កម្សាន្ត ៖ អ្នកនិយមលេងអ៊ីនធើណេត តែងតែចូលចិត្តចែករំលែកក្ដីស្រលាញ់និងការកោតសរសើរចំពោះតារា ដែលគេចូលចិត្តតាមគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបានហើយជាការពិតណាស់ វិធីដ៏ធំបំផុតមួយគឺតាមរយៈសំណើរៀបការ។
ជាការពិតដែលថា អ្នកគាំទ្រចូលចិត្តសរសេរថាពួកគេចង់រៀបការ ជាមួយតារាតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនិងការផ្សាយបន្តផ្ទាល់ ហើយតារាចម្រៀងម្នាក់ ដែលទើបមានប្រតិកម្មខ្លាំងបំផុតចំពោះសំណើរៀបការគឺ Lisa សមាជិកក្រុម BLACKPINK តេម្តង។
Lisa សមាជិកក្រុម BLACKPINK បច្ចុប្បន្នកំពុងនៅអាមេរិកជាមួយក្រុម ដោយសម្តែងសម្រាប់ដំណើរទេសចរណ៍ BORNPINK របស់ពួកគេ។ ពេលកំពុងប្រគំតន្ត្រី Lisa និងJisoo សមាជិកក្រុម BLACKPINK បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលដែលពួកគេបានធ្វើការផ្សាយផ្ទាល់ពិសេសនៅលើ Weverse ។
ក្នុងពេលចាក់ផ្សាយនោះពួកគេបានជជែកលេងជាមួយអ្នកគាំទ្រ ខណៈពេលដែលកំពុងអាន Comment មួយចំនួនរបស់អ្នកគាំទ្រ Jisoo ក៏បាននិយាយថា «Lisa រៀបការជាមួយខ្ញុំ» មុនពេលផ្ទុះសំណើចគួរឲ្យស្រលាញ់។ យ៉ាងណាមិញកន្លងមកតារាមួយចំនួនបានរកវិធីមិនអើពើនឹងការបញ្ចេញមតិ ព្យាយាមប្ដូរប្រធានបទ រឺគ្រាន់តែសើចប៉ុន្តែ Lisa មានវិធីសាស្រ្តខុសគ្នាខ្លាំង ដោយនាងតបទាំងអស់សំណើចថា«ចិញ្ចៀននៅឯណា?» ហើយក៏ហុចដៃចេញ ធ្វើដូចជាដាក់សំណើរឲ្យគេបំពាក់ជូន ដែលធ្វើឱ្យតារាទាំងពីរចាប់ផ្តើមសើច ហើយហ្វេនក៏សើចយ៉ាងសប្បាយ៕
ប្រភព : Koreaboo