យល់ដឹង៖ មនុស្សយើងម្នាក់ៗ គឺពិតជាមានចរិតខុសៗគ្នា អ្នកខ្លះក៏និយាយច្រើន ចំនែកអ្នកខ្លះទៀត ក៏មិនសូវនិយាយ។ តើអ្នកទាំងអស់ចង់ដឹងទេថា តើនរណាម្នាក់ ដែលនិយាយច្រើនជាងគេទេ?
យើងនឹងបង្ហាញតៗចំណាត់ថ្នាក់ ពីអ្នកដែលនិយាយច្រើន ទៅអ្នកដែលមិនសូវនិយាយ ខាងក្រោមនេះ ដោយផ្អែកលើតារានិករនីមួយៗ ៖
១. Gemini (May 21 – Jun 20)
សម្រាប់តារានិករនេះ ការនិយាយ គឺប្រៀបដូចជាការដកដង្ហើមអញ្ចឹង។ គំនិតមោះមុតរបស់ពួកគេ ធ្វើឱ្យពួកគេមានការគិតបានញឹកញាប់ តាមដែលអាចធ្វើបាន ហើយវាជួយពួកគេឱ្យរក្សានូវការសន្ទនាបានល្អ។
Gemini អាចទាក់ទងនឹងមនុស្សស្ទើរតែគ្រប់គ្នា ហើយថែមទាំងចាប់ផ្តើម ការពិភាក្សាដោយអាចដឹងច្រើន អំពីប្រធានបទទៀតផង។
២. Aries (Mar 21 - Apr 19)
Aries មិនមានការរុញរាទេ នៅពេលពួកគេមានទំនាក់ទំនង។ ពួកគេក្លាហាន និងនិយាយច្រើនផងដែរ។ បើពួកគេឈប់និយាយ ទាល់តែចិត្តរបស់ពួកគេបញ្ជាឈប់។
កុំព្យាយាមមិនយល់ស្រប នឹងគំនិតរបស់ពួកគេពីព្រោះពួកគេមិនស្ទាក់ស្ទើរ ក្នុងការជជែកវែកញែកអំពីវាឡើយ។
៣. Sagittarius (Nov 22 – Dec 21)
Sagittarius គឺជាមានទស្សនៈច្រើន ហើយពួកគេនឹងនិយាយច្រើនម៉ោង អំពីប្រធានបទដែលពួកគេចូលចិត្ត។ ពួកគេមានភាពរស់រវើក ខ្នះខ្នែង និងស្មោះត្រង់។
តារានិករនេះនឹងឈប់និយាយ ប្រសិនបើអ្នកផ្តល់សៀវភៅថ្មីមួយដល់ពួកគេ ដូច្នេះវាជាការប្រសើរ ក្នុងការទិញសៀវភៅផ្តល់ជូនពួកគេ។
៤. Pisces (Feb 19 – Mar 20)
Pisces គឺជាបុគ្គលដែលមានអារម្មណ៍ឆាប់ក្ដុកក្ដួល ហើយពួកគេត្រូវបានគេដឹងថា ជាមនុស្សដែលពូកែអានអំពីបេះដូងអ្នកដទៃ ដោយមិនចាំបាច់គេនិយាយប្រាប់។
ដើម្បីដឹងពីអារម្មណ៍ និងគំនិតរបស់មនុស្ស ពួកគេមិនអាចបញ្ឈប់ការនិយាយបានទេ។ ប្រសិនបើអ្នកផ្តល់ឱ្យ Pisces នូវឱកាសដើម្បីនិយាយ អំពីអារម្មណ៍របស់ពួកគេ នោះពួកគេនឹងមិនដែលស្ទាក់ស្ទើរ ក្នុងការចែករំលែកវាជាមួយអ្នកឡើយ។ ពួកគេក៏នឹងប្រាប់អ្នកបានទាំងអស់ អំពីអារម្មណ៍របស់អ្នកទៀតផង។
៥. Leo (Jul 23 – Aug 22)
សម្រាប់តារានិករនេះ អ្វីគ្រប់យ៉ាង គឺជាការអនុវត្តសម្រាប់ពួកគេ ដូច្នេះពួកគេមិនសូវមានការសន្ទនាច្រើននោះទេ។Leo ត្រូវបានគេរកឃើញថា ជាអ្នកចូលចិត្តចែករំលែករឿងរ៉ាវនានា និងធ្វើសេចក្តីប្រកាសចំពោះមនុស្សគ្រប់គ្នា។ ប្រសិនបើ Leo ចាប់ផ្តើមធ្វើការសន្ទនាជាមួយអ្នក ពេលនោះអ្នកត្រូវស្តាប់ពួកគេ ដោយការតាំងចិត្ត ព្រោះពួកគេអាចនឹងនិយាយបានយូរ។
៦. Aquarius (Jan 20 – Feb 18)
បុគ្គល Aquarius តែងតែយកចិត្តទុកដាក់ លើបញ្ហារបស់អ្នកគ្រប់គ្នា ដូច្នេះពួកគេត្រូវបានគេរកឃើញជានិច្ច នៅកន្លែងដែលមានមនុស្សច្រើន។ ពួកគេមិនអាចជួយខ្លួនឯង ឲ្យនិយាយបានច្រើននោះទេ នៅពេលដែលត្រូវមានការសន្ទនាឯកជនតែពីរនាក់។ យ៉ាងណាមិញ ពួកគេនឹងមានអារម្មណ៍ថា មានសុវត្ថិភាព ប្រសិនបើមនុស្សគ្រប់គ្នា យល់ពីពួកគេត្រង់ចំនុចនេះ។
