តារានិករដែលសំណាងជាងគេ ក្នុងឆ្នាំ ២០២៣ - TrueID

តារានិករដែលសំណាងជាងគេ ក្នុងឆ្នាំ ២០២៣

December 15, 2022

យល់ដឹង៖ ឆ្នាំថ្មី ២០២៣ នឹងនាំមកនូវការផ្លាស់ប្តូរជាច្រើន។ គ្រប់តារានិករនីមួយៗ នឹងឆ្លងកាត់ភាពរីករាយ និងសោកសៅក្នុងជីវិត។

ហោរាសាស្ត្របានបង្ហាញឲ្យឃើញថា នឹងមានអ្នកខ្លះ ដែលអាចក្លាយជាតារានិករដែលមានសំណាង នៅឆ្នាំ ២០២៣ ខណៈពេលដែលអ្នកផ្សេងទៀត អាចនឹងមិនសូវមានសំណាងឡើយ។

រូបតំនាង
រូបតំនាង

តោះមកស្គាល់ពួកគេខាងក្រោម ៖

១. Aries ♈️ 

ភពព្រហស្បតិ៍ស្ថិតនៅក្នុង ផ្លូវរបស់អ្នករហូតដល់ពាក់កណ្តាលខែឧសភា ហើយនឹងចែករំលែកសំណាងរបស់អ្នកក្នុងអំឡុងពេលនេះ។ ប្រើប្រាស់​ពេលវេលា​ ដ៏​ចម្រុងចម្រើន​នេះ​ឱ្យ​បាន​ច្រើន​បំផុត ព្រោះ​វាដល់ពេលដែលត្រូវ ​សាកល្បង​សំណាង​ក្នុង​វិស័យ​ដែល​អ្នក​ចាប់អារម្មណ៍ហើយ​។ ស្នេហា មិត្តភាព ការងារ នឹងនាំសំណាងជាច្រើនដល់អ្នក។

២. Taurus ♉️ 

ភពព្រហស្បតិ៍ ដែលតាំងទីលំនៅក្នុងតារានិកររបស់អ្នក ចាប់ពីពាក់កណ្តាលខែឧសភាតទៅ នឹងថាមពលវិជ្ជមានដល់អ្នករហូតដល់ចុងឆ្នាំ។ អ្នកអាចរំពឹងថានឹងមានការភ្ញាក់ផ្អើល ដ៏អស្ចារ្យមួយចំនួនកើតឡើង។ ប្រសិនបើអ្នកមានគម្រោង ឬប្រាថ្នាអ្វីក្នុងចិត្ត សំណាងរបស់អ្នក នឹងចាប់ផ្ដើមពីពាក់កណ្តាល ខែឧសភានេះតទៅ អ្នកនឹងឃើញថា ដំណឹងល្អនឹងកើតមាន អ្វីៗអាចធ្វើទៅបាន ដូច្នេះកុំឱ្យបាត់បង់ឱកាសល្អទាំងនេះឲ្យសោះ។

៣. Scorpio ♏️ 

អ្នកគួរតែស្វែងរកឱកាសដែលអ្នកមិនធ្លាប់ប្រើ មកធ្វើក្នុងឆ្នាំថ្មីនេះ។ សម្រាក និងត្រៀមរីករាយជាមួយការជោគជ័យ ដែលអ្នកនឹងនឹកស្មានមិនដល់ ហើយប្រសិនបើអ្នកមានគម្រោងអ្វីមួយក្នុងចិត្ត សំណាងទាំងនោះនឹងស្វាគមន៍ជានិច្ច វាដល់ពេលហើយ!

៤. Capricorn ♑️ 

ជោគជ័យ និងសំណាងកំពុងតែរុញអ្នកទៅមុខ។ វាដល់ពេលដែលត្រូវចេញពីសំបករបស់អ្នកហើយ ប្រសិនបើអ្នកមិនទាន់ធ្វើវា។ ទីបំផុត សំណាង​គឺ​នៅ​ខាង​អ្នក​ហើយ ដូច្នេះ ចូរ​ទាញ​យក​ប្រយោជន៍​ពី​វា ហើយ​ទទួល​យក​អំណោយ​នេះ ដោយ​មិន​បាច់​ខ្វល់ច្រើន​ពេកទេ។ ប្រសិនបើអ្នកមានគម្រោងក្នុងចិត្ត មិនថាក្នុងជីវិតស្នេហា សកម្មភាពរបស់អ្នក ឬការទិញអចលនៈទ្រព្យជាដើម អ្នកអាចប្រាកដថាអ្វីៗនឹងដំណើរការល្អ។ 

ប្រភព: my.astrofame.com

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...