កូរ៉េខាងត្បូង ៖ មិនប៉ុន្មានថ្ងៃបន្ទាប់ពីបទ Fake Love រកបានអ្នកចូលទស្សនាលើសពី ១ពាន់លានដងលើ YouTube ជាក់ស្ដែងកាលពីថ្ងៃទី១១កញ្ញា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះបទ IDOL របស់ BTS ក៏រកបានសមិទ្ធផលសំខាន់បន្ថែមជូនក្រុម។
គួរបញ្ជាក់ផងដែរថា Music Video មួយបទនេះ បានចេញផ្សាយកាលពីថ្ងៃទី២៤ខែ សីហា ឆ្នាំ ២០១៨ មានន័យថាបទ IDOL បានចំណាយពេលប្រហែល ៣ឆ្នាំនិង ១៨ថ្ងៃ ដើម្បីរកបានសមិទ្ធផលឈានដល់ចំណុចជោគជ័យសំខាន់លំដាប់កំពូលបែបនេះ។
តាមរយៈកំណត់ត្រាថ្មីរបស់វីដេអូចម្រៀងខាងលើនេះ បានធ្វើឲ្យ BTS ក្លាយជាសិល្បករ Kpop Boy Group ដំបូងគេបង្អស់ដែលមានMV ចំនួន ៦បទ ដែលរកបានអ្នកទស្សនាច្រើនបំផុត លើសពី ១ពាន់លានដងប្រចាំប្រវត្តិសាស្ត្រ YouTube បន្ទាប់ពីបទ DNA បទ Boy With Luv បទ Dynamite បទ MIC Drop (Steve Aoki Remix) និងបទ FakeLove៕
សូមអបអរ BTS ចំពោះសមិទ្ធផលនេះ!
ប្រភព ៖ Soompi