៧. Libra (Sep 23 – Oct 22)
ក្នុងនាមជាតារានិករធាតុខ្យល់នេះ ពួកគេអាចជាអ្នកនិយាយដ៏រលូន ប៉ុន្តែពួកគេក៏ដឹងថា ពេលណាត្រូវឈប់ដែរ។
តារានិករនេះដើរតួជាអ្នកសម្របសម្រួលឲ្យអ្នកដទៃ ហើយការស្រលាញ់សន្តិភាពរបស់ពួកគេ អាចធ្វើឱ្យពួកគេក្លាយជាអ្នកសន្ទនាដ៏អស្ចារ្យ។ ទោះបីពួកគេ ចង់និយាយច្រើនក៏ដោយ ក៏ពួកគេចេះប្តូរវេនគ្នា ដើម្បីឱ្យមនុស្សគ្រប់គ្នាមានឱកាសស្តាប់បានដែរ។
៨. Virgo (Aug 23 – Sep 22)
តារានិករធាតុដីនេះ ក្នុងចិត្តរបស់ពួកគេពោរពេញទៅដោយរឿងជាច្រើនដែលបានគិត។ ជាធម្មតា ពួកគេមានអារម្មណ៍ច្របូកច្របល់ និងថប់អារម្មណ៍បន្តិច។ ពួកគេប្រហែលជាមិនមានអារម្មណ៍ក្លាហានគ្រប់គ្រាន់ ក្នុងការនិយាយចេញមកទេ។Virgo តែងតែសង្កេតមើល អ្វីដែលនឹងកើតមានបញ្ហា ហើយពួកគេនឹងតឿនអ្នកមុនជានិច្ច។
៩. Taurus (Apr 20 - May 20)
រឿងកំប្លែងខ្លី និងរឿងឆ្កួតៗគឺទុកចិត្តលើ Taurus ចុះ ហើយពួកគេអាចបន្តនិយាយបានជាច្រើនម៉ោង អំពីសិល្បករដែលពួកគេចូលចិត្ត និងរឿងផ្សេងៗទៀត។
តារានិករនេះ ចូលចិត្តរីករាយនឹងអ្វីដែលល្អបំផុត ដែលជីវិតផ្តល់ឱ្យពួកគេ ដូច្នេះបើក្រៅពីនិយាយ ពួកគេចូលចិត្តចំណាយពេលវេលាដើម្បីទទួលបាន នូវអារម្មណ៍រីករាយទាំងនោះ ជាជាងគ្រាន់តែនិយាយចោល អំពីពួកវា។
១០. Cancer (Jun 21 – Jul 22)
តារានិករធាតុទឹកនេះ ពិតជាស្រលាញ់ភាពឯកជនរបស់ពួកគេ ហើយពួកគេការពារគំនិតរបស់ពួកគេយ៉ាងយកចិត្តទុកដាក់ ប្រៀបដូចជា ការពារមាតុភូមិរបស់ពួកគេអញ្ចឹង។ ពួកគេពិតជាដឹងគុណអ្នកខ្លាំងណាស់ ប្រសិនបើអ្នកយល់ពីពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវអត់ធ្មត់ ហើយបើអ្នកទទួលបាន ការទុកចិត្តពី Cancer ហើយនោះ ពួកគេនឹងនៅតែស្មោះត្រង់នឹងអ្នក និងគោរពអ្នក នោះហើយជាអ្វីដែលកំពុងកើតឡើងនៅក្នុងចិត្ត និងគំនិតរបស់ពួកគេជានិច្ច។
១១. Capricorn (Dec 22 – Jan 19)
តារានិករនេះ មិនរវល់ក្នុងការខ្ជះខ្ជាយពេលវេលា ជាមួយការសន្ទនាដែលគ្មានប្រយោជន៍នោះឡើយ។ Capricorn មិនមានបញ្ហា នៅពេលដែលត្រូវផ្តល់ព័ត៌មានលម្អិត អំពីផែនការ ឬដឹកនាំការប្រជុំណាមួយឡើយ ប៉ុន្តែប្រសិនបើពួកគេគ្មានភារកិច្ចអ្វីត្រូវនិយាយ ពួកគេនឹងមិននិយាយឡើយ។ ពួកគេអាចជាអ្នកនិពន្ធ ល្អជាងអ្នកនិយាយ។
១២. Scorpio (Oct 23 – Nov 21)
Scorpio គឺជាអ្នកស្តាប់ល្អជាងអ្នកនិយាយ។ អ្វីដែលនៅក្នុងចិត្តរបស់ពួកគេគឺ កាន់តែស្តាប់ ពួកគេកាន់តែបានរៀនអំពីវា។ ខណៈពេលដែលមនុស្សម្នាក់ ធ្វើឲ្យធ្លាយអាថ៌កំបាំងរបស់ខ្លួន Scorpio នឹងកត់សម្គាល់ដោយស្ងៀមស្ងាត់។ ពួកគេនឹងរង់ចាំពេលវេលាដ៏ត្រឹមត្រូវណាមួយ ដើម្បីប្រើប្រាស់វា យកមកចាត់ការ។ ពួកគេកម្រនឹងនិយាយច្រើនណាស់ ប្រសិនបើពួកគេនិយាយច្រើន នោះគឺជាពាក្យដែលត្រូវបានគិត យ៉ាងប្រុងប្រយ័ត្នបំផុត។
ប្រភព: revivezone