កូរ៉េខាងត្បូង ៖ក្នុងបទសម្ភាសន៍ជាមួយ Arena Homme+, តារាប្រុសមុខមានប្រជាប្រិយ BamBamបានបង្ហាញគំនិតនានា និងពិភាក្សាអំពីព្រឹត្តិការណ៍ដ៏មានអត្ថន័យថ្មីៗ ដូចជាការត្រឡប់មកវិញរបស់GOT7 រួមទាំងបានបង្ហាញពីសុបិនដែលលោកមានសម្រាប់អនាគតរបស់លោក។
រឿងមួយដែលមានក្នុងបេះដូងរបស់ BamBam គឺពិតណាស់គឺគ្រួសាររបស់លោកផ្ទាល់។ ខណៈលោកត្រូវបានគេដឹងថាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយក្រុមគ្រួសាររបស់លោកដែលបង្ហាញឲ្យឃើញថាពួកគេតែងតែនៅទីនោះដើម្បីគាំទ្រលោកនិងសមាជិកក្រុម GOT7 គ្រប់គ្នាផងដែរ។
ពិតណាស់ BamBam កម្របានទៅជួបគ្រួសាររបស់លោកដោយសារការងារនៅប្រទេសកូរ៉េ ដែលជាហេតុធ្វើឲ្យលោកមានក្តីសុបិនចង់ត្រឡប់ទៅប្រទេសថៃវិញហើយរស់នៅជាមួយសមាជិកគ្រួសាររបស់ ព្រោះនេះវិធីដែលនឹងអាចមើលថែគ្នាទៅវិញទៅមកនៅពេលចាស់ទៅ។
តារាប្រុសរូបនេះសង្ឃឹមថាថ្ងៃណាមួយនឹងទិញដីមួយកន្លែងនៅទីនោះសង់ផ្ទះជាប់គ្នា ហើយរស់នៅទីនោះជាមួយគ្រួសារទាំងមូល។ ដោយដឹងថាជីវិតដ៏តានតឹងនិងហត់នឿយក្នុងនាមជាតារា Kpop គឺពិតជាអាចយល់បានថា BamBam នឹងទន្ទឹងរង់ចាំថ្ងៃមួយដែលបានតាំងលំនៅនៅក្នុងប្រទេសរបស់ខ្លួន និងរស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារដែលលោកបានឃ្លាតឆ្ងាយពីគ្នាយូរមកហើយ៕
ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព ៖ Koreaboo