួយនឹងការភ្លក់រសជាតិអាហារដ៏សម្បូរបែប បទពិសោធន៍ក្នុងការធ្វើដំណើរឡើង ដោយការជិះខ្សែកាបជាពិសេសការគយគន់ទេសភាពដ៏អស្ចារ្យនៃធម្មជាតិ និងសំណង់ផ្ទះ ដែលជាប់នឹងជញ្ជាំងភ្នំតែម្ដង។
អ្នកទេសចរដែលទៅដល់ទីនោះ តែងតែអ្នកឆ្ងល់ថា តើផ្ទះទាំងនេះគេសាងសង់វាឡើងបានយ៉ាងដូចម្តេច? ទាំងដែលភ្នំចោតចម្ងាយរាប់ពាន់ Feet ពីជ្រលងភ្នំខាងក្រោម៕
ប្រភព ៖ Avenlylanetravel