កូរ៉េខាងត្បូង ៖ បទសម្ភាសន៍ផ្តាច់មុខរបស់BLACKPINK ជាមួយ Rolling Stone គឺជាកំណប់នៃព័ត៌មានថ្មីសម្រាប់អ្នកគាំទ្រ។ក្នុងនោះ នៅពេលមួយ ពួកគេបានរំឮកពីថ្ងៃហ្វឹកហាត់របស់ពួកគេ និងការលំបាកដែលពួកគេបានជួបប្រទះដើម្បីបង្ហាញខ្លួនជាលើកដំបូង។
ពួកគេបានហ្វឹកហាត់លើមុខវិជ្ជាផ្សេងៗគ្នារយៈពេលប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍។ ភាពនឿយហត់របស់ពួកគេបានឈានដល់ចំណុចមួយដែលពួកគេទ្រាំពុំបានប៉ុន្តែក៏គិតពីវិធីដើម្បីសម្រាកត្រឹមតែពីរបីនាទីប៉ុណ្ណោះ បើទោះបីជាហានិភ័យខ្ពស់ក៏ដោយ។
យោងតាមសម្ដីរបស់ Rosé ពួកគេមិនត្រឹមតែគេចពីការអនុវត្តប៉ុណ្ណោះទេប៉ុន្តែពួកគេបានធ្វើវានៅក្នុងថ្នាក់របស់គ្រូបង្រៀនរាំដ៏តឹងរ៉ឹងបំផុតនៅក្នុងផលិតកម្មYG Entertainment គឺ Kim Hee Jung។
ប៉ុន្តែឱកាសសម្រាកគឺបានផ្ដល់នូវទាក់ទាញពេកពួកគេបានធ្វើរឿងមួយក្នុងបន្ទប់ហាត់ ហើយធ្វើពុតជាមិនដឹងថា ហេតុអ្វីបានជាវាមិនដំណើរការនៅពេលពួកគេរៀបនឹងចាប់ផ្តើមអនុវត្ត។
ពួកគេសង្ឃឹមថានឹងកាត់បន្ថយថ្នាក់ពេញមួយម៉ោងឲ្យខ្លីប៉ុន្តែពួកគេទទួលបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ។ ហើយបើតាមសម្ដីរបស់ Jennie នេះមិនមែនជាបញ្ហាទេព្រោះ សូម្បីតែ៣០នាទីនោះក៏វាពិតជាមានតម្លៃខ្លាំងណាស់។
លើសពីនេះ Jisoo បានបន្ថែមថា ៖
សមាជិកក្រុម BLACKPINK មើលទៅហាក់ដូចជាមិនខុសទេ ប៉ុន្តែរឿនងនេះវាគួរអស់សំណើចព្រោះមិនស្មានថាពួកគេ ជាក្រុមដែលមានប្រវត្តិចង់គេចម៉ោងហ្វឹកហាត់បែបនេះកាលពីនៅជា Trainee៕
ប្រភព ៖ Koreaboo