កម្សាន្ត៖ សៀវភៅគឺជាប្រភពនៃចំណេះដឹង ហើយពេលខ្លះ វាគឺជាអ្វីដែលអាចជួយ ទស្សន៍ទាយអនាគត បានផងដែរ។ ជាក់ស្ដែងដូចជា រូបភាពដែលទស្សន៍ទាយទម្លាប់ ដែលយើងលើកយកមកបង្ហាញខាងក្រោមនេះ គឺជារូបភាពសៀវភៅចំនួន ៣ ដែលមានរូបរាង ពណ៌ និងអារម្មណ៍ខុសគ្នាទាំងស្រុង។ ដូច្នេះសូមជ្រើសរើសយកមួយ ដែលអ្នកចូលចិត្ត ដើម្បីស្វែងយល់ពីការផ្លាស់ប្តូរ ដែលនឹងកើតឡើងនៅក្នុងជីវិតរបស់អ្នកក្នុងពេលឆាប់ៗនេះ។
១.បើអ្នករើសយកសៀវភៅលេខ ១
ក្នុងអំឡុងពេលនេះ សុខភាពរបស់អ្នក មិនមានសុខភាពល្អមែនទេ? អ្នកឈឺរហូត ស្ទើរតែគ្មានថ្ងៃជានាដូចគេ? ប៉ុន្តែកុំបារម្ភ សុខភាពរបស់អ្នកនឹងប្រសើរឡើងក្នុងពេលឆាប់ៗនេះ។ កម្លាំងដែលបានបាត់បង់ នឹងត្រលប់មកវិញដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍រស់ឡើងវិញ។
២.បើអ្នករើសយកសៀវភៅលេខ ២
ក្នុងអតីតកាល ភាពតានតឹងបានក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នក។ អ្នកនឿយហត់ ខឹង និងអន់ចិត្តនឹងអ្វីៗទាំងអស់ក្នុងជីវិត។ ប៉ុន្តែអ្វីគ្រប់យ៉ាងកំពុងឈានដល់ទីបញ្ចប់។ អ្នកនឹងអាចរកឃើញសន្តិភាព និងសុភមង្គលក្នុងជីវិតអ្នកឆាប់ៗ។ អ្នកនឹងរកឃើញសុភមង្គលដែលអ្នកមិនមានអារម្មណ៍បែបនេះក្នុងរយៈពេលយូរ។ ការលេងសើច និងស្នាមញញឹមនឹងក្លាយជាមិត្តល្អបំផុតរបស់អ្នក។
៣.បើអ្នករើសយកសៀវភៅលេខ ៣
វាអាចទៅរួចដែលថា នៅក្នុងខែនេះអ្នកនឹងរកឃើញ សុបិន ដែលអ្នកចង់បាន។ ចង់ឱ្យកើតឡើង ឬចង់បាន តើអ្នកមានគម្រោងធ្វើដំណើរទៅណា? ឬមានអ្វីដែលអ្នកចង់ទិញជារង្វាន់សម្រាប់ខ្លួនអ្នក? ប៉ុន្តែនៅតែមិនមានលុយគ្រប់គ្រាន់ដើម្បីទិញ? ឥឡូវនេះជាពេលវេលាដ៏ត្រឹមត្រូវហើយ។ នៅចុងខែនេះ អ្វីគ្រប់យ៉ាងនឹងក្លាយជាការពិត ដូចជាវេទមន្ត។
ប្រភព៖ sanook